សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​តាំង ណារិន ពេទ្យសត្វ​ស្រុក​ក្រឡាញ់ យក​ប្រាក់​ទៅ​ពិសោធន៍​ក៏ ដឹង​ថា​សត្វ​គោ​មាន​ជំងឺ​?

លោក​តាំង ណារិន ពេទ្យសត្វ​ស្រុក​ក្រឡាញ់ យក​ប្រាក់​ទៅ​ពិសោធន៍​ក៏ ដឹង​ថា​សត្វ​គោ​មាន​ជំងឺ​?

សៀមរាប ៖ អាជីវករ​លក់​សាច់​ជ្រូក សាច់គោ​ស្រុក​ក្រឡាញ់​សុំ​មិន​បញ្ចេញ​ឈ្មោះ ត្អូញថ្អែ​ប្រាប់ថា​៖ សព្វ​ថ្ងៃ​គាត់​លក់​សាច់​លក់​មិនសូវ​ដាច់​ទេ​ព្រោះ​មិនសូវ​មាន​មនុស្ស​ចូល​ផ្សារ ហើយ​ថែមទាំង​បង់​ប្រាក់​អស់​ច្រើន​ទៀត​។

​ជ្រូក​មួយ​ក្បាល ពេទ្យសត្វ​យក​២៥០០​រៀល ពន្ធដា​១៥០០​រៀល ពង់​ស្តង់​សត្វឃាត្ត ៥០០០​រៀល កម្មករ​សម្លាប់​ធ្វើ​ជ្រូក​មួយ​ក្បាល ១០០០០​រៀល សារុប​១៩០០០​រៀល​ក្នុង​មួយ​ក្បាល ។​ក្រៅពីនេះ ជ្រូក​មួយ​ពួក​ពេទ្យសត្វ​ក្បាល​យក​សាច់​៣​ខាំ​ទៅ​ពិសោធន៍​។​

​គោ​មួយ​ក្បាល​ពេទ្យសត្វ​យកប្រាក់​៤០០០​រៀល ពន្ធដា​៣០០០​រៀល បង់​ស្តង់​២០០០០​រៀល ។ អ្នក​សម្លាប់​សត្វ​គោមួយ​ក្បាល​៣០០០០​រៀល
​កាត់​សាច់​៣​ខាំ​យកទៅ​ពិសោធន៍ សារុប​៥៧០០០​រៀល​មួយ​ក្បាល​។ តែ​អ្វី​ដែល​គួរអោយ​ចាប់អារម្មណ៍​នោះ លោក​តាំង ណារិន​មេ​ពេទ្យសត្វ​ដាក់​ផែនកា​រថា​៖ បើ​ម្ចាស់​សាច់គោ​មិនអោយ​សាច់គោ​៣​ខាំ​ទៅ​ពិសោធ​ទេ គឺ​អោយតែ​ប្រាក់​៥០០០​រៀល​ក៍បាន វា​តិច​ជាង​សាច់​៣​ខាំ​ផង​?​។​

​សូមបញ្ជាក់​ថា​៖​ខេត្ត​សៀមរាប​តែមួយ តែ​ពេទ្យសត្វ​យកប្រាក់​ខុសគ្នា ក្រុង​សៀមរាប ពេទ្យសត្វ​យក​ជ្រូក​មួយ​ក្បាល​១៥០០​រៀល ពន្ធដារ​អត់​យក​ទេ​។ ដូច្នេះ​សៀមរាប យក​តិចជាង​នៅ​ស្រុក​ក្រឡាញ់​មួយ​ក្បាល​២៥០០​រៀល​។​

​បើ​យើង​សាក​គិត​ទៅ​មើល ២៥០០​រៀល គុណ​និង​៣៦៥​ថ្ងៃ ត្រូវ​ចំណាយ​លើស​ពី​ខេត្ត​សៀមរាប​ចំនួន ៩១២៥០០​រៀល​។ ស្រុក​ក្រឡាញ់​កាប់​ជ្រូក​គិត​ជា​មធ្យម ២៥​ក្បាល​មួយ​យប់ បើ​យក​៩១២៥០០​រៀល​មក​គុណ​និង​២៥​ក្បាល វា​ខុសពី​ក្រុង​សៀមរាប ជាង​២២​លាន​រៀល​បើ
​គិត​ជា​ដុល្លា​អាមេរិក​ជាង​៥០០០​អាមេរិក ។​នេះ មិន​គិតលុយ​រឿង​សត្វ​គោ ផង​។​

​ពេទ្យសត្វ​នៅ​ស្រុក​ចិន​ប​គេ​ដឹង​ថា​បើ​មាន សត្វ​ជ្រូក​មាន​ជំងឺ​ក្នុង​កសិដ្ឋាន​៣​ឬ​៤​ម៉ឺន​ក្បាល​គេ​យក​ទៅ​សម្លាប់​ឬ​កប់​ចោល​ទាំង​រស់ ។
​ចំណែក​ពេទ្យសត្វ​ស្រុក​ក្រឡាញ់ លោក​តាំង ណារិន យក​សាច់ជ្រូក​ទៅពិនិត្យ​បានដឹង នេះ​បាន​ហៅថា ពេទ្យសត្វ​ឆ្លាត​មែន​សុំ​ស​សើរ ។​

​ករណីយ៍​នេះ​លោក​តាំង​ណារិន​អោយដឹង​តាម​ទូ​ស័ព្ទ​ថា​៖ ពេទ្យសត្វ​ជ្រូក​មួយ​ក្បាល​១៥០០​រៀល បង់​ចរន្ដ​១០០០​រៀល យក​សាច់​ទៅ​ពិសោធន៍​មិន​ដល់​បី​ខាំ​ទេ ។​ខាង​មន្ទីរ​បង្គាប់​យក​នេះ​ជា​ច្បាប់​?​។ ពេល​សួរថា​ចុះ​លោក​យកប្រាក់​៥០០០​រៀល​ថ្នូរ​និង​មិន​យក​សាច់គោ​៣​ខាំ​វិញ​តើ​យ៉ាងម៉េច​? លោក​តាំង​ណារិន​ឆ្លើយ​បដិសេធ​ថា​មិន​បាន​យក​ទេ ។​

​លោកបូរ​ប្រធាន​ពន្ធដា​ស្រុក​ក្រឡាញ់​អោយដឹងថា​៖ ឆ្នាំ​២០១៨ ជ្រូក​មួយ​ក្បាល​១៥០០​រៀល គោ​៣០០០​រៀល តែ​ឆ្នាំ​២០១៩​មិនទាន់​ទេ ។​
​លោក​គ្រុយ​ង៉ូវ ម្ចាស់​កុងស៊ី​សត្វឃាត្ត អោយដឹង​តាម​ទូរស័ព្ទ​ថា​៖ លោក​ជា​អ្នក​ប្រមូល​លុយ​ពី​អាជីវ​កមួយ​ក្បាល​៤០០០​រៀល ពន្ធដារ​១៥០០​រៀល ពេទ្យសត្វ​២៥០០​រៀល ចំណែក​ពេទ្យសត្វ​យក​សាច់​ទៅ​ពិសោធ តិច​ណាស់​មិន​ដល់​៣​ខាំ​ទេ​។​

​លោក​ព្រុំ​វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប អោយដឹងថា ៖​ពេទ្យសត្វ​យក​ជ្រូក​មួយ​ក្បាល​តម្លៃ​១៥០០​រៀល​បង់​ចរន្ដ​១០០០​រៀល ចំណែក​សាច់​យក​មិន​ដល់​៣​ខាំ​ទេ កន្លះ​ខាំ​ឫ​មួយ​ខាំ ។ ពេល​សួរថា​លោក​តាំង​ណារិន​យកប្រាក់​៥០០០​រៀល​ជា​ថ្នូរ​និង​មិន​យក​សាច់​៣​ខាំ លោក​វិច​មិន​ជឿ​ទេ ។ លោក​ថា​អាជីវករ​មួយចំនួន​ក៍​ខូច​ដែរ ។ អាជីវក​ជាច្រើន​អ្នក​សុំ អោយ​ពេទ្យសត្វ​អនុវត្តន៍​ដូច​នៅ​ក្រុង​សៀមរាប ។ រងចាំ​ភាគ​បន្ត​!!

Filed in: ព័ត៌មានជាតិ