សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​ត្រូវបានតែងតាំង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការសាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​

លោក ឃួ​ង ស្រេង​ត្រូវបានតែងតាំង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការសាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ​៦​កើត ខែ​មាឃ ឆ្នាំច​សំរឹទ្ធ​ស័ក​ព​.​ស ២៥៦២​ត្រូវ និង ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ត្រូវបាន ប្រកាស​តែងតាំង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ជំនួស​លោក​ប៉ា​សុជាតិ​វង្ស​។

​ពិធី​ប្រកាស​នេះ ធ្វើឡើង​ដោយ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាក បាទ​ក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រី​កាកបាទ ក្រហម​រាជធានី ជាច្រើនរូប​ទៀត ។​

​យោង​តាម​សេចក្តីសម្រេច លេខ​០០៦ ក​ក្រក​.​ធ​ធ​.​ចត បាន​ប្រកាស​តែងតាំង លោក ឃួ​ង ស្រេង អភិបាល​រាជធានី ជា​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី ជា​អនុប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​រា​ជ​ធានី និងសេចក្តីសម្រេច លេខ​០០៧ ក​ក្រក​.​ធ​ធ​.​ចត បាន​ប្រកាស​តែងតាំង​លោក ម៉ប់ សារិន ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៥ ជំនួស​លោក ឃួ​ង ស្រេង​វិញ ។​

​លោក ឃួ​ង ស្រេង តាង​នាម​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ប្តេជ្ញា ក្នុង​ការបំពេញ​បេសកកម្ម​ដ៏​ឧត្តុងឧត្តម ជាពិសេស​ការផ្តល់សេវា​កម្ម​ជួយ​ជនរងគ្រោះ ប្រកបដោយ​ជោគជ័យ​និង បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ ទាំង​៧​ប្រការ របស់​ចលនា កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម គឺ​ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព ។​

Filed in: ព័ត៌មានជាតិ