សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បណ្ឌឹត​ឱម​យ៉ិនទៀង​៖​កម្លាំង​ជំនាញ​ACU បើក​ការស៊ើបអង្កេត ទៅលើ​លោក គឹម រស្មី បន្ទាប់ពី​មាន​តម្រុយ​!​រស់​សារ៉ុម​ស៊ីឡា​កតើ​

បណ្ឌឹត​ឱម​យ៉ិនទៀង​៖​កម្លាំង​ជំនាញ​ACU បើក​ការស៊ើបអង្កេត ទៅលើ​លោក គឹម រស្មី បន្ទាប់ពី​មាន​តម្រុយ​!​រស់​សារ៉ុម​ស៊ីឡា​កតើ​

ភ្នំពេញ ​៖ ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​អះអាង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា​៖​ការបើក​ការស៊ើបអង្កេត​លើ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី គឺ កម្លាំង​ជំនាញ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការស៊ើបអង្កេត​តាំងពី​មាន​តម្រុយ​មុននេះ​ម្ល៉េះ​។

​ការបញ្ជាក់​របស់លោក ឱម យ៉ិនទៀង បាន​ធ្វើឡើង​បន្ទាប់​ពី ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម​កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ថា ដាក់ពាក្យ​ប្តឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឱ្យ​បើក​ការស៊ើបអង្កេត​លើ លោក គឹម រស្មី អតីត​មេបញ្ជាកា​រ​អាវុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោយពី​សម្តេច​ហ៊ុន​សែន​ស្នើ​ព្រះមហាក្សត្រ​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ័​នៅ​ថ្ងៃ​ទី​៩​កុម្ភៈ​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ចែក​លុយ​កូនៗ​ចំនួន​៥​នាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ជា​សាធារណៈ​កាលពី​យប់​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុងពេល​ប្រកា់​ខែ​គាត់​មាន​តែ​ប្រមាណ​២​លាន​រៀល​តែ​ប៉ុន​ណោះ​។​

​លោក ឱម យ៉ិនទៀង បានបញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បើក​ការស៊ើបអង្កេត​លើ អតីត​មេ PM រូបនេះ តាំងពី​មុន​ពាក្យបណ្តឹង​ម្ល៉េះ ដែល​បង្ហាញ​ថា ការបើក​ការស៊ើបអង្កេត​នេះ មិនមែន​ធ្វើ​តាម​ខ្សែ​ញាក់ ឬ​បណ្តឹង​របស់ អង្គការ​សង្គម​ស៊ីវិល​នោះឡើយ​។​បើ​ចឹង​មែន​នោះ​មានន័យ​ថា​លោករ​ស់​សារ៉ុម​គ្រាន់​តែ​ចេញ​មុខ​រុញ​ទូក​បណ្តោយ​ទឹក​តែប៉ុណ្ណោះ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​ការ​លុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ គឺជា​ការវះកាត់​សាច់​ស្អុយ​និង​ជា​ការអនុវត្ត​អភិក្រម​ទី​៥​វះកាត់​។​សារ​សំឡេង​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចែកចាយ​ពេញ​បណ្ដាញ​សង្គម មានប្រសាសន៍ថា​”​ជូន​ថ្នាក់ដឹកនាំ​ក្នុង​គណៈអចិន្ត្រៃយ៍ ក្នុង​ជួរ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​ខេត្ត ថ្ងៃនេះ​ខ្ញុំ​សម្រេច​ចិត្ត​ដោយ​ការឈឺចាប់ ដើម្បី​ដកដំណែង​និង​បណ្តេញចេញ​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដោយ​ធ្វើ​បុណ្យខួបកំណើត ហើយ​សំញែង​នូវ​ទ្រព្យសម្បត្តិ នេះ​ជា​អភិក្រម​ទី​៥ ដែល​ខ្ញុំ​ត្រូវធ្វើ​ដោយ​ចៀសវាង​មិន​បាន បើ​ខ្ញុំ​មិន​ធ្វើ​រឿង​នេះ​មួយ​ទេ គឺ ខ្ញុំ​ត្រូវ​លាលែង​ពី​ដំណែង​ល្អ​ជាង​”​។​

​បើ​ចឹង​ប្រសិន​បើ​អង្គភាព​ប្រឆាំ​ង​ពុករលួយ​រក​មិនឃើញ​បទល្មើស​ពុករលួយ​រប​ស់គឺ​ម​រស្មី​ទេ​មាន​ន័យ​ស្មោះ​និង​ថា​ការសម្រេច​របស់​សម្តេច​តេជោ​ខុស​ធ្ងន់​លើ​កូនចៅ​ហ្ម៉​ង​។​យ៉ាងណា​សង្ឃឹមថា​ACU​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជា​មិន​ខាន​ក្នុងករណីយ៍​គឹម​រស្មី​នេះ​។​

​មហាជន​ជាច្រើន​បានបង្ហាញ​ការសង្ស័យថា ឧត្តមសេនីយ៍ត្រី គឹម រស្មី​មេ​ប៉េអឹម​ខេត្តរតនៈគិរី​ដែល​មាន​ឥទ្ធិពល​មួយ​ចំហៀង​ខេត្ត​ព្រោះ​ជាប់​សាច់ញាតិ​នាយ​ឧត្តមសេនីយ៍​អតីតមេទព័​កំពូល​ម្នាក់នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដា​ក់​ការសង្ស័យ​ថា​នៅ​ពីក្រោយ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​មន្ត្រី​ប៉េអឹម​២​រូប​ឈ្មោះ​ហូ​ជី​វ៉ៃ​និង​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​មិនមែន​មាន​បាន​ដោយសារ​ការ​ធ្វើ​ចំការកៅស៊ូ​ដែលជា​មុខរបរ​បន្ទាប់បន្សំ​នោះឡើយ​។​

Filed in: ព័ត៌មានជាតិ