សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាមេរិកឲ្យ​តែមប្រ៍​ក្រុមហ៊ុនអាកាសចរ​វៀតណាម​ថា​បាន​អនុលោមតាម​ស្តង់ដា​សុវត្ថិភាព​អន្តរ​ជាតិ​

​អាមេរិកឲ្យ​តែមប្រ៍​ក្រុមហ៊ុនអាកាសចរ​វៀតណាម​ថា​បាន​អនុលោមតាម​ស្តង់ដា​សុវត្ថិភាព​អន្តរ​ជាតិ​

វៀតណាម ៖ យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នឹង​អាច​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​បន្ទាប់ពី រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក បានប្រកាសថា ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​អនុលោម​តាម​ស្តង់ដា​សុវត្ថិភាព​អន្តរជាតិ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​សហរដ្ឋអាមេរិក បាន​និយាយថា ខ្លួន​បាន​ផ្តល់ជូន​វៀតណាម​នូវ​អត្រា “​ថ្នាក់​ទី​១” រយៈពេល​២​សប្តាហ៍ ក្រោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័រ បាន​រាយការណ៍​ថា ការសម្រេចចិត្ត​មួយ​សម្រាប់​ការហោះហើរ​ត្រង់​វៀតណាម​អាមេរិក ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​កើតមានឡើង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័របាន​ឲ្យដឹងថា​៖​លោក ង្វៀន ង៉ុក ដុង អនុ​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​វៀតណាម បាន​និយាយ​អ​អះអាងថា​វា​គឺ​ការទទួលស្គាល់​មួយ ដោយ​ក្រុម​អាជ្ញាធរ​អាកាសចរណ៍​ដែល​ទាមទារ​ឲ្យមាន​ស្តង់ដា​ខ្ពស់​នៃ​សុវត្ថិភាព និង​សន្តិសុខ​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines JSC, Bamboo Airways និង VietJet Aviation JSC សុទ្ធតែ​មាន​បំណង​ចង់​ហោះហើរ​ត្រង់​ទៅ​កាន់​សហរដ្ឋអាមេរិក​ដូចៗ​គ្នា​។​បច្ចុប្បន្ន គ្មាន​ការហោះហើរ​ត្រង់​នៅ​ឡើយ​ទេ​រវាង​វៀតណាម និង​សហរដ្ឋអាមេរិក ។​

Filed in: អន្តរជាតិ