សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អៀង វ៉ាន់ឌី មេ​ប៉េអឹម​ខេត្ត​ស្ទឹង​ត្រែង​ពិត​ជា​កណ្តាប់ដៃ​ខ្លាំង​ផស់​គាត់​មែន !

លោក អៀង វ៉ាន់ឌី មេ​ប៉េអឹម​ខេត្ត​ស្ទឹង​ត្រែង​ពិត​ជា​កណ្តាប់ដៃ​ខ្លាំង​ផស់​គាត់​មែន !

ចាប់តាំង​ពីកើត​​មាន​រឿងរ៉ាវ ស្តីពីការ​ប្រើអំពើ​ហិង្សា​ធ្វើទារុណ​កម្មលើ​ជន​ស្លូតត្រង់ ដែល​បង្ក​ឡើង​ពីសំណាក់ លោក អៀង វ៉ាន់ឌី មេ បញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ចំពោះក្រុមគ្រួសារកសិករបីនាក់ ឪពុក និងកូន ដោយចោទប្រកាន់ថា ជាចោរលួចក្របី ហើយត្រូវបានប្រព័ន្ធឃោសនាទាំងអេឡិចត្រូនិច និងសារព័ត៌មានចុះ ផ្សព្វផ្សាយព្រោងព្រាត ។  ប៉ុន្តែអ្វីដែល កាន់តែធ្វើឱ្យ ប្រជា ពល រដ្ឋពិសេសក្រុមគ្រួសារជនរងគ្រោះព្រួយបារម្ភ និងភ័យខ្លាចនោះ គឺមកដល់ពេលនេះ គេនៅពុំទាន់ឃើញមានចំណាត់ ការ បែបណាពីសំណាក់ថ្នាក់ដឹកនាំនៃស្ថាប័ន សាម៉ីនៅឡើយទេ ពិសេសគឺពុំទាន់មានប្រតិកម្ម ឬវិធានការអ្វីពីសំណាក់ លោក នាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៅលើលោក អៀង វ៉ាន់ឌី នៅឡើយទេ ។

ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តស្ទឹងត្រែងសំណូមពរដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេត្តាប្តូរ លោកមេប៉េអឹមខេត្ត ស្ទឹង ត្រែងឈ្មោះ អៀង វ៉ាន់ឌី ចេញទៅបើទុកនៅបន្តទៀតពលរដ្ឋរស់នៅកាន់តែរងាហើយ ព្រោះគាត់កាចណាស់ ។

សូមរំលឹកថា ក្រោយពីការឃាត់ខ្លួនមនុស្សបីនាក់ឪពុក និងកូនកម្លាំងប៉េអឹមខេត្តបានធ្វើការចោទប្រកាន់ និងធ្វើការវាយដំច្រំធាក់ យ៉ាង ចាស់ ដៃទៅលើបុរសជាឪពុក បណ្តាលឱ្យរងរបួសយ៉ាងដំណាំ ហើយបង្ខំឱ្យផ្តិតស្នាមមេ ដៃ និងឆ្លើយសារភាពថា ពួកគេពិត ជាបានទៅលួចក្របីពីប៉េអឹមនៅស្រុកសេសានប្រាកដមែន ។

ជនរងគ្រោះជាឪពុកមានឈ្មោះ ឆាយ ប៊ុន អាយុ ៥៩ឆ្នាំ ត្រូវរងនូវការវាយដំពីមេបញ្ជាការអាវុធហត្ថ ខេត្តស្ទឹងត្រែងយ៉ាងធ្ងន់ធ្ងរ រហូត និយាយលែងចេញត្រូវសំរាកនៅមន្ទីរពេទ្យ បន្ទាប់ពីមានការអន្តរាគមន៍ភ្លាមៗ ពីអភិបាលខេត្តស្ទឹងត្រែង ។ ចំណែកកូន ស្រី ពីរនាក់ទៀតឈ្មោះ ប៊ុន សុភាព និងឈ្មោះ ប៊ុន ចាន់ធូ មិនត្រូវបាន វាយដំនោះទេ ប៉ុន្តែនៅជាប់ឃុំជាបណ្តោះអាសន្ន នៅទីបញ្ជា ការដ្ឋានប៉េអឹមខេត្ត ជាមួយឪពុកខ្លួន ១យប់ដែរ ។

អ្នកស្រី ប៊ុន សុភាព អាយុ ៣១ឆ្នាំ ជាម្ចាស់ក្របី បានប្រាប់កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៤ ថា ក្របីរបស់គាត់មានចំនួន ២៤ក្បាល ដែលបានបាត់កាលពីពេលថ្មីៗកន្លងទៅ តែត្រូវរកឃើញមួយចំនួន ហើយមួយចំនួនទៀត គេយកទៅលាក់ នៅ ស្រុក សេសាន ជាមួយម្ចាស់ផ្ទះឈ្មោះ ឡាត់ ខំសាណាត់ និងឈ្មោះ ខាំ ប៉េង ជាឪពុកម្តាយក្មេករបស់មន្ត្រីប៉េអឹមប្រចាំស្រុកសេសាន ឈ្មោះ ស៊ី សួន ។ ជនរងគ្រោះបញ្ជាក់ថា ការដែលគាត់បីនាក់ ឪពុក និងកូនទៅស្រុកសេសានមកវិញនោះ ក៏ព្រោះតែពួក គាត់ បាន អនុវត្តទៅតាមដីកាបង្គាប់ ពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងនោះដែរ ។

តែនៅពេលពួកគាត់ទៅដល់ស្រុកសេសានដើម្បីយកក្របី ស្រាប់តែមានការរារាំងពីកម្លាំងប៉េអឹមស្រុកសេ សាន មិនឱ្យគាត់យក ក្របីទេ ហើយក៏នាំគ្នាត្រឡប់មកវិញ ។ ខណៈពេលដែលពួកគាត់ធ្វើដំណើរតាមផ្លូវក៏មាន កម្លាំងប៉េអឹមមួយក្រុម បានចាប់ឃាត់ខ្លួន ពួកគាត់ទាំងបីនាក់ឪពុក និងកូន រួមនិងបុរសពីរនាក់ទៀតជាតៃកុង និងព្រូឡានបញ្ជូនទៅកាន់បញ្ជាការដ្ឋានប៉េអឹមខេត្តភ្លាមៗផង ដែរ ដោយដកហូតទូរស័ព្ទដៃ ៤គ្រឿង ប្រាក់ដុល្លារ ប្រាក់រៀលមួយចំនួន ។

ក្រោយពេលបែកធ្លាយរឿងនេះ ដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង គេឃើញមានលោក ម៉ៅ ធនិន អភិបាលរង ខេត្តស្ទឹងត្រែង តំណាង ឱ្យលោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការអមសាលាដំបូងខេត្តក៏ ចុះទៅមើល និងសួរសុខ ទុក្ខជន រង គ្រោះ នៅមន្ទីរពេទ្យព្រមទាំងបញ្ជាឱ្យមានការធ្វើកោសលវិច្ឆ័យដើម្បីបើកការ ស៊ើបអង្កេតករណីនេះផងដែរ ។ ប៉ុន្តែមកដល់ ពេល នេះ តាមរយៈសារព័ត៌មាននានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអេឡិច ត្រូនិក គឺពុំទាន់ឃើញចេញជាលទ្ធផលអ្វី ដើម្បីផ្តល់យុត្តិធម៌ ឱ្យ ជនរងគ្រោះ នៅឡើយទេ តែបែរលេចឮថា ភាគីខាង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង គ្រោងដាក់ពាក្យបណ្តឹង ប្តឹងម្ចាស់ក្របីទាំង បីនាក់ ឪពុក និងកូនពីបទបង្ខូចកេរ្តិ៍ ទៅតុលាការខេត្តទៅវិញ ។ ប៉ុន្តែបើយោងតាមប្រភព ពីមន្ត្រីនៅសាលាខេត្តស្ទឹងត្រែង បានឱ្យ ដឹងថា គណៈបញ្ជាការ ឯកភាពខេត្ត បានកោះហៅភាគីពាក់ព័ន្ធប្រជុំស្វែងរកដំណោះស្រាយ ពីបញ្ហានេះ តែទំនងជា ចង់ឱ្យ មានការសម្រប សម្រួលបញ្ចប់រឿង ត្រឹមឱ្យគូភាគីទំនាស់យល់ព្រមដកបណ្តឹងរៀងខ្លួន និងសងជំងឺចិត្តដើម្បីកុំឱ្យវែងឆ្ងាយ ។

ជុំវិញករណីខាងលើនេះសារព័ត៌មានយើងមិនអាចសុំប្រតិកម្មពីកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានប្រើអំពីហិង្សាធ្វើទារុណ កម្ម រំលោភច្បាប់ លើប្រជាពលរដ្ឋស្លូតត្រង់ ដោយបង្ខំឱ្យគេសារភាពថា ជាចោរនោះនៅឡើយទេ ។ តែសង្ឃឹមថា លោកអភិបាល ខេត្តស្ទឹងត្រែង ដែលជាគណៈបញ្ជាការឯកភាពខេត្ត និងជួយរកយុត្តិធម៌ឱ្យជនរងគ្រោះជាមិនខាន ៕

eangvandy_saosokha

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់