សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​សម្រេច​បំផ្ទុះ​គ្រាប់បែក​នៅ​មុខ​កាស៊ីណូ​ហ្គោល​ដឹ​ន​ក្រោន​ព្រោះអ​ត់​ចេះ​ដោះ​?

​សមត្តកិច្ច​សម្រេច​បំផ្ទុះ​គ្រាប់បែក​នៅ​មុខ​កាស៊ីណូ​ហ្គោល​ដឹ​ន​ក្រោន​ព្រោះអ​ត់​ចេះ​ដោះ​?

បន្ទាយមានជ័យ ៖ ទីបំផុត​សមត្តកិច្ច​បាន​សម្រេចចិត្ត​បំផ្ទុះ​គ្រាប់បែកដែល​ឃើញ​នៅ​មុខសណ្ឋាគារ​ហ្គោល​ដឹ​ន​ក្រោន​នៅ​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​១០​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​។

​ការសម្រេច​បំផ្ទុះ​នេះ​ត្រូវបាន​គេ​និយាយថា ប្រហែល​សមត្តកិច្ច​ស៊ីម៉ាក់​គ្មាន​សមត្តភាព​ដោះ ចឹង​មានតែ​បំផ្ទុះ​ចោលទៅ ។ មិន​មាន​មនុស្ស​ណា​ម្នាក​រង​គ្រោះ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ទេ​គឺ​មានតែ​ការខូចខាត​កញ្ចក់​អគារ​កាស៊ីណូ​តិចតួច​តែប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ដែរ​ថា នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ហ្គោល​ឌី​ន​ហ្គ្រោ​ន​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​គឺជា​ទីតាំង​ទទួលខុសត្រូវ​ដោយ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​នោះ​។​

​នៅវេលា​ម៉ោង​១៧​និង​១០​នាទី​ថ្ងៃ​ទី ១០ ខែ កុម្ភ​: ឆ្នាំ​២០១៩ នៅក្នុង​អាគារ​ក្រុមហ៊ុន កាស៊ីណូ​ហ្គោល​ឌឹន ក្រោន របស់ លោក​ឧកញ៉ា​កុក​អាន ស្ថិត​នៅ​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត ភូមិ​ក្បាលស្ពាន​១ គេ​ឃើញ​មាន​ជនសង្ស័យ​ឈ្មោះ​ឡាយ គឹម​លាង ហៅ​ម៉ៅ អាយុ​៣៩​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ស្រុកកំណើត​ជំរុំសាយធូ ព្រំដែន ទីលំនៅ​បច្ចុប្បន្ន​គ្មាន បាន​ចូល​ទៅក្នុង​បន្ទប់ទឹក​រួម ក្នុង​កាស៊ីណូ​ហើយ​ពេល​ចេញ​មក​ឃើញ​មាន ឧបករណ៍​មួយ សង្ស័យ​ជា​គ្រឿង​ផ្ទុះ មក​ហែក​ទើប​សន្តិសុខ​ក្រុមហ៊ុន បាន​ឃើញ​ក៏​ដេញ​ឲ្យ​យកមកដាក់ នៅមុខ​កាស៊ីណូ​ទៅ ។​

​សមត្តកិច្ច​បាន​ឃាត់ខ្លួន​បុរស​ខាងលើ​ដើម្បី​សួរនាំ ។ ទោះ​ជា​មិន​មាន​អ្នកណា​រង​គ្រោះថ្នាក់​តែ​វត្តមាន​គ្រាប់បែក​បង្ហាញថា​មាន​ភាព​ចន្លោះ​ប្រហោង​ខាង​ការពារ​សន្តិសុខ ៕

Filed in: ព័ត៌មានជាតិ