សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

រតនៈគីរី ៖ នា​ព្រឹក​ថ្ងៃទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ខេង សុមេធ​អគ្គស្នងការ​រង​នគរបាលជាតិ​និង​ឯកឧត្តម ថង​សាវុន​អភិបាលខេត្តរ​ត​គិរី​បាន​អញ្ជើ្មញ​ជា​អធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរ​ត​គិរី​។​

​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាន់ខ្ពស់​ខាង​លើ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ​បាន​ធ្វើ​ការព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើ​ជា​មុខរបរ​ឡើយ ដើម្បី​ចៀសវាង​ការចោទប្រកាន់​ពី​មហាជន​ទូទៅ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​តម្លៃ​និង​សេចក្តីថ្លៃថ្នូ​វិន័យ​របស់​មន្ត្រីនគរបាល​ប្រសិនបើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​ទង្វើ​បែបនេះ ត្រូវ​ទទួលទោស​ទៀតផង ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ​អគ្គស្នងការ​រង​នគរបាលជាតិ​មានប្រសាសន៍ថា​ក្នុងនាម​ជា​មន្ត្រី​នគរបាល ជា​អ្នក​បម្រើ​ប្រជាជន ត្រូវតែ​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​រៀងៗ​ខ្លួន​និង​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូ សាមគ្គី​ផ្ទៃក្នុង​អង្គភាព​ឲ្យបាន​រឹងមាំ​ដើម្បី​ធានាបាន​នូវ​ការបំពេញ​កិច្ចការងារ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព​កាន់តែ​ប្រសើរឡើង​។​

​តែ​ទោះជា​បែប​នេះ​ក្តី​ឯកឧត្តម បន្តថា មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ចៀសវាង​ឲ្យបាន​ជា​ដាច់ខាត​រាល់​ការយក​តួរ​នាទី ភារកិច្ច​របស់​ខ្លួន​ទៅ​ធ្វើ​ជា​មុខរបរ​និង​គៀបសង្កត់​មន្ត្រីក្រោមឱវាទ​ក្នុង​អង្គភាព​តាម​គ្រប់​រូបភាព​ណាក៏ដោយ​។​ប្រសិនបើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​បាន​ប្រព្រឹត្ត​ទង្វើ​អស​កម្មណា មួយ​ក្នុង​អង្គភាព​មន្ត្រី​នោះ​នឹង​ត្រូវតែ​ទទួល​ទោស​ជា​មិនខានឡើយ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី​ក៏​បាន​ជម្រុញ​ឲ្យ​មន្ត្រី​នគរបាល​គ្រប់​មូលដ្ឋាន​ទាំងអស់​ត្រូវ​បង្កើន​ការសហការ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់​ត្រូវធ្វើ​យ៉ាងណា​បន្ត​រួម​គ្នា​បំពេញ​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ ជូន ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តរតនគិរី​ឲ្យមាន​ភាព​កក់ក្តៅ​ជា​ពិសេស​នោះ​ត្រូវ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឲ្យបាន​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​បំផុត ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ​យិន​ចំណាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរីរ​ដែល​ទើប​តែងតាំង​ថ្មី​បាន​ប្តេជ្ញា​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់​បំផុត​រាល់​ការដាក់ចេញ​នូវ​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​ជា​ពិសេស​នោះ​ធ្វើឲ្យ​ផ្ទៃក្នុង​អង្គភាព​កាន់តែ​មាន​ភា​ពរឹង​មាំ សម្តៅ​ដល់​ការ បម្រើ ការពារ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់​។​

​សូមបញ្ជាក់​ថា ការផ្ទេរ និង​តែងតាំង​មុខតំណែង​ស្នងការដ្ឋាន​ខេត្តរតនគិរី​ថ្មី​នេះ​គឺ​តែងតាំង​ឯកឧត្តម ឧត្តមសេនីយ៍ទោយិ​ន​ចំណាន ជំនួស​ឯកឧត្តម ឧត្តមសេនីយ៍ទោងួ​ន​គឿន​ដែល​ត្រូវ​បាន​ចូលនិវត្តន៍ ៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ