សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដីចំការ​ស្រល់​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​នឹងរ​លា​យ​ខ្ទេច​ក្រោម​បាតដៃ​ចៅហ្វាយស្រុក​អូររាំង​បើ​ទប់​មិន​ទាន់​

ដីចំការ​ស្រល់​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​នឹងរ​លា​យ​ខ្ទេច​ក្រោម​បាតដៃ​ចៅហ្វាយស្រុក​អូររាំង​បើ​ទប់​មិន​ទាន់​

មណ្ឌលគិរី ៖ ដីចំការ​ស្រល់​ដែល​ជា​ដិ​រដ្ឋ​ត្រូវបាន​រកឃើញ​ថា​មាន​ឈ្មោះ​លោក​អភិបាលស្រុក​មាន​ដី​៣​ហិកតា និង​មាន​ដី​កូន​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួ​ង​រៀបចំ​ដែន​ដី​ទៀត រួម​ទាំង​ដី​អភិបាលរង​ស្រុក​អូ​រាំង​ផង ។

​យោង​តាម​កំណត់ហេតុ​ចុះ​ត្រួតពិនិត្យ​របស់​ក្រុម​ការងារ​ដឹកនាំ​ដោយ​លោក​នាយ​រង​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំណុះឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គីរិ​ចុះ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ (​គ្មាន​វត្ត​មាន​អភិបាលស្រុក និង​ចៅសង្កាត់​ចូលរួម​ជាមួយ​នោះ​ទេ​) ដើម្បី​ឲ្យដឹងពិត​ប្រាកដ​ថា​តើ ដីចំការ​ស្រល់​ជាង​២២៥​ហិច​តា​ដែល​ជា​កេរ្តិ៍ដំណែល​ព្រះ​បរម​រតន​កោដ្ឋ និង​ជា​ទ្រព្យ​របស់​រដ្ឋ​ទៀតផង​ហើយ កំពុង​ព័ទ្ធរបង ជា​របស់​អ្នកណា​?​។​

​នៅក្នុង​កំណត់ហេតុ លោក សារូ រតនា នាយរងខ័​ណ្ឌ​អះអាង​ថា ការរំលោភ​កើតឡើង​ដោយសារ​ហាងឆេង​ដី​ត្រូវប៉ាន់ ការ​យក​ឈ្មោះ​អ្នកមានអំណាច មុខមាត់ តួនាទី​មុខងារ ធ្វើ​ជា​ឈ្នាន់ បន្លាច​ដល់​អ្នកតូចតាច ហើយ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុស​ច្បាប់​គ្មាន​កោតក្រែង ឬ​គោរព​ច្បាប់​បន្តិច​សោះឡើយ​។
​លោក​នាយ​រង​ខ័ណ្ឌ​បាន​បន្ទោស​ធ្ងន់ៗ​ដល់​អាជ្ញាធរ​ដែល​ធ្វេសប្រហែស​បណ្តោយឲ្យ​មាន​ការរំលោ​ភ​ដី​រដ្ឋ​ក្នុង​ចំការ​ស្រល់​នេះ​បាន​។​

​ដោយឡែក​មន្ត្រី​ចាប់ពី​កំ​រឹត​ថ្នាក់​ភូមិ​ឬ​មូលដ្ឋាន សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​មេបញ្ជាការ​សឹក​រង​ស្រុក បាន​ត្រឹម​ឆ្លើយ​យករួចខ្លួន​អ្នក ខ្លះ​ឆ្លើយថា​បោះ​របង​ទុក​ឲ្យ​រដ្ឋ​ជា​ដើម​?​។​អ្នក​ឃើញ​ទិដ្ឋភាព​ការបោះបង្គោល​ព័ទ្ធ​យក​ដី​ចំការ​ស្រល់ បាន រិះគន់ថា​៖​បើ​ថ្នាក់​ចៅហ្វាយស្រុក​ហ៊ាន​ស៊ីញ៉េ​លក់​ដី​រដ្ឋ​បែបនេះ រឿង​អី​ពួក​វា​មិន​មាន​ឡាន​ថ្មី​ផ្ទះ​ថ្មី​នៅ​។​ប្រជា​ពរល​ដ្ឋ​ស្នើសុំ​សូម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​ជា​រដ្ឋមន្ត្រី​នគរ​ដែនដី​ដែល​ប្រជាជន​ទូទៅ​ស្គាល់​ថា​ជា​ល្អ​ពូកែ​ដោះស្រាយ​រឿង​ដី មេត្តា​ចុះ​ត្រួតពិនិត្យ​និង​យក​មន្ត្រី​គ្រាប់​ល្ពៅ​នេះ ឲ្យទាន់​ពេលវេលា​ផង ទាន​។​

​ព្រោះ​ប្រសិន​ដោះស្រាយ​មិន​ទាន់​ពេល​ទេ​ដី​ចំការ​ស្រល់​ប្រមាណ​ជាង​២០០​ហិច​តា​នេះ​និង​រលាយ​ខ្ទេច​ដោយសារ​ចុង​ប៊ិច​របស់​លោក​ប្រធាន​គណ​:​បញ្ជាការ​ស្រុក​អូររាំង​នេះ​ជាក់​ជា​មិនខានឡើយ​។​ជាក់ស្តែង​តាម​ការ​រក​ឃើញ​របស់​មន្ត្រី​ជំនាញ​ដែន​ដី​ទាំងនោះ មាន​របស់ លោក នង ទ​ណ្ណា​រី អភិបាលស្រុក​អូ​រាំង​កាន់កាប់​ខុសច្បាប់​៣​ហិច​តា​,​។​លោក សៀក មុន្នី អភិបាលរង​ស្រុក​មាន​ក្បាលដី​១០០​ម៉ែត្រ​ក្បាល និង​ថា​មាន​ដី​កូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ដែនដី​ក៏មាន​ដោយ​បោះបង្គោល​រួចជាស្រេច​ទៀតផង​?៕

Filed in: ព័ត៌មានជាតិ