សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កុមារី​ត្រូវ​ឆ្មា​ខាំ​ស្លាប់​មិនមែន​ខាំ​ភ្លាម​ស្លាប់​ទេ​គឺ​២​ខែ​មក​ហើយ​

កុមារី​ត្រូវ​ឆ្មា​ខាំ​ស្លាប់​មិនមែន​ខាំ​ភ្លាម​ស្លាប់​ទេ​គឺ​២​ខែ​មក​ហើយ​

ស្វាយ​រៀង ​៖​ កាលពី​ថ្ងៃ​ទី ១៣​កុម្ភៈ ម្សិលមិញ វីដេអូ​ក្មេងស្រី​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​តាមរយៈ​ឆ្មា​ខាំ​បណ្តាលឲ្យ​ស្លាប់ដែល​ត្រូវ​ឪពុក​ម្តាយ​ដឹក​មក​ពី​ពេទ្យ​វិញ​
​ត្រូវបាន​គេ​ចែកចាយ​ព្រោងព្រាត​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​

​តាមរយៈ​ការរៀបរាប់​ក្នុង​វីដេអូ​របស់​ក្មេងស្រី​រងគ្រោះ​ឲ្យដឹងថា ថ្ងៃ​ធ្វើទុក្ខ​ខ្លាំង​នោះ​មាន​អា​ការៈឈឺ​បំពង់ក ស្រេកទឹក ចុក​ទ្រូង ថប់ដង្ហើម​។ ឪពុកម្ដាយ និង​ជីដូន​បាន​នាំ​នាង​ទៅ​ពេទ្យ​ក្នុងស្រុក ពេទ្យ​ក្នុងស្រុក​មិន​ហ៊ាន​មើល ក៏​បញ្ជូន​ទៅ​វៀតណាម នៅ​ទីនោះ​ពេទ្យ​មិន​ហ៊ាន​មើល​ទៀត​ព្រោះ​ថា​ហួសពេល​ហើយ ក៏​ឲ្យ​ត្រលប់មកផ្ទះ​វិញ​។​

​នៅ​រសៀល​ថ្ងៃ​ទី ១២ កុម្ភៈ តាមផ្លូវ​មក​ផ្ទះ​ឪពុក​ម្ដាយ​និង​ជីដូន​បានត្រឹមតែ​ស្រែកយំ​ក្ដុកក្ដួល សោកស្ដាយ និង​អាណិតកូន​ពន់ពេក ពេល​ដឹង​ថា​កូន​រូប​នេះ​ជិត​ស្លាប់​ទាំង​សភាព​មើល​ពី​ក្រៅ​នៅ​ស្រស់បស់​អង្គុយ​ជ្រងោ​។​ដូច​ការសន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​នៅ​យប់​ថ្ងៃ​ទី ១២ កុម្ភៈ​ដដែល​នោះ ក្មេងស្រី​រងគ្រោះ​ពិតជា​បាន​ស្លាប់​បាត់បង់​ជីវិត​ប្រាកដ​មែន​។​ការពិត​កុមារី​មិនមែន​ត្រូវ​ឆ្មា​ខាំ​ហើយ​ស្លាប់​ភ្លាម​ពេទ្យ​ជួយ​មិន​បាន​នោះទេ​។​

​ព្រោះ​បើ តាម​ប្រភព​ពី​សាច់ញាតិ​ក្មេង​រងគ្រោះ​មាន​ឈ្មោះ​ទាវ​វត្តី​អាយុ​១១​ឆ្នាំ នាង​ត្រូវបាន​ឆ្មា​មួយ​ក្បាល​ចិញ្ចឹម​ក្នុងផ្ទះ​ខាំ និង​ក្រញៅ​មុត​ជើង​នាង​ពេល​អង្គុយលេង​ហូរឈាម តាំងពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៨​មក​ម្លេះ ។​កាល​នោះ​បន្ទាប់ពី​ឆ្មា​ខាំ ម្ដាយ​បាន​នាំយក​កូនស្រី​ទៅឲ្យ​ពេទ្យភូមិ​ចាក់​ថ្នាំ​ដែរ តែ​មិន​ដឹង​ប្រភេទ​ថ្នាំ​អ្វី ដោយ​គ្រូពេទ្យ​នោះ​ប្រាប់ថា ៣​ខែក្រោយ ចាំ​មកចាក់​ម្ដងទៀត​។​

​ប៉ុន្តែ​បាន​ត្រឹម​រយៈពេល​ប្រមាណ ២​ខែ នាង​ស្រាប់តែ​ធ្វើទុក្ខ​ខ្លាំង​នៅ​កណ្ដាល​ថ្ងៃទី ១១​កុម្ភៈ ហើយ​ដល់​ថ្ងៃទី ១២​កុម្ភៈ​យកទៅ​ពេទ្យ​វៀតណាម ពេទ្យ​ថា​អស់សង្ឃឹម​ហួសពេល​ហើយ​។ សព​របស់​នាង​តូច​វ័យ​ជាង ១០​ឆ្នាំ​នេះ​ត្រុវបាន ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ភូមិ​ឆ្លក ឃុំ​ច្រកម្ទេស ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ថ្ងៃទី ១៣​កុម្ភៈ​។ ក្រោយពី​កើត​ករណីយ៍​មួយ​នេះ​ខាង​វិទ្យាស្ថាន​ប៉ាស្ទរ័​បាន​ចេញ​ការណែនាំ​ខ្លី​មួយ​ថា​បើ​មាន​សត្វ​ចំនួន​៥​មុខ​ដែល​មាន​ធ្មេញ​ដូច​មនុស្ស​ដែរ​គឺ​ឆ្កែ​ឆ្មា​ស្វា​កណ្តុរ​ប្រជៀវ​ខាំ​ត្រូវ​យកមក​ចាក់​ថ្នាំ​។​សត្វ​ដែល​ខាំ​កុំ​សម្លាប់​វា​ទុក​តាមដាន​មើល​។​បើ​វា​ងាប់​ត្រូវ​កាត់​ក្បាល​ត្រាំ​ទឹក​ក​យក​មក​ឲ្យ​ជមនាញ​ស្រាវច្រាវ​ថា​វា​មាន​ជម្ងឺឆ្លង​អី​ដែរ​ឬ​អត់​?​។​

​ដោយឡែក​ការផ្តល់​អនុសាសន៍​ពី​អ្នកជំនាញ​ដែល​ដឹង​ពី​ចំណាត់ការ​នៅ​បរទេស​ថា​៖​រាល់​សត្វ​ទាំងអស់​ដែល​ចិញ្ចិម​ប្រភេទ​ខាងលើ​ត្រូវចាក់​ថ្នាំ​ការពារ​, ជាធម្មតា ថ្នាំ​ចាក់​បង្ការ​មាន​ពី​មួយ​ឆ្នាំ​ដល់​បី​ឆ្នាំ​, រៀងរាល់​ឆ្នាំ​ម្ចាស់​សត្វ​ត្រូវ​យក​ក្រដាស់​បញ្ជាក់ថា សត្វ​នោះ​មាន​ចាក់​បង្កា ហើយ​មិន​ទាន់​ផុតកំណត់​,​ម្ចាស់​សត្វ​មិនអាច​ទុក​សត្វ​ទាំងនោះ​នៅ​ផ្ទះ​ខ្លួន​បាន​ទេ​បើ​គ្មាន​លិខឹត​បញ្ជាក់​ថា​សត្វ​ទាំងនោះ​មាន​ចាក់​ថ្នាំ​។​ម្ចាស់​សត្វ​ត្រូវ​ទទួលខុសត្រូវ​ពេល​សត្វ​នោះ​ធ្វើឲ្យ​ប៉ះពាល់ឬ​ខាំ​អ្នក់​ដ៏ទៃ​។ សត្វ​ដែល​ដើរ រហេតរហូត​ក្រៅ​ផ្ទះ​ត្រូវ​ចាប់​ទុក ហើយ​ហៅ​ម្ចាស់​មក​បង់ពិន័យ​។​។​ភូមិ​ឃុំ​ត្រូវ​ត្រួតពិនិត្យ​និង​ចុះបញ្ជីរ​ម្ចាស់​ស់​ចិញ្ចិមសត្វ​ទាំងអស់​,៕

Filed in: ព័ត៌មានជាតិ