សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​បែន​ដឹក​ដី​បុក​រថភ្លើង​កញ្ចាស់​ធ្លាក់​ថ្នល់​នៅ​ព្រៃនប់​ខ្លាំង​អី​!

​ឡាន​បែន​ដឹក​ដី​បុក​រថភ្លើង​កញ្ចាស់​ធ្លាក់​ថ្នល់​នៅ​ព្រៃនប់​ខ្លាំង​អី​!

ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ រថភ្លើង​មួយ​ខ្សែ ដែល​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បាន​ធ្លាក់​ក្បាលរថភ្លើង ចេញ​ពី​លើ​ផ្លូវដែក នៅវេលា​ម៉ោង ១០​និង​១៥​នាទី ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ដោយសារ​រថយន្ត​បែន​ដឹក​ដី ០១​គ្រឿង បុក ត្រង់​ចំណុច​ភូមិ​ព្រែក​ទល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​ខាងលើ បាន​បុក​រថភ្លើង ដែល​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ភ្នំពេញ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង ចេញ​ពី​លើ​ផ្លូវដែក ។ សមត្ថកិច្ច​បន្តថា ករណី​គ្រោះថ្នាក់​នេះ​ពុំ​មាន​អ្នក​រងរបួស​ទេ ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់​ស្រមោល​ក្រោយពេល​កើតហេតុ​។​

​រី​ឯ​វត្ថុតាង រថយន្ត​១​គ្រឿង បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។​មាន​ការកត់សម្គាល់ ថា​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​ល​វ៉េ​របស់​ឧកញ៉ា​គិត​ម៉េង​ដែល​រដ្ឋ​ផ្តល់​សិទ្ធ​ឲ្យ​យក​ផ្លូវ​រថភ្លើង​ស្រុក​ខ្មែរ​ដែល​ខ្ចីលុយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ADB​ជួសជុល​រកស៊ី​គេ​មិន​មាន​ឃើញ​បំពាក់​ទូរថភ្លើង​ឬ​ក្បាល​ថ្មី​អី​ទេ​គឺ​ប្រើ​អាចាស់​ចង់​ជ្រុះ​ម៉ា​ស៊ិន​ទៅហើយ​។​

Filed in: ព័ត៌មានជាតិ