សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ជើង​ខ្លា​ឃ្មុំ​៤ បញ្ជូនទៅ​តុលាការ​

​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ជើង​ខ្លា​ឃ្មុំ​៤ បញ្ជូនទៅ​តុលាការ​

ខេត្ត​បន្ទាយមានជ័យ​៖​មន្ត្រី​មេព្រៃ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រួម​និង​ជើង​ខ្លាឃ្មុំ​ចំនួន​៤​ជើង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ តាម​ច្បាប់​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​។ ស្រី​ជួញដូរ​សត្វព្រៃ​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ចាន់ វណ្ណះ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​បន្ទាយ​មាន​រិទ្ធ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​នៅពេល​ឃាត់ខ្លួន ស្ត្រី​ជួញដូរ​សត្វព្រៃ​គឺ​មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ​បាន​ដឹង​ពួនស្ទាក់ ចាប់​បាន​ខ្លួន​ស្ត្រី​ម្នាក់​និង​រឹបអូស​បាន​សាច់​ជើង​ខ្លាឃ្មុំ​ចំនួន​៤ ជើង​ទំងន់​១០​គីឡូក្រាម​កន្លះ​និង​ប្រមាត់​១​ដែល​ក្លាសេ​ដាក់​ក្នុង​ធុង ទឹកកក​ដែល​ឃាត់​នៅ​វេលា​ម៉ោង​ន​១០​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ក្នុង​ភូមិ​ពង្រ​សង្កាត់​កំពង់ ស្វាយ​ក្រុង​សិរីសោភ័ណ​។​

​លោក​បាន​បន្តថា ក្រោយពេល​ដែល​ឃាត់ខ្លួន​ស្ត្រី​ជួញដូរ​សត្វព្រៃ និង​វត្ថុតាង​មាន​សាច់​ជើង​ខ្លាឃ្មុំ​ចំនួន​៤​ជើង​ត្រូវបាន​នាំយក​មក​សាកសួរ តាម​ចម្លើយ​បាន​សារភាព​ថា​៖​សាច់​ជើង​ខ្លាឃ្មុំ​ចំនួន​៤​ជើង​នេះ​ទិញ​ពី ឈ្មួញ​ថៃ​នាំ​ចូល​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ គោលបំណង​នាំទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ​៕

 

20160720dp1 (1) 20160720dp1 (2)

Filed in: ព័ត៌មានជាតិ