សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកកាសែត​៣​រូប​ត្រូវ​ថៅកែ​រណ្តៅ​ដី​ដល់​ក្បាល​ប្រែ​ត​នៅ​ស្រុក​អង្គស្នួល​ធើ​ស៊ី​!

​អ្នកកាសែត​៣​រូប​ត្រូវ​ថៅកែ​រណ្តៅ​ដី​ដល់​ក្បាល​ប្រែ​ត​នៅ​ស្រុក​អង្គស្នួល​ធើ​ស៊ី​!

ខេត្ត​កណ្តាល ៖ អ្នក​សារ​ព័ត​មាន​ចំនួន​៣​រូប​ត្រូវបាន​ម្ចាស់​អាជីវកម្ម​រណ្តៅ​ដី​ដល់​ក្បាល​ប្រែ​តម្នាក់​ឈ្មោះ​តាក់​ជី​ឡៅ​ធើ​ស៊ី​ក្រោមលេស​ចោទថា​យក​ឡាន​ទៅ​បាំង​ឡាន​ដឹក​ដី​គោះ​លុយ​។​ថៅកែ​រណ្តៅ​ដី​ដេល​គេ​ជឿ​ថា​ត្រុ​វ​គ្នា​ជាមួយ​សមត្តកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ដាក់ពា​ក្យ​ប្តឹង​សុំឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ផ្តន្ទាទោស​អ្នកកាសែត​ទាំង​៣​និង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួ ន​១០​ម៉ឺន​ដុល្លារ ពី​បទ​កំហែង​យក តាម​មាត្រា​៣៦៣-៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជនសង្ស័យ​ជា​អ្នកកាសែត​ទាំង​៣​ដែល​រង​ការប្តឹង​គម្រាម​ពៅ​ថៅកែ​រណ្តៅ​ដី រូ​មមា​នទី​១ ឈ្មោះ អួន មិនា ភេទ​ប្រុស អាយុ​៣៧ ជា​អ្នក​យក​ព័ត៌​សារព័ត៌មាន​ខេមរ​អង្គរ ទី​២ ឈ្មោះ ទន់ ម៉ូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​តួនាទី​ជា​និពន្ធ​នាយក​សារព័ត៌មាន​ខ្មែ​រណូត និង​ទី​៣ ឈ្មោះ ធួ​ក សំណាង ភេទ​ប្រុ ស អាយុ​២៥​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​កំពត​ដេលី​។​

​យោងតាម​ពាក្យបណ្តឹង​របស់​លោក តាក់ ជី​ឡៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​ថា ជនសង្ស័យ​ទាំង​៣​នាក់​បាន​រៀបចំ​ផែនការ ចូលទៅ​ក្នុង​ទីតាំង​ការដ្ឋាន​អាជីវកម្ម​រណ្តៅ​ដី​រប ស់​លោក ក្នុង​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ហើយ​ពួកគេ​ក៏​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព ដោយ​យក​រថយន្ត​របស់​ពួកគេ​ម៉ាក ហុងដា ស៊ី​អរ​វី ពណ៌ សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AM.0457 មួយគ្រឿង ចត​ពាំង​ពីមុខ​ផ្លូវចេញចូល មិនឱ្យ​រថយន្ត​ដឹក​ដីរ បស់​លោក ចេញចូល​បាន ធ្វើឱ្យ​កកស្ទះ​ពេញ​ផ្លូវ​ហើយ​ក្រុម​ជនសង្ស័យ​បាន​និយាយ​បង្ខិតបង្ខំ​និង​គំរាម​គំហែង​កូនចៅ​របស់​លោក​ឱ្យ​ប្រគល់​ប្រាក់​ចំនួន​៥០០០​ដុល្លារ ទៅ​ឱ្យ​ពួកគេ​។ កូនចៅ​របស់​លោក​ក៏​សម្រេចចិត្ត​ទូរ​សព្ទ័​ប្តឹង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ឆក់​ឈើ​នាង និង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ជួយ​អន្តរាគមន៍​។​

​លោក វរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​១២​កុម្ភៈ​២០១៩​នេះ​បន្ទាប់ពី​ទទួលបាន​បណ្តឹង​និង​មានការ ការអនុញ្ញាតិ​ពី​លោក​ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ជនសង្ស័យ​ទាំង​៣​នាក់​(​អ្នកា​សែត​)​ត្រូវ​បាន​សុំ​អោយ​សំរាក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​១​យប់​ដើម្បី​ធ្វើការ​សាកសួរ​ហើយ​ករណី​នេះ​សមត្ថកិច្ច​របស់​លោក​កំពុងតែ​បន្ត​ធ្វើ​ការស៊ើបអង្កេត​បន្ត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៩​នេះ ជន​ស ង្ស័​យទាំង​៣​នាក់ កំពុងស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​នៅឡើយ​។​

​ពាក់ព័ន្ធ​ហ្នឹង​ការចោទប្រកាន់​នេះ ក្រុមអ្នកកាសែត​ទាំង​៣ បាន​បដិសេធន៍​ថា ពួក​ខ្លួន​មិ ន​បាន​យក​រថយន្ត​ចត​បាំង​ផ្លូវ​មិន​ឱ្យ​ឡាន​ដឹក​ដី​ចេញចូល​នោះទេ កម្មករ​ខាង​រណ្តៅ​ដី​ទេ​ដែល​យក​ម៉ូតូ មក​រាំងផ្លូវ​ពួកខ្លួន​។ ពួកគេ​មិន​បាន​ទារ​លុយ​នោះ​ឡើយ​គ្រាន់តែ​ទៅ​ថតរូប​រណ្ដៅ​ដី​ដែល​ជីក​ជ្រៅ​ដល់​ក្បាល​ប្រេត​រាប់ ឆ្នាំ​មកហើយ ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​សព្វថ្ងៃលោ​ក​តាក់ ជី​ឡៅ​បាន​នឹង​កំពុង​ជីក​យក​ដី​លក់​នៅ​ស្រុក​អង្គស្នួល​ទោះ​ប៉ះ​ពាន នៅ​ឃុំ​ឆក់​ឈើ​នាង​និង​ឃុំ​ក្រាំង​ម្នាក់​ឡាន​ដឹក​ដី​ដូច​ហែរ​កឋិន​ទោះ​ហុយ​ឬ​ខូច​ផ្លូវ​យ៉ាង​ណា​ក៍​អាជ្ញាធរ​មិន​ខ្វល់​ព្រោះ​លោក​តាក់ ជី​ឡៅ​ក៍​គណៈ​ពង្រឹង​នៅក្នុង​មូលដ្ឋាន​ឃុំ​ឆក់​ឈើ​នាង​នេះ​ផង​ដែរ​ដូច្នេះ​អាជ្ញាធ​រក៍​មិន​ហ៊ាន​ជាមួយ​លោក​តាក់​ជី​ឡៅ​ឡើយ ម្យ៉ាងទៀត​លោក​តាក់​ជី​ឡៅ​បាន​បិទមាត់​អាជ្ញាធរ​រួចស្រេច​ហើយ​ដែរ ។​

​បើ​និយាយ​ពី​រណ្ដៅ​ដី​វិញ​នៅ​មុខ​វត្ត​អង្គ​ព​ពាយ​ដែល​ក្លាយ​ជា​ស្រះ​រួម​របស់​វត្ត​ត្រូវបាន​គេ​ឲ្យ​សិទ្ធិ​លោក​តាក់​ជី​ឡៅ​នេះ​ជីក​យក​ដី​លក់​យ៉ាង​រំភើយ​ជា​ថ្នូរ​នឹង​ការធ្វើ​ផ្លូវ​ខ្លះ​នៅ​បរិវេណ​នោះ ។ លោកតា​ក់​ជី​ឡៅ​ជីក​យក​ដី​លក់​ចំណេញ​កប់​ក្ដោង​ប្រើ​ឡាន​ដូច​ស្រមោច​គ្រាន់​តែ​ជួសជុល​ធ្វើ​ផ្លូវ​បន្ដិចបន្ដួច​ជាការ​ស្រេច ពលរដ្ឋ​ខ្លះ​ថា​ពួកគាត់​មិន​ហ៊ាន​និយាយ​ទេ​ព្រោះ​រឿង​នេះ​គេ​បាន​សិម ស៊ុះគ្នា​តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​ស្រុ និង​ឃុំ ចែក​គ្នា​ស៊ី ហូរហែរ​តែម្ដង ។​

​ប្រភព​បន្ដថា​ចំពោះ​រណ្ដៅ​ដី​នៅ​ឯ​ខាង​ឃុំ​ឆក់​ឈើ​នាង​វិញ​ក៍លោក​ជីក​យូរ​មក​ហើយ​ដែរ​រណ្ដៅ​ស្ទើរ​ក្លាយ​ជា​សមុទ្រ​ទៅហើយ​ហើយ​ដឹក​ដី​ខូច​ផ្លូវ​និង​ហុយ​ទ្រលោម​ប៉ៈពា​ល់ដល់​សុខភាព​ប្រជាពលរដ្ឋ​ពេញបន្ទុក​ក៍​ថៅកែ​ឡៅ​មិន​ខ្វល់​ដែរ ពោល​គឺ​លោក​ឡៅ​ពង្រឹង​នៅ​មូលដ្ឋាន​នោះ​កើប​លុយ​យក​នៅ​ទីនោះ​។​

​ចំពោះ​ការចាប់ខ្លួន​អ្នកកាសែត​ក្នុងស្រុក​ចំនួន​៣​នាក់​នេះ​គ្រាន់​តែ​លោក​ឡៅ​ស្រែក​វ៉ាស​នគរបាល​ចុះទៅ​ចាប់​គ្រឹប​ភ្លាម​តែម្ដង​ពោលគឺ​ពួកគេ​ហាក់​មាន​សេនារីយោ​ជាមួយគ្នា​ច្បាស់លាស់​ណាស់ ។ កន្លងមក​លោក​តាក់ ជី​ឡៅ​ធ្លាប់​កាយ​យក​ដី​ផ្លូវ​រថភ្លើង​លក់​ម្ដង​ហើយ​ក្រោមលេស​ដាក់លូ​ប៉ុន្មាន​កង់​ឆ្លងកាត់​ផ្លូវ ធ្វើឲ្យ​ពលរដ្ឋ​មាន​ការតវ៉ា​ប្ដឹង​លោក​តាក់​ជី​ឡៅ​ឲ្យ​ដឹក​ដី​មក​ចាក់​បំពេញ​តែ​ក្រោយ​ពី​ការសម្របសម្រួល​លោក​ឡៅ​នៅតែ​ជីកដី​លក់​ដដែល ៕

Filed in: ព័ត៌មានជាតិ