សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រិន សា​វ៉េ​ត ពោះម៉ាយ​ពីរ​ឆ្នាំ ជូ​មាត់​សុំ​កូន​យក​ប្រពន្ធ​ថ្មី​!

​រិន សា​វ៉េ​ត ពោះម៉ាយ​ពីរ​ឆ្នាំ ជូ​មាត់​សុំ​កូន​យក​ប្រពន្ធ​ថ្មី​!

​ភ្នំពេញ​៖ កាលពី​ជាង​ពីរ​ឆ្នាំ​មុន ប្រពន្ធ​បណ្តូលចិត្ត​របស់​តារាចម្រៀង​មនោសញ្ចេតនា លោក រិន សា​វ៉េ​ត បាន​ទទួលមរណៈភាព ដោយសារ​តែ​ជំងឺមហារីក​យ៉ាងធ្ងន់ធ្ងរ​ធ្វើ​តារា​ចម្រៀង​រូប​នេះ​ក្រ​តោកយ៉ាក​មាន​ការអាណិតអាសូ​រហូត​លោក​ឃ្លាំង​ហួត​ជួយ​អន្តរាគមន៍​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​ផ្ទះ​មួយ​ល្វែង​រស់នៅ​សមរម្យ​និង​គេ​ចិញ្ចឹម​កូន​។

​សូមបញ្ជាក​ថា​៖​ពេល​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៣ មេសា ២០១៧ វេលា​ម៉ោង​ជាង​៣​រសៀល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​ហៅ​ពេទ្យរុស្ស៊ី លោ​ករិន សា​វ៉េ​ត បាន​នាំ​សព​ភរិយា​តាម​រថយន្ត​ពេទ្យ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​គ្រូពេទ្យ​ចាក់​បា​រ៉​ត សម្រាប់​រក្សា​ទុក​រយៈពេល​៥​ថ្ងៃ ។​

​លោ​ករិន សា​វ៉េ​ត និយាយថា «​មុន​ពេល​ប្រពន្ធ​ខ្ញុំ​ឈឺ ដុនដាប​ទៅៗ គាត់​តែងតែ​គិតដល់​កូនប្រុស​របស់​គាត់​ដែល​នៅ​តូច ដោយ​រមែង​និយាយ​ឱ្យ​ខ្ញុំ​ជា​ប្តី ទោះបីយ៉ាងណា កុំ​ចោល​កូន ជួយ​មើលថែ​កូន និង​ចិញ្ចឹម​កូន​ឱ្យ​មាន​អនាគត​ល្អ សមជា​ទឹកចិត្ត​របស់​ឪពុក ។ មូលហេតុ​បែប​នេះ​ហើយ​ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ខំ​ធ្វើ​តួនាទី​ជា​ឪពុក​ល្អ​ប្តីល្អ​ដែល​បាន​តាំងចិត្ត​ដើម្បី​ឱ្យ​ភរិយា​ស្ងប់ចិត្ត និង​ធ្វើ​ប្តីល្អ​ដូច​បុរស​ទូទៅ​ដូច​គេឯង » ។​

​អា​លូវ​នេះ​មក​ដល់ពេលនេះ កន្លង​បាន​ជិត​២​ឆ្នាំ​ហើយ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ លោក រិ​ន​សាវ៉េត​ដែលមា​សាច់ឈាម​ភ្លឺ​ថ្លា​ខុស​ពី​មុន​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​រូប​លោក​បង្ហោះ​សារ អម​ជាមួយ​រូបថត​នារី​ម្នាក់ និង​កូនប្រុស​របស់​ខ្លួន​ដោយ​ពោល​ពាក្យ​ថា​៖ “​កូន​ពុក​អើយ​! ប្រកាន់​និង​ខឹង​ពុក​ទេ បើសិនជា​ពុក​ចង់បាន​អ្នក​ម្តាយ​ម្នាក់ មក​ជួយ​មើលថែរក្សា​កូន​? សូម​បងប្អូន​កុំ​ប្រកាន់​ណា​”​។​

​ទោះជា​យ៉ាងណាក្តី ផ្អែក​លើ​សារ និង​រូប​នារី​ម្នាក់​ដែល​លោក រិន សា​វ៉េ​ត បង្ហាញ​មុខ​ឲ្យ​មហាជន​ស្គាល់ បានឲ្យដឹងថា លោក​កំពុង​សុំ​ចិត្ត​កូនប្រុស​ជាទី​ស្រលាញ់ យក​ភរិយា​ថ្មី ដើម្បី​អាច​មក​ជួយ​មើលថែរក្សា​រូបលោក និង​កូនប្រុស​ផងដែរ ៕

Filed in: ព័ត៌មានជាតិ