សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ក្តៅ​និង​លោក ខឹម ចិ​ត្រា មេ​នគរបាល ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​ឈ្មោះ បិ​ន មេ​អន្តោប្រវេសន៍​ថៃ ពី​បទ​ចាប់​ជ​ម្រឹត និង​ប្រព្រឹត្ត​អំពើពុករលួយ​…!!!

​ប្រជាពលរដ្ឋ​ក្តៅ​និង​លោក ខឹម ចិ​ត្រា មេ​នគរបាល ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​ឈ្មោះ បិ​ន មេ​អន្តោប្រវេសន៍​ថៃ ពី​បទ​ចាប់​ជ​ម្រឹត និង​ប្រព្រឹត្ត​អំពើពុករលួយ​…!!!

បន្ទាយមានជ័យ​៖ លោក ខឹម ចិ​ត្រា មេ​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ដែល​ទើប​ឡើងកាន់តំណែង​ថ្មី​ត្រុវបាន​ប្រជាពលរដ្ឋ​និយាយថា បាននិងកំពុង​បង្កើន​អំពើពុករលួយ​កៀប​សង្ក​ត​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ចេញ​ចូល​តាម​ច្រកទ្វារង​ន្ត​រ​ជាតិ​ប៉ោយប៉ែត​។

​អំពើពុករលួយ​ដែល​គេ​ជឿ​ថា​មាន​ការឃុបឃឹត​គ្នា​ទាំង​សមត្តកិច្ច​ខ្មែរ​និង​សៀម​រួម មាន​៖ ១- ជម្រឹត​យកប្រាក់​ខុសច្បាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់ៗ ៥០​បាទ ឬ ស្មើនឹង​៧០០០​រៀល នៅ​ពេល​វាយ​ត្រា​ប័ណ្ណ​ព្រំដែន​ចេញពី​ប្រទេស​កម្ពុជា ឆ្លង​ទៅ​ប្រទេស​ថៃ តាម​ច្រក​ប៉ោយ​ប៉ែត​។​

២-​ធ្វើ​លិខិត​បញ្ជាក់​មួយ​សន្លឹក​២០០​បាទ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ប៉ោយប៉ែត ដើម្បី​ថត​កាត​ចូល​ថៃ​
៣-​ធ្វើ​លិខិតបញ្ជាក់ ១​សន្លឹក​២០០​បាទ និង ៤០០​បាទ​ផ្សេងទៀត សម្រាប់​ថត​កាត​ចូល​ប្រទេស​ថៃ ចំពោះ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ ក្រៅពី​ក្រុ​ប៉ោយ​ប៉ែត​

៤-​ជម្រឹត​យកលុយ​៣០០​បាទ​ក្នុង​១​ខែ ពី​អ្នករត់ម៉ូតូឌុប​នៅ​គល់​ស្ពាន មិត្តភាព​កម្ពុជា​ថៃ ។​សូមបញ្ជាក់​ថា​ការ​ជម្រឹត​យក​លុយ​នេះ ជា​អំពើ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ដែល​ត្រូវ​មានទោស​ជាប់គុក​ពី​បទឧក្រិដ្ឋ ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​ប្រឆាំង​អំពើពុករលួយ​។​លោក​ខឹម​ចិត្រា ដែល​គេ​ជឿ​ថា​ចាយ​លុយ​រត់​សេវា​ដើម្បី​បាន​ឡើង​មេ​ច្រក​ថ្មី​ជំនួស​លោក​ស៊ឹម​សំអាត នោះ​បាន​ទៅ​ចរចារ​ច​ចារ​ជាមួយ​មេ​អន្តោប្រវេសន៍​ថៃ ឈ្មោះ បិ​ន ដើម្បី​ជួយ​សហការ​គ្នា ចាប់​ជម្រឹត​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​ជាគោលការណ៍ រដ្ខាភិបាល ខ្មែរ និង​រដ្ឋាភិបាន​ថៃ​មិន​បាន​អនុញាត ឲ្យមាន​ការ​ជ្រឹ​ត​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​ឡើយ ។​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​វរៈសេនីយ៍ទោ​ខឹម​ចិត្រា​ចំពោះ​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ចឹង​នៅឡើយ​៕

Filed in: ព័ត៌មានជាតិ