សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ពិជ័យ​ចាយ​លុយ​រាប់​សឹប​លាន​សង់​វិ​មានឈ្នះ​!​ឈ្នះ​!​មិនទាន់​ចប់​ផង​ផ្ទេរ​ឲ្យ​សាលាក្រុង​ធ្វើ​បន្ត​បាត់​?

​សម្តេច​ពិជ័យ​ចាយ​លុយ​រាប់​សឹប​លាន​សង់​វិ​មានឈ្នះ​!​ឈ្នះ​!​មិនទាន់​ចប់​ផង​ផ្ទេរ​ឲ្យ​សាលាក្រុង​ធ្វើ​បន្ត​បាត់​?

​ភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ​អង្គារ ០៨​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការជួយ​សម្រួល​ការងារ​មួយចំនួន​នៅក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ​បន្ត​។

​ការប្រជុំ​នេះ​បាន​ធ្វើឡើង​ក្រោយ​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព និង​ទទួលយក​សំណើ​មួយ​ចំនួន​របស់​ក្រសួង​ការពារជាតិ ដើម្បី​ជួយ​សម្រួល​ការងារ ដូចជា​បញ្ហា​សំអាត​អនាម័យ​បរិស្ថាន ការថែទាំ​សួន ដើមឈើ ការលាង​សំអាត​ការី​ឡា និង​បញ្ហា​ទឹក ភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ​។​មានន័យ​ថា​សាលា​រាជធានី​ចេញ​លុយ​បន្ត​និរន្តរភាព​។​

​សូមបញ្ជាក់​ថា​វិមាន​ឈ្នះ​ផ្តើមគំនិត​និង​ដឹកនាំ​ការសាងសង់​ដោយ​ម​សម្តេច​ពិជ័យ​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដើម្បី​រំលឹក​ដល​សមិទ្ធិផល​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​បាន​ធ្វើ​ដោយ​ជោគជ័យ​កាលពី​ចុងឆ្នាំ​១៩៩៨​កំទេច​និង​រំលាយ​ចោល​អង្គការ​ចាត់​តាំង​នយោបាយ​និង​យោធា​របស់​ខ្មែរក្រហម​ដោយ​មិន​បង្ហូរឈាម​នាំ​សុខ​សន្តិភាព​រហូតមក​ដល់​បច្ចុប្បន្ន​និង​ប្រវត្តិ​នៃ​ការចេញ​តស៊ូ​។​

​សម្រាប់​ការផ្តើម​និង​ដឹកនាំ​ក​សា​សាង​វិមាន​ឈ្នះៗ​នេះ​ចាយ​លុយ​អស់​ជាច្រើន​លាន​ដុល្លារ​អាមេរិក​ធ្វើ​យ៉ាង​ប្រ​ញ៉េប្រ​ញ៉ាប​រហូត​ដល់​ថ្ងៃ​សម្ពោធ​នៅ​មិនទាន់​ហើយ​ស្រួលបួល​ផង​ផ្នែក​ខាងក្នុង​នៅឡើយ​។ មាន​ការកត់សម្គាល់​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ដល់​ថ្ងៃ​សម្ពោធ​សម្តេច​ពិជ័យ​ទៀ​បាញ់​បានទទួល​កាដូរ​ពី​សម្តេច​តេជោ​ហ៊ុន​សែន​គឺ​តែងតាំង​លោក​ទៀ​សីហា​ដែល​ជា​កូនប្រុស​សម្តេច​ពិជ័យ​ឲ្យ​ឡើង​ជា​អភិបាលខេត្ត​សៀមរាប​។ ​អា​ឡូ​វ​មិនទាន់​ចប់​ការងារ​ផង​វេ​ឲ្យ​សាលាក្រុង​ចេញ​លុយ​ធ្វើ​បន្ត​ចឹង​ទៅ​!​។​

Filed in: ព័ត៌មានជាតិ