សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តម្លើង​ផ្កាយ​ពីរ​ជូន​ស្នងការរង​នគរបាល​រាជធានី​៣​រូប​

​តម្លើង​ផ្កាយ​ពីរ​ជូន​ស្នងការរង​នគរបាល​រាជធានី​៣​រូប​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​បាន​ធ្វើ​ជាំ​អធិបតី​ក្នុង​ពិធី​តម្លើង​សក្តិ​ផ្កាយ​ពីរ​ជូន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​រូប ។

​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទាំង​៣​រូប ដែល​ត្រូវបាន​តម្លើង​ផ្កាយ​២​រួមមាន​៖ លោក​ឧត្តមសេនីយ៍ត្រី ភួង ម៉ា​ល័យ​, លោក​ឧត្តមសេនីយ៍ត្រី សុង លី និង​លោក​ឧត្តមសេនីយ៍ត្រី បេង ដា​ណា​រ៉ា​។​

​ក្រៅពីនេះ​គឺ​ការប្រកាស​តែងតាំង​លោក ម៉េង វិមាន​តា​រាជា អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យថ្មី ជំនួស​លោក តេង ស៊ីណូ ដែល​ត្រូវ​ចូលនិវត្តន៍​។​

​នៅក្នុង​ឱកាស​នោះ ក៏​បាន​ប្រកាស​តែងតាំង ថ្នាក់​នាយ​ការិយាល័យ​១​រូប នាយរង​ការិយាល័យ​ចំនួន​៧​រូប និង​ថ្នាក់​អធិការរង​នគរបាល​ចំនួន​៥​រូប​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ