សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទំនិញ​គេច​ពន្ធ​ឬ​បង់​មិន​គ្រប់ ចូល​តាម​ច្រករបៀង​និង​ច្រក​ព្រំ ខេត្ត​ប៉ៃលិ​ដោយសា គយ រវល់​រក​ចំណូល​ក្រោម​តុ​មេ​គយ​ធំ​ប្រកាសអាសន្ន​

​ទំនិញ​គេច​ពន្ធ​ឬ​បង់​មិន​គ្រប់ ចូល​តាម​ច្រករបៀង​និង​ច្រក​ព្រំ ខេត្ត​ប៉ៃលិ​ដោយសា គយ រវល់​រក​ចំណូល​ក្រោម​តុ​មេ​គយ​ធំ​ប្រកាសអាសន្ន​

ប៉ៃលិន​៖​ឈ្មួញ បាន​នាំ​ទំនិញ ខុសច្បាប់​គេចពន្ធ ឬ បង់ពន្ធ មិន​គ្រប់​រាប់រយ​ប្រភេទ ត្រូវបាន​គេ​ដឹកជញ្ជូន យ៉ាង​គគ្រឹក​គ​គ្រែង​ពី ប្រទេស​ថៃ​ចូល តាម ច្រករបៀង​នានា​និង ពិសេស​តាម​ច្រកទ្វារ អន្តរជាតិ ព្រុំ​ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ដោយសារតែ សមត្តកិច្ច​គយ​នោះទីនោះ​ធូ​រលុង​ស្រួល​និយាយគ្នា​។​

​អ្នក​រកស៊ី​តាម​ច្រក​នោះ​បាន​ឲ្យដឹងថា​៖​ទំនិញ​ទាំងនោះ​គេ​សម្រុក​ដឹក​ចូល នៅពេល ល្ងាច​និង​ពេល​យប់​ហើយ​គេ​យក​ទៅ​ស្តុប​ទុក​ទៅ​ឃ្លាំង​នៅ​ចំណុះ​ភូមិ​អូរ រអិល​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​និង​មួយចំនួន​ទៀត​ដឹក​យក​ទៅ​ទុក​នៅ ឃ្លាំង​នៅ​ក្រុង​ប៉ៃលិន​និង​ខ្លះ​បន្តទៅ​ឯ​ខេត្ត​បាត់ដំបង ។ ទោះជា​យ៉ាងណា​គេ មិនដែល​ឃើញ មានការ​បង្ក្រាប​ពី​គយ​ប្រចាំ​ច្រក​ឬ​គយ ចល័ត​នោះឡើយ ។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​នោះ​មាន​គ្រប់​ប្រភេទ​ដូចជា​គ្រឿងឧបភោគ​បរិភោគ​រួម ទាំង​ទំនិញ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត​ដែល​ទំនិញ​ទាំងនោះ​មិនមាន ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ដូចជា​កាំ​ង​កុងត្រូល​ពេទ្យសត្វ​ដែល បញ្ហា​នេះ​ក្រៅ​ពី​បាត់​ចំណូល​ពន្ធ​ចូល​រដ្ឋ​ផលប៉ះពាល់​វា​ធ្វើឲ្យ ពលរដ្ឋ​ត្រូវ​ប្រឈម​និង​បញ្ហា​សុខភាព​ដោយសា​ការប្រើប្រាស​ទំនិញ​គ្មាន ការត្រួតពិនិត្យ​បែបនេះ​។ ភាពសុខសាន្ត​នៃ​អំពើ​គេចពន្ធ​នេះ​ត្រូវបាន​គេ​ដាក់​កា​សង្ស័យថា ឈ្មួញ​និង​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ត្រូវរ៉ូវ​គ្នា ពិសេស​គយ​ច្រក​ព្រំ​តែម្តង​។​ជាក់ស្តែង​គេ​ឃើញ​មន្ត្រី​គយ​នៅ​នោះ បាន​ពង្រាយ​កូនចៅ​ឲ្យ​រក​ចំណូល​ក្រោម​តុ ក្រោមរូបភាព​បង់ពន្ធ ខ្លះ​បង់​គ្រប់ ខ្លះ​បង់​មិន​គ្រប់ បើ​មិន​បាន​បង់​សោះ​គឺ​ដេញ​ចាប់​ផ្អើល​ដូច​បង្ក្រាប​ករណី​ប្លន់​អីចឹង​ដើម្បី បង្ហាញ​ថ្នាក់លើ​ថា​សមត្តកិច្ច​គយ​ស​កម្មណាស់​។ តែ​តាមពិត គយ​និង​គយ ចល័ត ប្រចាំ ផ្លូវជាតិ​នានា​បិទបាំង បរិមាណ និង​សម្រួលការ ក្លែង​ប្រភេទ​ទំនិញ គ្រប់ រូបភាព ដើម្បី ទាញយក ផលប្រយោជន៍ ពី ក្រុម ឈ្មួញ បញ្ចូល ហោប៉ៅ រៀងៗ ខ្លួនៗ ហើយ លាក់បាំង​ពី​ថ្នាកលើ ធ្វើ​ដូចជា​គ្មាន​សោះ​សកម្មភាព រត់ពន្ធ ទំនិញ ខុស​ច្បាប់​ទាំងនោះ ។​មិនដឹងថា​តើ​លោក ម៉ៅ សំអឿន ប្រធានការិយាល័យ​គយ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​ដឹង​រឿង​ហ្នឹង​ដែរ​ឬ​អត់​នោះ​ទេ​ចំ​សេចក្តីរាយការណ៍​ចោទប្រកាន់ ខាងលើនេះ ព្រោះ​ទូរ​សព្ទ័​ទាក់ទង​មិនបាន​។​តែ​យ៉ាណា​ថ្មីៗ​នេះ​លោក​គុណ​ញឹម​មេ​គយ ស្រុក​ខ្មែរ​បាន​ប្រកាស​អាសន្ន​ហើយ​អំពី​ការធ្លាក់ចុះ​ចំណូឡ​ពន្ធគយ​។​

​យោងតាម​លិខិត​ផ្ញើ​ទៅកាន់​ប្រធាន​នាយក​រដ្ឋា​ន ប្រធាន​សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក គុណ ញឹម បានបញ្ជាក់​ថា រយៈពេល​១៨​ថ្ងៃ​ខែ​កក្កដា ឆ្នាំ​២០១៦​នេះ ការប្រមូល​ពន្ធ និង​អាករ បានត្រឹមតែ ៣៣០​ប៊ី​លាន​រៀល​ប៉ុណ្ណោះ គឺ​ទាប​ជាង​ខែ​មិថុនា ប្រមាណ ១២.២​ប៊ី​លាន​រៀល​។​

​លោក គុណ ញឹម បាន​គូសបញ្ជាក់​ទៀត​ថា ការប្រមូល​ពន្ធ​អាករ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​រឹតតែ​ទាប​ថែមទៀត គឺ​បាន​ក្នុង​ចន្លោះ ២០​ប៊ី​លាន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។​

​បើតាម​លោក​អគ្គនាយក​គយ ការប្រមូល​បាន​ចំណូល​ពន្ធ​ទាប​នេះ គឺជា​ការបារម្ភ​មួយ​ក្នុង​ការអនុវត្ត​ផែនការ​ចំណូល​ឲ្យបាន​លទ្ធផល​ល្អ​តាម ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​

​ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​ឲ្យ​សម្រេច​តាម​ផែនការ លោក​អគ្គនាយក​គយ គុណ ញឹម បាន​ជំរុញ​ឲ្យ​ប្រធាន​នាយកដ្ឋាន ប្រធាន​សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ ត្រូវអនុវត្ត​តាម​គោលការណ៍​មួយ​ចំនួន​ដូចខាងក្រោម​៖
១. ត្រូវ​ណែនាំ​ដល់​ម្ចាស់​ទំនិញ ឬ​តំណាង​ឲ្យ​ប្រកាសបាន​ត្រឹមត្រូវ​តា​ម​បរិមាណ និង យ​ថា​ប្រភេទ​ទំនិញ​
២. ត្រូវ​ណែនាំ​មន្ត្រី និង​ភ្នាក់ងារ​គយ​រដ្ឋាករ​ឲ្យ​ពង្រឹង​ការត្រួតពិនិត្យ​ឯកសារ និង​ទំនិញ ដើម្បី​គណនា​ពន្ធ និង​អាករ​ឲ្យបាន​ត្រឹមត្រូវ​
៣. នាយក​រដ្ឋា​ន​បង្ការ និង​បង្ក្រាប​បទល្មើស និង​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ត្រូវ​សកម្ម​ក្នុង​ការទប់ស្កាត់ និង បង្ក្រាប​អំពើ​រត់គេច​ពន្ធ ជាពិសេស​លើ​ក្រុម​ទំនិញ ដែល​ជា​មុខសញ្ញា​គេចវេះ​ពន្ធ​
៤. ក្រុម​ពង្រឹង​អនុលោមភាព​ត្រូវ​ឃ្លាំមើល និង​ចាត់វិធានការ​ក្រោយ​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​បណ្តាញ​៕

 

 

custom-prum-pai-lin-

Filed in: ព័ត៌មានសំខាន់