សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​ដេញ​មេ​ប៉េអឹម​ខេត្តរតនៈគិរី​ចេញពី​ក្របខណ្ឌ័​ដោយ​ចាត់ទុកថា​ជា​ការវះសាច់​ស្អុយ​!

​នាយករដ្ឋមន្ត្រី​ដេញ​មេ​ប៉េអឹម​ខេត្តរតនៈគិរី​ចេញពី​ក្របខណ្ឌ័​ដោយ​ចាត់ទុកថា​ជា​ការវះសាច់​ស្អុយ​!

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី​គឹមរ​ស្មីប​មេបញ្ជារការ​ប៉េអឹម​ខេត្ត​រតនៈគិរី​ដែល​រង​ការចោទប្រកាន់​ថា​នៅ​ពីក្រោយ​ឧក្រឹដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខេត្ត​រតនៈគីរី​ដែល​ជា​មន្ត្រី​អាវុធហត្ថ​ផងដែរ​ឈ្មោះ​ហូ​ជី​វ៉ៃ​និង​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​រហូត​ក្លាយជា​សេដ្ឋី​ប្រចាំ​ខេត្ត​រតនៈគីរី​ត្រូវ​បាន​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ័​យោធា​ហើយ​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៩/២០៧​ចុះ​ព្រះ​ហស្ថលេខា​ដោយ​ព្រះមហាក្រកា​លពី​ថ្ងៃទី​៦​កុម្ភៈ​ឆ្នាំ​២០១៩​។

​ការបណ្តេញ​ចេញ​នេះ​បាន​កើតឡើង​ក្រោយ​ពី​បែកធ្លាយ​ឃ្លិប​វីដេអូ​ខួបកំណើត​លោក​គឹម​រស្មី​ក្នុង​តួនាទី​ជា​មេ​ប៉េអឹម​ខេត្ត​ដែល​មាន​អំណាច​ជាន់​ផ្អៀង​ម៉ា​ចំហៀង​ខេត្តរតនៈគិរី​ប្រកាស​ចែក​លុយ​៥០​ម៉ឺន​ដុល្លារ​អាមេរិកឲ្យ​កូនៗ​៥​នាក់​និង​ផ្ទះសម្បែង​ថែមទាំង​អួត​ថា​សម័យ​ហ៊ុនសែន​គឺ​ចឹង​!​។​

​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​តាមរយៈ​ហ្វេ​សប៊ុក​បានចាត់ទុក ការ​លប់ឈ្មោះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី ដែល​អួត​ចែក​លុយ​កូន​ម្នាក់​១០​ម៉ី​ន​ដុល្លារ​ចេញពី​ក្រប​ខណ្ឌ័​យោធា “​នេះ​គឺជា​វះកាត់​ប្រកបដោយ​ការឈឺចាប់​”​និង​បាន​ចា​ត​ទុក​ថា នេះ​ជា​អភិក្រម​ទី​៥​គឺ​ការវះកាត់​”​ព្រោះ​បើ​មិនចឹង​សម្តេច​ត្រូវ​លា​ចេញ​។

​ការពិត​រឿង​មិនគួ​បញ្ចប់​ត្រឹមហ្នឹង​ទេ គឺ​ត្រូវ​បន្ត​ស្រាវជ្រាវ​បទល្មើស​ដែល​ម្សៀគឹ​ម​រស្មី​ឃុប​ឃឹត​រក​លុយ​បាន​មិន​ប្រក្រតី​ផង​ទើប​ត្រឹមត្រូវ​! ៕

Filed in: ព័ត៌មានជាតិ