សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ដឹក​ដី​បុក​ឡិច​ស៊ិ​សនិង​ម៉ូតូហួស​ចូល​ផ្ទះល​ក់​គ្រឿងទេ​សស្លាប់​អ្នកទិញ​ម្នាក់​ឆ្កុយ​

​ឡាន​ដឹក​ដី​បុក​ឡិច​ស៊ិ​សនិង​ម៉ូតូហួស​ចូល​ផ្ទះល​ក់​គ្រឿងទេ​សស្លាប់​អ្នកទិញ​ម្នាក់​ឆ្កុយ​

ខេត្ត​ព្រះសីហនុ ៖ ខេត្ត​ព្រះសីហនុ​ក្រៅ​ពី​វត្តមាន​ចិន​ដេញ​ខ្មែរ​និង​ជនបរទេស​ជាតិ​អឺរ៉ុប​គ្រោះថ្នាក់​ចរចារ​សាហាវៗ​ក៏​ជា​មូលហេតុ​ដែល​បង្ក​ឲ្យមាន​ការភ័យខ្លា​ច​ផងដែរ​។

​ជាក់ស្តែង​លោក​ឧត្តមសេនីយ៍​ត្រីអ៊ី​សុខា​ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​អោយ ដឹងថា​៖ វេលា​ម៉ោង ១៥:២៥​នាទី នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​មាន គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​លើ​ផ្លូវ​វិថី​ផែ ត្រង់ចំណុច កែង​រ៉ា ស្ថិតនៅក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ បង្កឡើង​ដោយ រថយន្ត​បែន​ដឹក​ថ្ម​ក្រួស​មួយគ្រឿង៊​។​

​រថយន្ត​បែន​ដឹក​ដី​នេះ មាន​ទិសដៅ​ចុះ​ផ្លូវ​ចំណោត​ចូល​ក្រុងព្រះសីហនុ បាន​ដាច់​ហ្វ្រាំង រួច​ក៍​ជ្រុល​ទៅ​បុក​រថយន្ត​ចំនួន ០២​គ្រឿង ម៉ូតូ ០៣​គ្រឿង និង ផ្ទះ​ប្រជាពលរដ្ឋ​លក់​គ្រឿងទេស​នៅ​ជាយ​ផ្លូវ​មួយ​កន្លែង​ទៀត បង្ក​ឲ្យ​កើតចេញ​ជា​អគ្គីភយ័​ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ពន្លត់​ទាន់​មិនអោយ​ឆេះ​រាលដាល​។​

​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​បាន​បណ្ដាល​ឲ្យ ស្លាប់ ម្នាក់​ជា​ស្ត្រី ដែល​ជា​ភ្ញៀវ​ចូល​ទៅ​ទិញ​ទំនិញ​ក្នុងផ្ទះ​គ្រឿងទេស​ខាងលើ និង​រងរបួស​មនុស្ស​ចំនួន ០៤​នាក់​ផ្សេង​ទៀត​(​ស្រី​០២​នាក់​ក្នុងនោះ​អ្នកបើកបរ​រថយន្ត​បង្ក​រងរបួស​ធ្ងន់​)​ត្រូវបាន​សមត្តកិច្ច បញ្ជូន​ទៅ​សង្គ្រោះ​គ្លីនិក​មិត្ត​ភាពឃ្លាំង​លើ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចាត់ចែង​តាម​នីតិវិធី ដូចជា​ស្រង់​ព័ត៍មាន​អំពី​សាវតា​ជនរងគ្រោះ អ្នកបើកបរ​រថយន្ត​បង្ក និង​យានយន្ត​ទាំងអស់ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

Filed in: គ្រោះថ្នាក់ចរាចរណ៍