សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដក​ស្នងការ​ខេត្ត​ព្រះវិហ៊ារ​ឲ្យមកធ្វើ​ស្នងការ​ខេត្ត​រតនៈគិរី​វិញ​

​ដក​ស្នងការ​ខេត្ត​ព្រះវិហ៊ារ​ឲ្យមកធ្វើ​ស្នងការ​ខេត្ត​រតនៈគិរី​វិញ​

​រតនៈគីរី ៖ ថ្ងៃ​អង្គារ ៨​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​លោក​ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​ត្រូវបាន​តែងតាំង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនៈគីរី​ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង ស្នងការ​នគរបាល​ខេត្ត​រតនៈគីរី ជំនួស​លោក​ឧត្ដមសេនីយ៍ទោ ងួន គឿន ដែល​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​។

​ឯ​មេ​ស្នងការ​ខេត្ត​ព្រះវិហ៊ា​ដា់ក់​លោក​ឧត្តមសេនីយ៍សួ​សុខដា​រ៉ាអ​តី​មេ​ប៉ុស្តិ​ស​ច្រក​ព្រុំ​ខេត្ត​ប៉ៃលិន​ជំនួស​វិញ​។​

​ពិធី​នេះ​ក្រ​កាសចូល​កាន់តំណែង​មេ​ប៉ូលិស​ដែល​មាន​អំណាច​មួយ​ជំ​ហៀ​ង​ខេត្តរតនៈគិរី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ​តំណាង ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ថង សាវុន អភិបាល​នៃណៈ​អភិបាលខេត្ត​រតនគីរី​។

​មាន​ការចូល​រូ​ម​ពី​ថ្នាក់ដឹកនាំ​ប្រធាន​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត និង​ឧត្ដមសេនីយ៍ ជា​ស្នងការ ស្នងការរង​នគរបាល​ខេត្ត ព្រះវិហារ​ខេត្ដ​ស្ទឹងត្រែង ខេត្ត ក្រចេះ និង​អស់លោក​លោកស្រី​នាយ​នាយរង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនៈគីរី​ជាច្រើនរូប​ផងដែរ ។​

​សូម​បញ្ជាក់​ដែរ​ថា​នៅ​ខេត្តរតនៈគិរី​នេះ​លោក​ឧត្តមសេនីយ៍ត្រី​គឹមរ​ស្មី​ដែល​ជា​មេ​ប៉េអឹម​ខេត្ត​ដុះ​ស្លែ​មាន​អំណាច​មហាសាល​ព្រោះ​ជាប់​សាច់ញាតិ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​អតីត​មេ​ទព័​ត្រូវបាន​នាយករដ្ឋមន្ត្រី​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ័​យោធា​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​ដោយសារតែ​បែកធ្លាយ​វិដេអូ​ធើ​ឬក​សំញែង​ចែក​លុយ​កូនចៅ​ម្នាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​បច្ចុប្បន្ន គឹម រស្មី កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​មេ​ប៉េអឹម​ស្តីទី​គឺ​លោក​ឧត្តមសេនីយ៍ថាវ​យ៉េន​តែ​មិនដឹង​ថា​ឡើង​ពេញសិទ្ធ​ថ្ងៃ​ណា​ទេ​ព្រោះ​ត្រូវ​បង់​សេវា​សិន​៕

Filed in: ព័ត៌មានជាតិ