សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីបំផុត​ដោយសារតែ​ការលើក​ស​សើ​សម្តេច​ក្រឡាហោម​ ស ខេង ​ជ្រុល​ពេក ​ភ្លេច​តេជោ​ តេជ​គុណ ហោ​ សុខុន​ ចៅអធិការ​វត្ត​ច្បារអំពៅ​ត្រូវ​អាជ្ញាធរ​ចាប់​ផ្សឹក​ទាំងយប់​!

ទីបំផុត​ដោយសារតែ​ការលើក​ស​សើ​សម្តេច​ក្រឡាហោម​ ស ខេង ​ជ្រុល​ពេក ​ភ្លេច​តេជោ​ តេជ​គុណ ហោ​ សុខុន​ ចៅអធិការ​វត្ត​ច្បារអំពៅ​ត្រូវ​អាជ្ញាធរ​ចាប់​ផ្សឹក​ទាំងយប់​!

ភ្នំពេញ ៖ មិនដឹង​ថា​ ដោយសារតែ​ការលើក​ស​សើរ​សម្តេច​ក្រឡាហោម​សខេង​ដោយ​ចាត់ទុកថា​ជា​ផ្កាយ​រាសី​ជា​អ្នក​ដែល​មាន​លទ្ធភាព​ដោះស្រាយ​បញ្ជា​ការដាក់ទណ្ឌកម្ម​ពី​សហគមន៍​អឺរ៉ុប​…..​ឬ​យ៉ាងណា​ទេ​ទីបំផុត​ព្រះ គុណ​ហោ​សុខុន​ចៅអធិការ​វត្ត​ច្បារអំពៅ​ដែល​គេ​ដឹងថា​ជា​អ្នកការពារ​សាសនា​ទល់​និង​ការវាយប្រហារ​ពី​មេបក្ស​សម្ពន័​ដើម្បី​ប្រជាធិបតេយ្យ​ត្រូវបាន​អាជ្ញាធ​រចាប់​យក​ទៅ​ផ្សឹក​ទាំងយប់​ថ្ងៃទី​១៣​កុម្ភៈ​។

​សង្ឃ ​ហោ ​សុខុន ​ត្រូវបាន​គេ​ចាប់​ដឹកចេញ​ពី​វត្ត​យក​ទៅ​ផ្សឹក​នៅ​វត្តបុ​ទុម​វត្តី​ចំពោះ​មុខ​សម្តេច​សង្ឃ​ នន្ទ​ ង៉ែត ​ដោយ​ចោទ​ថា​លោក​ប្រព្រឹត្ត​ខុស​វិន័យ​សាសនា​ ។ ​សូម​បញ្ជាក់​ដែរ​ថា ​ក្រោយពី​មានប្រតិកម្ម​មិន​ទទួលយក​ការលើក​ស​សើរ​ពី​សម្តេច​ក្រឡាហោម​ស​ខេង​នា​ថ្ងៃទី​៩​កុម្ភៈ​ឆ្នាំ​២០១៩​នៅ​ថ្ងៃ​នោះ​ដែរ ​លោក ​ចេង​​ មុន្នី​រ៉ា​ អភិបាល​ខណ្ឌ័​ច្បារ​អំពៅ​បាន​ដឹកនាំក​ម្លាំង​ចូល​ត្រួតពិនិត្យ​វត្ត​ច្បារអំពៅ​ក្រោមលេស​ធ្វើ​អនាម័យ​។​

​ទោះជា​យ៉ាងណា​ព្រះ​តេជគុណ​ ហោ​ សុខុន​ មិន​ដកថយ​ទេ​នៅ​តែ​បន្ត​ឡាយ​វិដេអូ​អះអាង​ពី​ជំហរ​គាំទ្រ​សម្តេច​សខេង​ ។ ​ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី​១២ ​កុម្ភៈ ​បាត់​ព្រះ​តេជគុណ​ហោ​សុខុន​ចេញពី​វត្ត​។​អ្នកកាសែត​ផ្សាយ​ថា​តេជគុណ​ហោ​សុខុន​រត់ចោលស្រុក​ហើយ​។​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ​លោក​ហោ​សុខុន​បាន​មាន​វត្តមាន​នៅ​វត្ត​វិញ​ហើយ​ចេញ វិដេអូ​ជេរ​ម្រាយ​អ្នកកាសែត​ពេល​សួរ ទាក់ទង​សំនួរ​គេច​ព្រះកាយ​នោះ​តែម្តង​។​

​សូម​រំឭកថា ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈ​សង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ថ្វាយបង្គំ​ព្រះអង្គ​ឈប់​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​ហ្វេ​សប៊ុក​ពីរឿង​ប្រទេស​ជាតិត​ទៅ​ទៀត​នោះ គឺ​នៅ​ម៉ោង​៧​យប់ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ត Live ហ្វេ​សប៊ុក ដោយ​ប្រកាស​ថា បើ​ជាប់ទោស ក៏​មិន​សុំ​លើកលែងទោស​ទេ​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់​យ៉ាង​ហំ​ហាន​ថា «​អាយុ​៣៤​ឆ្នាំ បើ​ជាប់គុក​១០​ឆ្នាំ ចេញ​វិញ​៤៤​ឆ្នាំ​។ អ្វី​ដែល​និយាយ​ចេញ​ពី​បេះ​ដូង​។ និយាយ​ទាំង​សើច​ថា មិន​ភ័យ មិន​ខ្លាច​»​។​នៅក្នុង​ឃ្លីប​វីដេអូ បង្ហោះ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​សប៊ុក ព្រះតេ​ជោ​គុណ ហោ សុខុន បាន​អះអាង​បែប​អ្នកក្លាហាន​ថា ព្រះអង្គ​និយាយ​ប្រថុយ​ស្លាប់ និយាយ​ប្រថុយ​ជាប់គុក​។​

​ព្រះអង្គ​ក៏​បាន​លើកឡើង​ថា ព្រះអង្គ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​សប៊ុក​នេះ ដើម្បី​កុំឲ្យ​មាន​ការយល់ច្រឡំ ពី​សារ​របស់​លោក ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក ដែល​បាន​សរសើរ​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ថា​ជា​ផ្កាយ​សំណាង​។ តែ​ក្នុង​សារ​របស់​ព្រះអង្គ​បង្ហោះ​តាម​ហ្វេ​សប៊ុក​នោះ ក៏បាន​លើក​សរសើរ​សម្តេច​តេជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ គឺ​ព្រះឥន្ទ​ធំជាងគេ​ទាំងអស់​។​

​ចំពោះ​សារ​ដែល​គេ​បង្ហោះ​ចែកចាយ ហើយ​នាំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង បញ្ចេញ​ប្រតិកម្ម​នោះ ត្រូវបាន​ព្រះ​តេជ​គុណ ហោ សុខុន បញ្ជាក់ថា ត្រូវបាន​គេ​កាត់ត ហើយ​ផ្សាយ​ក្នុង​បំណង​អាក្រក់ ធ្វើបាប​លើ​ព្រះអង្គ​ប៉ុណ្ណោះ​។ ព្រះ​តេជគុណ ហោ សុខុន បាន​បន្តថា ក្នុង​សារ​ហ្វេ​សប៊ុក​របស់​ព្រះអង្គ ដែល​គេ​ផ្សាយ​កោតសរសើរ​សម្តេច​ក្រឡា​ហោ​ម ស ខេង ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នោះ បានត្រឹមតែ ១០​ភាគរយ​ទេ គឺ​ព្រះអង្គ​ក៏​មាន​សរសើរ​លើកឡើង​ពី​គុណសម្បត្តិ និង​សរសើរ​សម្តេច​តេជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ ដែល​ធំជាងគេ​បំផុត​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ទោះបីជា​មាន​ការផ្សព្វផ្សាយ​ដោយ​ក្លែង​សារ​របស់​ព្រះអង្គ​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា មាន​សាមគ្គី​ផ្ទៃក្នុង​រឹងមាំ ដែល​មិន​មាន​គណបក្ស​នយោបាយ​ណា នៅលើ​ពិភពលោក រក​ស្មើ​បាន គឺ​រឹងមាំ​ជាង​ដែកថែប​ទៀតផង​។ ក្នុងនោះ សម្តេច​តេជោ ហ៊ុន សែន មាន​គុណសម្បត្តិ​ធំជាងគេ ក្នុងការ​រំដោះជាតិ​មាតុភូមិ រួម​ទាំង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​ព្រះតេ​ជោ​គុណ ហោ សុខុន​ដែល​ចេញមុខ​ដាក់ពាក្យ​ប្តឹង​លោក​ខឹម​វាសនា​មេ​សម្ពន្ធ័ ក៏​បាន​រិះគន់​លើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ហៅ​លោក ខឹម វាសនា ថា​ជា​ជន​ក្បត់ជាតិ​ដែរ​។​

​ឥឡូវ​មិន​ដឹង​ថា​ដោយសារ​តែ​ច្រៀង​ខុស​តុង​ភ្លេង​(​ស​សើរ​សម្តេច​ក្រឡាហោម​ស​ខេង​រំលង​សម្តេច​ហ៊ុន​សែន​)​ឬ​យ៉ាងណា​ទេ​លោកសង្ឃ​ហោ​សុខុន​ត្រុវបាន​គេ​ចាប់​ផ្សឹក​ក្រោ​មលេស​ខុស​វិន័យ​។​គេ​ទាន់​ដឹងថា​តើ​អន្ទឹត​ហោ​សុខុន​អាច​ជាប់គុក​ដោយសារតែ​ការបញ្ចេញមតិ​ឬ​យ៉ាងណា​ទៀត​នោះទេ​?​។​

Filed in: ព័ត៌មានជាតិ