សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិន​ខ្មែរ​វ៉ៃ​បាញ់​គ្នា​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​មាន​ថៅកែ​ជា​ប៉េអឹម​ផ្អើល​ក្រុង​ប៉ោយ​ប៉ែត​

​ចិន​ខ្មែរ​វ៉ៃ​បាញ់​គ្នា​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​មាន​ថៅកែ​ជា​ប៉េអឹម​ផ្អើល​ក្រុង​ប៉ោយ​ប៉ែត​

បន្ទាយមានជ័យ ៖ បន្ទាប់​ពី​ករណី​បង្កៃ​គ្រាប់បែក​ក្នុង​បន្ទប់ទឹក​នៃ​កាស៊ីណូ​ហ្គោល​ឌឹន​ក្រោន​ហើយ​បាន​បំផ្ទុះ​ចោល​កាលពី ម៉ោងជាង​៧​យប់​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​មិនទាន់​បាន​ដេក​ស្រួល​ផង​អ្នកក្រុង​ប៉ោយប៉ែត​ផ្អើល​មួយ​សារ​ទៀត​ដោយសារ​នៅ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ចូល​ថ្ងៃទី​១១​កុម្ភៈ​នៅ​ចំណុច​ខា​រ៉​អូ​ខេ ឡា​ហ្វី​រ៉ា ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត មាន​ករណីយ៍ ជនជាតិ​ចិន​និង​ខ្មែរ​១​ក្រុម​បាញ់​គ្នា​សេរី​ដូច​ស្រុក​អត់​ច្បាប់​ចឹង​។

​ជា​លទ្ធផល​នៃ​ការប្រយុទ្ធ​គ្នា​នោះ​គឺ ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​បាញ់​បាក់​ភ្លៅ​ម្ខាង ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​លោក ប៊ុន ណាំ​អៀង មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន​តែ ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំងនោះ​យក​ទៅ​សួ​នាំ​ផងដែរ​។​

​បច្ចុប្បន្ន​ក្រុម​អ្នកលេង​ចិន​និង​ខ្មែរ​ដែល​វាយ​កាប់​ចាក់​គ្នា ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់​ខ្លួន​យក​ទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូមទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​ជនសង្ស័យ​បាន​៣​នាក់​រួមមាន ១.​ឈ្មោះ Wen Lin ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន​ឃាត់ខ្លួន​។​២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន​ឃាត់ខ្លួន​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​ជនជាតិ​ខ្មែរ​ឃាត់ខ្លួន​និង​បាន​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ​រកឃើញ​វត្ថុតាង​។​

​ហេតុការណ៍​បាញ់បោះ​សេរី​ខាងលើនេះ​សមត្តកិច្ច​ឲ្យដឹងថា​៖ បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រហែល​៨​នាក់ ដែល​មុខសញ្ញា​បានកំណត់​មានដូចជា : ១.​ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន​ឃាត់ខ្លួន ។​២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចិន​ឃាត់ខ្លួន​។​៣.​ឈ្មោះ​សុខ​ស៊ុ​សាក់​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជនជាតិ​ខ្មែរ​ឃាត់ខ្លួន​។​បក្ខពួក​៥​នាក់​ទៀត​ដែល​ជា​បុគ្គលិក​បម្រើការ​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​បាន​ធ្វើ​សកម្មភាព វាយ​ជាមួយ​ក្រុម​ជនជាតិ​ចិន​ម្ខាង​ទៀត ដែល​មាន​គ្នា ៣​នាក់ ជា​ភ្ញៀវ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ។​

​នៅពេលដែល​មាន​សកម្ម​ភាព​វាយ​ប្រតាយប្រតប់​គ្នា​នោះ​ខាង​ភាគី​ម្ចាស់​ខារ៉ាអូខេ​បាន​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក​បាញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្ដាលឱ្យ​រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​មួយ​កន្លែង​។​សមត្ថកិច្ច​បាន​រឹបអូស សំបក​គ្រាប់ និង​ក្បាល​គ្រាប់ កាំភ្លើង មិន​ស្គាល់​ម៉ាក ចំនួន ១​គ្រាប់ ។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភះ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ អ ហ ខេត្ត បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ដោយ​មាន​លោក មាស ចន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សម្របសម្រួល​និតិ​វី​ធី​ផងដែរ​។​លទ្ធផល​បាន​សម្រេច​បិទ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ដែល​គេ​ដឹងថា​មាន​ថៅកែ​ជា​មន្ត្រី​ប៉េអឹម​ជា​បណ្តោះអាសន្ន​សិន ៕

Filed in: សន្តិសុខសង្គម