សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ចេង​មុនី​រ៉ា​មេ​ខណ្ឌ័​មានជ័យ​ដឹកនាំ​កម្លាំង​ចុះ​ឆែក​វត្ត​ច្បារអំពៅ​របស់​ព្រះ​តេជ​គុណ ហោ សុខុន​ក្រោយពី​សម្តេច​ក្រឡាហោម​ថា​លើកជើង​ជ្រុល​!

​លោក​ចេង​មុនី​រ៉ា​មេ​ខណ្ឌ័​មានជ័យ​ដឹកនាំ​កម្លាំង​ចុះ​ឆែក​វត្ត​ច្បារអំពៅ​របស់​ព្រះ​តេជ​គុណ ហោ សុខុន​ក្រោយពី​សម្តេច​ក្រឡាហោម​ថា​លើកជើង​ជ្រុល​!

​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ៥​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កុម្ភះ ឆ្នាំ​២០១៩​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ដឹកនាំ​ដោយ​លោក​ចេង មុនី​រ៉ា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង​ចំរុះ​មួយ មាន​អាជ្ញាធរ​សង្ឃ​សិស្ស​ពិសេស​កងកម្លាំងប្រដាប់អាវុធ​ខណ្ឌ​ចុះ​ធ្វើ​អនាម័យ​ពេញ​បរិស្ថាន​ក្នុង​បរិវេណ​វត្ត​ពោធិ៍ ព្រះបាទ​ហៅ​វត្ត​ច្បារអំពៅ​ដែល​មាន​ព្រះ​តេជ​គុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​។

​ការពិត​រូបភាព​បើ​ពិនិត្យ​គឺជា​ការចុះ​ធ្វើ​អនាម័យ​តែ​ធា​តពិត​ខ្លឹមសារ​គឺជា​ការចុះ​ឆែកឆេរ​ត​វត្ត​តែប៉ុណ្ណោះ​ក្រែង​មាន​បង្កប់​ស្អី​ដែល​អាច​ធើ​ស៊ី​តេជ​កូន​ហោ​សុខុន​បាន​។​ព្រោះ​ថា​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ​ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានចាត់ទុក​សារ​លើក​តំកើង​សម្តេច​សរ​ខេង​ថា​ជា​ផ្កាយ​សំណាង​របស់​កម្ពុជា​គឺ​ដូចជា​បាន​ធ្លាក់​ចូលទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​”​ទៅវិញ​។​

​សូមបញ្ជាក់​ថា​ព្រះ​តេជ​គុណ ហោ សុខុន​ឧត្តម​ទីប្រឹក្សា​និង​ជា ព្រះចៅអធិការ​វត្ត​ច្បារ​អំពៅ​បាន សរសេរ​សារ​មួយ​តាម​ហ្វេ​សប៊ុក​ថា​”​សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា មាន​តែ​សម្តេច​ក្រឡាហោម ស ខេង មួយរូប​គត់​ដែល​អាច​ធ្វើអោយ​កម្ពុជា​រួចផុត​ពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ក៏​ដូចជា​រួចផុត​ពី​ការផ្តាច់​អនុគ្រោះ​ពន្ធ​EBA​របស់​សភា​អឺរ៉ុប​ផងដែរ​ជាពិសេស​អាច​បញ្ឈប់​ការជ្រៀតជ្រែក​ពី​បរទេស​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​”​។​

​ក្រោយ​ពី​សារ​នេះ​ចេញ សម្តេច​ក្រឡាហោម ស​ខេង​រងារ​ហ្ម៉ងហើយ​បានលោតជើង​បី​ជើងបួន​ព្រោះ​សា​រចឹង​វា​ផ្ទុយ​ពី​បណ្តាញឃោសនា​នា​ដែល​ខំ​ឡង់​សេ​

​សម្តេច​តេជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​និង​ជា​នាយករដ្ឋមន្ត្រី​ថា​ជា​កំពូល​មេដឹកនាំ​។​

​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​សម្តេច​ក្រឡាហោម​បាន​ប្រ​ញ៉ាប់​តប ឆ្លើយ​វិញ​ថា “​សូម​ថ្វាយបង្គំ​ព្រះ​តេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!​។ “​ក្រោយ​ពី​ខ្ញុំព្រះករុណាខ្ញុំ​បាន​អាន​សារ​នៅលើ ផេក​ហ្វេស​ប៊ុករ​បស់ព្រះ​តេជគុណ​ចុះ​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​មានការ​រំភើប​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ណាស់​ដែរ​ចំពោះ​ពាក្យពេចន៍ នៅក្នុង​សារ​នេះ​ដែល​មានន័យ ជា​ការលើកដាក់ បណ្តុះបង្អាប់ លើកតម្កើង​ហួស​និស័យ រហូតដល់​ខ្ញុំ​ព្រះករុណា​ខ្ញុំ​យល់ឃើញថា សារ​នេះ​ដូចជា​បាន​ធ្លាក់​ចូលទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​”​។​

​ព្រះ​តេជគុណ​ប្រហែលជា​បាន​ជ្រាប​ហើយ​!​ជារឿយៗ​ពួក​អ្នកនយោបាយ​ដែល​មាន​គំនិត​ទុច្ចរិត ជានិច្ច​ជា​កាល​តែងតែបាន ថ្លែង​សារ​មានន័យ​បញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែប​នេះ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មាន​អ្វី​ក្រៅពី បំណង​ចង់ឲ្យ​មាន​ការ សង្ស័យ​គ្នា មិន​ទុកចិត្ត​គ្នា ឈ្នានីស​គ្នា ដើម្បី​ធ្វើឲ្យ​មាន​ការបែកបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​វា​ជាការ​នឹក​ស្រមៃ​សុទ្ធសាធ​ដែល​ពួកគេ​គិតថា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចូល​ក្នុង​អន្លុង​របស់​ពួកគេ​នោះ​”​។

​ក្នុងនាម​ខ្ញុំ​ព្រះករុណា​ខ្ញុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​ពិត​ពុទ្ធដីកា និង ជម្រាប ប្រគេន​ព្រះ​តេជ​គុណ និង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាប​ថា​៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​នេះ គឺ​បាន​បង្ហាញ​ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បេស​សកម្ម​របស់​ខ្លួន ហើយ​ថា ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ គឺ​សុទ្ធតែ​មាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផលប្រយោជន៍ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​”​។​

“​ការណ៍​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គឺ​គ្រប់​ជ័យជម្នះ ក្នុង បេសកកម្ម​បម្រើ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​កើតឡើង​ដោយសារតែ អច្ឆរិយ​បុគ្គល ណាមួយ​ឡើយ តែ​គឺ​ជា​ការប្រមូលផ្តុំ​នូវ បញ្ញាញាណ ការខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ ចិត្ត​របស់ ថ្នាក់ដឹកនាំ សមាជិក​គ្រប់​ជាន់ថ្នាក់ ដោយ​មាន​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​។ ដូច្នេះ​អ្វីៗ​ជា​ស្នាដៃ​ដែល​រូប​ខ្ញុំ​ព្រះករុណា​ផ្ទាល់​សម្រេចបាន​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​កន្លងមកនេះ​គឺ​គ្រាន់តែ​ជា​ការរួមចំណែក​ដ៏​តូច​មួយ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​”​។​

​ទោះជា​យ៉ាងណា​ព្រះ​តេជគុន​ហោ​សុខុន​មិន​បាន​ដកថយ​ឡើយ​លោក​បាន​ចេញ​ឃ្លិប​ឆ្លើយបំភ្លឺ​ត្រឡប់​ទៅ​វិញ​ជូន​សម្តេច​ក្រឡាហោម ស ខេង​ដែល​មាន​ខ្លឹមសា​ថា​៖
​អាត្មាភាព​ភិក្ខុ​អគ្គ​បណ្ឌិត ហោ សុខុន តួនាទី​ជា​ចៅអធិការ​វត្ត​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ផ្សព្វផ្សាយ​ព្រះធម៌​តាម​វិទ្យុ​និង​ទូរទស្សន៍ សូម​ចម្រើនពរ សម្តេច​ក្រឡាហោម ស ខេង មេត្តា​ជ្រាប​ថា កាលពី​ព្រឹក​មិញ​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម៉ោងជាង​៩​ព្រឹក​ម៉ោង​នៅ​កម្ពុជា អាត្មា​បានឃើញ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​សម្តេច ស ខេង បាន​Share​ផេក​ផ្លូវកា​ររបស់​អាត្មាភា​ព (Hor Sokhon Page) ការ​Share​នោះ​មាន​សំណេរ​ប្រកបដោយ​អត្ថន័យ​និង​បាន​ពិត​ថេរៈ​ដីការ​ចំពោះ​អាត្មា​នូវ​ហេតុផល​មួយចំនួន​……. ដូច​ច្នេះ​ហើយ បន្ទាប់​ពី​អាត្មាភាព​បាន​អាន​សំណេរ​ហ្វេ​សប៊ុក​ផេ​ក​ផ្លូវកា​ររបស់​សម្តេច​ក្រឡា​ហោម​រួចមក​អាត្មា​បាន​ត្រេះ​រិះ​ពិចារណា​យល់​ពី​បំណង​ល្អ​របស់​សម្តេច​ក្រ​ឡា​ហោម​។

​ព្រោះ​ហេតុនេះ ឥឡូវនេះ អាត្មា​ភាព សូម​បកស្រាយ​ពន្យល់​ពី​ហេតុផល​ពិត​និង​បំណង​ពិត​របស់​អាត្មា​ដែល​បាន​សរសេរ​អត្ថបទ​កោតសរសើរ​និង​គោរព​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ថា​ជា​ផ្កាយ​សំណាង​របស់​កម្ពុជា​ពិតៗ​។​ហេតុផល​ពិត​និង​បំណង​ពិត​ស្ថិតក្នុង​វី​ឌី​អូ Live ខាងក្រោម​នេះ​ទាំងអស់​អាស្រ័យហេតុនេះ សូម​សម្តេច​ក្រឡាហោម ស ខេង បាន​ជ្រាប​នូវ​ការ​ពិត​។​ចាំ​មើល​មើល​ថា​សារ​ព្រះ​តេជគុណ​ហោ​សុខុន​អាច​ធ្វើឲ្យ​មាន​របត់​នយោបាយ​អ្វី​ថ្មី​ដែរ​?៕

Filed in: ព័ត៌មានជាតិ