សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម្ចាស់​ដី​គេ​នៅរ​ស់សោះ​អតីត​ក្រុមមន្ត្រី​សូរិយោដី​ស្រុក​រលាប្អៀរ​ចាស់​និង​មន្ត្រី អាជ្ញាធរខេត្ត ស្រុក និង​អាជ្ញាធរ​ឃុំ​អណ្ដូង​ស្នាយ ឃុបឃិត​គ្នា​យក​ដី​គេ​លក់​អោយ​ឈ្មួញ​

ម្ចាស់​ដី​គេ​នៅរ​ស់សោះ​អតីត​ក្រុមមន្ត្រី​សូរិយោដី​ស្រុក​រលាប្អៀរ​ចាស់​និង​មន្ត្រី អាជ្ញាធរខេត្ត ស្រុក និង​អាជ្ញាធរ​ឃុំ​អណ្ដូង​ស្នាយ ឃុបឃិត​គ្នា​យក​ដី​គេ​លក់​អោយ​ឈ្មួញ​

កំពង់ឆ្នាំង ៖ ដី​ដែល​មាន​ទំហំ​៨,១៣​ហិច​តា​ដែល​មាន​ម្ចាស់​កាន់កាប់​តាំងពី​ឆ្នាំ​២០០៧​ស្ថិតក្នុង​ចំណុច​ខ្សាច់​ស ឃុំ​អណ្តូង​ស្នាយ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទិញ​ពី​ឈ្មោះ ស៊ុយ សា​វី ដែល​មាន​មេ​ភូមិ .​មេឃុំ​.​អភិបាលស្រុក​ដឹងឮ​និង​មាន​ឯកសារ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​និង​អាជ្ញ្ញាធរ​ត្រឹមត្រូវ តែ​ត្រូវបាន​ជនខិលខូច​មួយក្រុម​ឃុបឃិត​ជា​មេភូមិ​អូ​តាសេក ឈ្មោះ ហែម សំអុន និង​មេឃុំ​ស្តីទី​ឃុំ​គោក​បន្ទាយ​ឈ្មោះ វ៉ា អ៊ី​ម លួច​ក្លែងក្លាយ​បន្លំ​ឯកសារ​យក​ដី​នៅ​ឃុំ​អណ្តូង​ស្នាយ​ទៅ​លក់​អោយ​ក្រុមហ៊ុន​ជប៉ុន​មួយ​ដែល​កំពុង​ជី​កកាយ​យក​អាចម៍ដី​មកចាក់​ធ្វើ​ផ្លូវជាតិ​លេខ​៥ ខុស​ពី​ឃុំ​របស់​ខ្លួន​ធ្វើ​ព្រងើយ ។​

​អនុប្រធាន​ការរិយាលយ័​សូរិយោដី​ខេត្ត​កុំពង់ឆ្នាំង​លោក ប៉ឹល​ចន្ថា បានអោយ​ដឹង​តាមរយះ​ទូរ​សព្ទ័​នៅ​ថ្ងៃទី​៩​កុម្ភះ​២០១៩​ថា​៖​ចំពោះ​ដីធ្លី​នេះ​គឺ​លោក​ទិញ​ពី​ឈ្មោះ យ៉ង់ សៅ​វុទ្ធី អនុប្រធាន​មន្ទី​សង្គមកិច្ច​ដែក​ចូលនិវត្តន៍ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ។​

​ម្ចាស់​ដី​ឈ្មោះ ចាន់ សុខ​បាន​និយាយ​អោយដឹងថា​ដី​របស់​គាត់​មាន​ទំនាស់​ព្រុំប្រទល់​ជាមួយនិង​អតីតៈ​លោក ឡូយ ស៊ឹមឈៀង នឹង​ប្ដឹងផ្តល់​គ្នា​ទៅ​ស្ថាបន័​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ដោយមា​ន​លោក​ព្រះ​អាជ្ញា​រង អ៊ូ ផាត បញ្ជារ​អោយ​លោក​សួង សែ អតីតៈ​ប្រធាន​ភូមិបាល​ស្រុក​រលាប្អៀរ​ដែល​សម្បូ​រឿងអាស្រូវ​ច្រើន​ចុះ​ចង្អុលបង្ហាញ​វាស់វែង​បោះបង្គោល​នៅ​ថ្ងៃ​ទី​២៣​ខែ​មិនា​២០០៩.​។​នៅក្នុង​ការចុះវាស់វែង​ព្រុំប្រទល់​ហើយ ពួកគេ​បាន​យល់​ថា​ម្ចាស់​ដី​ឈ្មោះ​ចាន់ សុខ បាន​ស្លាប់បាត់​ទៅ​ហើយ​? ។​

​តែ​អ្វី​ដែល​មើលឃើញ​ហើយ​ហួសចិត្ត​នោះ​ម្ចាស់​ដី​ឈ្មោះ ចាន់​សុខ លោក​នៅរស់​ជ្រងោ ប៉ុន្តបែ​ជា​គេ​នាំគ្នា​ឃុបឃិត​ទិញ​លក់​បន្លំ​ឯកសារ​រំលោភ​យក​ដី​របស់​គាត់​លក់​ទាំង​ភ្នែក​ស្រស់ៗ​ហើយ​បាន​និយាយ​មិន​ពិត​ថា​លោក​ចាន់ សុខ​បាន​ស្លាប់​ទៅ​វិញ​។ ពេល​នេះ​ម្ចាស់​ដី​ពិត​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់​ពន្ធ័ ពិសេស​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ចាត់វិធានការ​លើ​បុគ្គល់​ខាងលើ​ដើម្បី​ភាព​យុត្តិធមន៍​ជូន​លោក​ជា​ម្ចាស់​ដី​ផង ៕

 

Filed in: ព័ត៌មានជាតិ