សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ជាង​២០០០​នាក់​បាន​ចុះ ស្តារ​ស្ទឹង ប្រឡាយ​ទឹក​នៅ​ស្រុក​ស្វាយចេក​

អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ជាង​២០០០​នាក់​បាន​ចុះ ស្តារ​ស្ទឹង ប្រឡាយ​ទឹក​នៅ​ស្រុក​ស្វាយចេក​

​ខេត្ត​បន្ទាយមានជ័យ​៖ កម្លាំងប្រដាប់អាវុធ​ទាំង​៣​ស្ថាន​ប័ន រួម​ទាំង​អាជ្ញាធរ​ប្រមាណ ជាង​២០០០​នាក់​ក្រោម​បញ្ជារ លោក សួន បវរ អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ទោអា​ត់ ខែម ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍​ទោសេង ធា​រិន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​លោក​ឧត្តមសេនីយ៍​ត្រីបោន ប៉ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ​បាន​នាំគ្នា ចុះ​ស្តារ ស្ទឹង ប្រឡាយទឹក និង​ទាញ​យក​ពើក​,​កំប្លោក បាន​ប្រវែង​២០០០​ម៉ែត្រ​នៅ​ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ ។

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា នៅ​ឆ្នាំ​២០១៩​នេះ យោង​តាម​ការណែនាំ​ពី​ឧបនាយក​រដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​-​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​។ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បើក​ការជីក​ស្តារ​ឱ្យ​ជ្រៅ​ក្នុង​ភូមិសាស្ត្រ ស្រុក​ស្វាយចេក​ដើម្បី​ធានាបាន​ចរន្តទឹក​ហូរ​ផង និង​ស្តុក​ទឹក​ទុក​បរិភោគ និង​ទឹក​ប្រើប្រាស​ផង​ទើប​ចាត់តាំង​កម្លាំង​ថ្ងៃ​ឈប់សម្រាក​ធ្វើ​ដើម្បី​បាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​

​ប្រជាពលរដ្ឋ​ស្រុក​ស្វាយចេក​បាន​ថ្លែង​អំណរ​អរគុណ​ដល់​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បាន​យកចិត្ត​ទុក​ខ្ពស់​ពី​សុខទុក្ខ​ដល់​ពួកគាត់​៕

Filed in: ព័ត៌មានជាតិ