សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ច្រក​បឹង​ត្រកួន នៅតែ​សម្ងំ​ពួន​ចាំ​គាបស៊ី ជំរិត​ទារលុយ​ពី​ឡាន​ដឹកទំនិញ​!

សមត្ថកិច្ច​ច្រក​បឹង​ត្រកួន នៅតែ​សម្ងំ​ពួន​ចាំ​គាបស៊ី ជំរិត​ទារលុយ​ពី​ឡាន​ដឹកទំនិញ​!

បន្ទាយមានជ័យ​​ ៖​ ​ជា​រៀង​រាល់​ថ្ងៃនេះ ត្រូវបាន​អ្នករកស៊ី ដឹក​ទំនិញ​តាម​ឡាន​តូចធំ ម៉ូតូរ​ម៉ក ចេញ​ចូល​តាម​មាត់ច្រក​បឹង​ត្រកួន ពួកគាត់​នាំគ្នារ​អូរ​ទាំ ស្រែក​ថ្ងូរ ពី​ការលំបាក​រកស៊ី​ដោយសារ ក្រុម​សមត្ថកិច្ច ប្រចាំ​នៅ​ច្រក​បឹង​ត្រកួន ច្របាច់ករ​ហុតឈាមអង្កៀមឆ្អឹង​ជំរិត​ទារលុយ​ហួសហេតុ ។

នៅ​ថ្ងៃ​ទី​១២​កុម្ភៈ​នេះ​បើ​តាម​សេចក្តីរាយការណ៍​មក​ថា ក្នុង​ឡាន​ដឹកទំនិញ​១​គ្រឿង​ប្រភេទ​ហុក​ឡ ត្រូវ​បង់​ឲ្យ​ខាង​ទំនាក់ទំនង​ព្រំដែន​៥​ម៉ឺន​រៀល ប៉ូលិស​ព្រំដែន​៨០៧ លោក​ឡុង​សំណាង ៥​ម៉ឺន​រៀល ប៉េអឹម​លោក​ចេក សោម ៥​ម៉ឺន​រៀល គណៈកម្មការ​ច្រក​៥​ម៉ឺន​រៀល​។​ទោះ​ជា​ទំនិញ​នោះ​មាន​ច្បាប់​ឬ​អត់​ច្បាប់ នៅ​តែ​ពួក​គែ​ប្រឹង​ច្របាច់ករ ក្រុម​អាជីវករ​យក​លុយ​ចិញ្ចឹម​ស្រី​ក្មេង​និង​ថ្នាក់លើ​ដដែល​។​

​ចំពោះ​ប្រភេទ​រថយន្ត​ដឹកទំនិញ ចេញ​ចូល​តាម​ច្រក​នេះ​ក្នុង​១​ថ្ងៃៗ មាន​ជាច្រើន​សឹប​គ្រឿង ដូចជា​ឡាន​ដឹក​ជី ដំឡូង ម៉ូតូ​។​ល​។ ក្រៅ​ពី​ទំនិញ​ខាងលើ គឺ​ឃើញ​មាន​ឡាន​ធ្យូង ដឹកយក​ទៅ​លក់​នៅ​ស្រុកថៃ​ក្នុង​១​ថ្ងៃៗ​រាប់​ម៉ឺន​កា​រ៉ុង ទោះជា​ចេញ​នៅ​តាម​ច្រក​តូច​ឬ​ច្រក​ធំ ក៍នៅ​នៅតែ​បង់លុយ​ជូន​ពួកគាត់​ដែរ ។​

​សូម្បី​តែ​ធ្យូង​ចេញ​នៅ​តាម​ច្រក​តូច ប្រាសាទ​តា​បែង​នៅតែ​គយ​ទៅ​តាម​ឲ្យ​បង់លុយ ក្នុង​១​ឡាន​២០០០​បាត​ដែរ​តែ​មិន​មាន​វិកយ័បត្រ័​ដែល​សំអាង​ថា​បង់​ចូល​រដ្ឋ​នោះ​ទេ​។​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅ​ច្រក​បឹង​ត្រកួន​នេះ គឺ​មាន​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​នៅ​ចាំ​ជំរិត​ទារលុយ ពី​អ្នករកស៊ី​ដ៏​ដែល ដោយ​បច្ចុប្បន្ន គេ​ឃើញ​ដក​តែ​ខាង​ជំនាញ​កាំកុងត្រូល​ប៉ុណ្ណោះ​។​ក្រៅពី​នេះ​ដែក​ចាំ​ស៊ី​ពែ​រដ​ចអាប​ចឹង​។​

​អ្នក​ដឹកទំនិញ​នៅ​តាម​ច្រក​បឹង​ត្រកួន ពួកគាត់​បាន​សំនូមពរ​ដល់​រដ្ឋាភិបាល​សម្តេច​តេជោ​សូម​ឲ្យជួយ​ចាត់វិធានការ លើ​សមត្ថកិច្ច​ច្រក​នេះ កុំ​ទុកឲ្យ​មាន​ច្រើន​ស្ថាប័នពេក ព្រោះ​ពួកគេ​នៅ​តែ​ដេក ចាំតែ​រឹត​ក យក​តែ​លុយ​ធើ​មានបាន ទិញ​ដី ឡាន​វីឡា ចិញ្ចឹម​ស្រីក្មេង គ្មាន​ចំណេញ​ចូល​ចំណូល​ថវិការ​រដ្ឋ​នោះទេ​ព្រោះ​ពួកនេះ ទុក​មិន​ចំណេញ ដកចេញ​គ្រវែង​ចោល​ក៍​មិន​ខាត​ដែរ​បើ​តាម​សេចក្តីសម្រេច​របស់​រដ្ឋាភិបាលថ្មី​ស្តីពីដ​កកាំកុងត្រូល​ទុក​តែ​គយ​និង​ប៉ូលិស​នោះ​៕

Filed in: ព័ត៌មានជាតិ