សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុសាសន៍​សំខាន់ៗ​និង​រសើបៗ​របស់​សម្តេច​ក្រឡាហោម​ស​ខេង​ពេល​បើក​សន្និបាត​ប្រចាំឆ្នាំ​ក្រសួងមហាផ្ទៃ​

​អនុសាសន៍​សំខាន់ៗ​និង​រសើបៗ​របស់​សម្តេច​ក្រឡាហោម​ស​ខេង​ពេល​បើក​សន្និបាត​ប្រចាំឆ្នាំ​ក្រសួងមហាផ្ទៃ​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​ព្រឹក​នេះ ក្រសួងមហាផ្ទៃ បាន​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អភិបាល​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស​។

​ក្នុងនោះ​ចំណុច​ដែល​គួរ​កត់សម្គាល់​សម្តេច​ក្រ​ឡា​ហោម ស ខេង បាន​មានប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​សំខាន់ៗ​និងរ​ស៊ើបៗ​ជាច្រើន​សម្រាប់​ក្រសួង​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​អនុវត្តន៍​៖

-​ក្រសួងមហាផ្ទៃ នឹង​បង្កើន​ថវិកា​ដល់​ឃុំ​សង្កាត់​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ដោយផ្ទាល់ ។ នៅ​ឆ្នាំ​២០២០ នឹង​ទទួលបាន​៧៣០០០​ដុល្លា​អាមេរិក និង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​ទៀត​។​-​អត្តសញ្ញាណប័ណ្ណ​ប្រជាចន បាន​ធ្វើអោយ​ពលរដ្ឋ​បាន​ចំនួន​១០​លាន​៩​សែន​ហើយ​។​

-​ការប្រើប្រាស់​កម្លាំង​ក្នុង​ការដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​(​ដូចជា​បញ្ហា​ដីធ្លី​) មិន​អាច​យក​កម្លាំង​ទាហាន​ទៅ​អនុវត្តន៍​ច្បាប់​បាន​ឡើយ​។​
-​គ្រប់​ខេត្ត​ក្រុង ពេល​ដោះស្រាយ​រាល់​បញ្ហា ត្រូវ​យក​ច្បាប់​ជា​ធំ​មក​ដោះស្រាយ មិនមែន​អ្នក​ប្រព្រឹត្ត​ខុស​ទៅ​ប្រើ​ហឹង្សា​បាញ់បោះ​នោះឡើយ​។​

-​សម្រាប់​ក្រសួង​មហាផ្ទៃ​នគរបាលជាតិ​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ (​យើង​)​ត្រូវ​បន្ត​ផ្តល់​សេវាសាធារណ​:​ជូន​ពលរដ្ឋ​។ យើ​ជា​អាជ្ញាធរ​រដ្ឋ ត្រូវ​បម្រេ​ី​ពលរដ្ឋ​ទូទៅ មិនមែន​បម្រើ​តែ​ក្រុម​ណាមួយ​ឡើយ​។​

-​ប្រធាន​នាយកដ្ឋាន ឬ​មន្ត្រី​ផ្សេងៗ​ត្រូវ​ដឹង​ពី​តួនាទី​ខ្លួន ហើយ​ត្រូវ​ជា​មន្ត្រី​មុខងារ​សាធារណៈ​អោយ​ច្បាស់​និង​មាន​ជំនាញ​។​
-​អ្វី​ដែល​សារព័ត៍មាន​ផ្សាយ​ប៉ះពាល់​អង្គភាព​ខ្លួន​តាំង​ពី​រឿង​តូច​រហូត​ដល់​រឿង​ធំ ត្រូវតែ​បកស្រាយ​អោយ​បាន​លឿន​។ -​ការដក​មន្ត្រី ឬ​អភិបាលខេត្ត ត្រូវ​ឈរ​លើ​ហេតុផល​អោយ​ជាក់លាក់ ។​

-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ចោរ​ប្លន់​បាន​លឿន ហើយ​មន្ត្រីនគរបាល​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បន្ត​ទៀត​លើ​ការ​សន្តិសុខ​។​

​ក្រៅពី​នេះ​ទាក់ទង​រឿង​បង្ក្រាប​គ្រឿងញៀន​សម្តេច​ក្រ​ឡា​ហោម ស ខេង បានឲ្យដឹងថា មួយ​រយៈពេល​កន្លងមក​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន បាន​ជាង​កន្លះ​តោន​។​

​សម្តេច​បញ្ជាក់ថា​៖ ចុះ​បើ​យើង​ចាប់​មិន​បាន​ចំនួន​នេះ នឹង​ចូល​សម័យ​ឈាម​ប្រជាពលរដ្ឋ​ប៉ុន្មាន​? យើង​និយាយ​អី​ញ្ចឹង​ចុះ តែ​វា​អាច​ថា​ក្នុង​ចំនួន​នឹង​( គ្រឿងញៀន )​ចរាច​នៅ​ប្រទេស​ទី​៣ ឬ​ទី​៤ ថែម​ទៀត ក៏ប៉ុន្តែ​យើង​បង្ក្រាបបាន តែ​សួរថា​អស់​ទេ គឺ​មិន​ទាន់​អស់​ទេ នៅ​ទៀត ប៉ុន្តែ​វា​បង្ហាញ​ស្នាដៃ​ថា​មន្ត្រី​យើង​ធ្វើបាន »​។​

​សម្តេច ស ខេង បាន​បន្ថែមថា ចំពោះ​លទ្ធផល​ដែល​បង្ក្រាប​បាន​គ្រឿងញៀន​នោះ​គឺជា​មូលដ្ឋាន​ដើម្បី​ឈាន​ដល់​ការ​បោសសំអាត​បន្តទៀត ដោយ​មិន​ទុក​ឲ្យ​រីក​បន្តទៀត នោះ​វា​នឹង​រីក​រាលដាល​កាន់តែ​ធំ​ហើយ​។ ប្រសិន​បើ​ទុក​ឲ្យ​រីក​រាលដាល​ហើយ ចាប់ផ្តើម​បង្ក្រាប​នោះ​នឹង​មាន​ការប៉ះទង្គិច​គ្នា រហូត​ដល់​បង្ហូ​ឈាម​ដូច​នៅ​ប្រទេស​មួយចំនួន​ដែល​យើង​ដឹង​គ្រប់គ្នា ។ តែ​កម្ពុជា​មិន​ចង់​ឃើញ​សកម្មភាព​បែប​នោះ​ទេ ។​

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​គឿង​ញៀន​នេះ​ដែរ សម្តេច ស ខេង ក៏បាន​លើកឡើង​ថា នៅពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ម្តង ជនល្មើស​ក៏​មាន​អាវុធ ការពារ​ខ្លួន​ហើយ​សមត្ថកិច្ច​ទៅ​បង្ក្រាប ក៏​ត្រូវតែ​មាន​អាវុធ​ការពារ​ខ្លួន​ដែរ​(​ច្បាប់​)​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​យើង​មិន​ទាន់​មាន​ករណី​រំលោភ​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​គ្រឿងញៀន​នោះ​ទេ ។​

​សម្តេច​បាន​បញ្ជាក់ថា​៖« នេះ​ជា​ចំណុច​ល្អ ខ្ញុំ​សុំ​កោត​ស​សើរ​ចំពោះ​សមត្ថកិច្ច របស់​យើង​ដែល​ចូលរួម​អនុវត្ត​បញ្ហា​នេះ​។ យើង​ក៏​បាន​គិត​ពី​រឿ​ការស្តារ​នី​ត​សម្បទា​ហើយ​ឃើញ​បណ្តា​ខេត្ត​មួយចំនួន​កំពុង​យកចិត្តទុកដាក់ ហើយ​ថ្នាក់​ជាតិ​កំពុង​ដំណើរការ​ហើយ សង្ឃឹម​ថា​ឆ្នាំ​២០១៩​នេះ​បង្ហើយ​នូវ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​នៅ ក្នុង​ខេត្ត​ព្រះសីហនុ​»​។​

​សូម​បញ្ចាក់​ថា​អង្គសន្និបាត បាន​ប្រារព្ធ​ឡើង​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយ​ពិធី​បើក​សន្និបាត ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ រី​ឯ​ពិធី​បិទ​សន្និបាត នឹង​ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​៕

Filed in: ព័ត៌មានជាតិ