សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡើង​ធ្វើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន​មួយ​ដង្ហើម​ចង្រឹត​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា​ត្រូវ​មហាក្សត្រ​ប្អូន​ជំទាស់​ដកចេញ​បាត់​!

ឡើង​ធ្វើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន​មួយ​ដង្ហើម​ចង្រឹត​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា​ត្រូវ​មហាក្សត្រ​ប្អូន​ជំទាស់​ដកចេញ​បាត់​!

ប្រទេស​ថៃ ៖ គណបក្ស​ថៃ​រក្សា​ជាតិ​(Thai Raksa Chart) បានសម្រេច គោរព​តាម​ព្រះ​ហរ​ទ័យ​របស់​ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វិច្ឆិរ៉ា​ឡុងកន ដែល​មិន​ឲ្យ​ព្រះរាម​របស់​ទ្រង់ គឺ​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា (Ubolratana) ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​នា​ខែ​ក្រោយ​។

​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ផ្ទាល់​របស់​គណបក្ស​ថៃ​រក្សា​ជាតិ ដកស្រង់​ខ្លឹមសារ​ដោយសារ​ព័ត៌មាន​ថៃ The Nation នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​សម្តែង​ការ​អរ​ព្រះ​គុណ​ចំពោះ​ព្រះ​នាង​ម្ចាស់​អ៊ុ​បុល​រតនា​( Ubolratana )​ដែល​បាន​ទទួលយក​ការអញ្ជើញ​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី តែមួយគត់​របស់​បក្ស​ផងដែរ កាលពី​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​ម្សិលមិញ​។

​ព្រះបរមរាជវាំង​ថៃ​នៅ​ល្ងាច​ថ្ងៃ​សុក្រ បាន​ចេញ​ព្រះរាជសារ​មួយ ថា​៖ “​ព្រះ​មហាក្សត្រីយានី ព្រះអង្គម្ចាស់​រាជទាយាទ ព្រមទាំង​សមាជិក​គ្រួសារ​ព្រះ​ញាតិវង្ស​ទាំងអស់ គឺ​ត្រូវ​ស្ថិតនៅ​ខ្ពស់ លើស​ពី​ឆាកនយោបាយ ហើយ​មិន​អាច ចូល​ទៅ​កាន់កាប់ មុខងារ​នយោបាយ​ណាមួយ​បានទេ​។ បើ​ហ៊ាន​ធ្វើ​ដូច្នេះ គឺ​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​”​។​

​សារ​ដដែល បន្តថា​៖ “​ការចូល​ធ្វើ​នយោបាយ របស់​គ្រួសារ​ព្រះ​ញាតិវង្ស គឺ​វា​នឹង​ប្រាសចាក ពី​ទំនៀប​ទំលាប់​ប្រពៃណី នៃ​ស្ថាប័ន​ព្រះបរមរាជវាំង​”​។

​គណបក្ស​ថៃ​រក្សា​ជាតិ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​គណបក្ស​បានសម្រេច​ទទួលយក​ព្រះរាជ​បញ្ជា​របស់​ព្រះមហាក្សត្រ ជាមួយ​ភក្តីភាព​ពេញទំហឹង​ចំពោះ​ព្រះអង្គ និង​ចំពោះ​សែ​រាជវង្ស​ទាំងមូល​» ។​“​គណបក្ស​ថៃ​រ៉ាក់​សាឆា​ត ត្រូវ​ស្ថិតនៅក្រោម​បង្គាប់ នៃ​ព្រះរាជ​បញ្ជា​”​។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៩ កុម្ភៈ គណបក្ស ថៃ​រ៉ា​ក់សា ឆាត ដែលជា​អ្នក​បាន​លើក​ព្រះអង្គម្ចាស់ក្សត្រី អ៊ុ​ប៊ុនរ៉ាត់ ឲ្យ​ឈរឈ្មោះ​នោះ ក៏បាន​សម្រេច​ចិត្ត ដក​បេក្ខភាព​នេះ​វិញ​។ ការសម្រេច​លប់​ចោល​បេក្ខភាព​វិញ របស់​ព្រះអង្គម្ចាស់ក្សត្រី អ៊ុ​ប៊ុនរ៉ាត់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ថៃ​គ្រប់​គ្នា​ស្រឡាំងកាំង​ម្តងទៀត​។​

​ចំណែក​ព្រះអង្គម្ចាស់ក្សត្រី អ៊ុ​ប៊ុនរ៉ាត់ វិញ ហាក់​នៅ​មិនទាន់​អស់​ចិត្ត​ទេ ដោយ​បាន​សរសេរ​នៅលើ​ទំព័រ​Twitter ថា​៖ “​ខ្ញុំ​សូម​ប្រកាស​សារជាថ្មី ដោយ​សេចក្តី​ទៀត​ត្រង់​អស់ពី​ចិត្ត​ថា ខ្ញុំ​ចង់ឲ្យ​ប្រទេស​ថៃ បោះជំហាន​ទៅមុខ ហើយ​ត្រូវ​គេ​ទទួលស្គាល់​និង​គោរព ពី​សំណាក់​សហគម​អន្តរជាតិ​”​។​

​មានន័យ​ថា​មូលហេតុ ព្រះអង្គម្ចាស់ក្សត្រី អ៊ុ​ប៊ុនរ៉ាត់ ចង់​ចូលរួម​ធ្វើ​នយោបាយ គឺ​ដោយសារ​ព្រះអង្គ មិន​ចង់​ឃើញ​របប​យោធា បន្ត​ដឹកនាំ​ប្រទេស​តទៅទៀត ព្រោះ​វា​ជា​របប ដែល​មិន​កើត​ចេញពី​បោះឆ្នោត ហើយ​ដែល​សហគម​អន្តរជាតិ មិន​ទទួលស្គាល់​ទេ​។​

​ទោះជា​យ៉ាងណា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នៃ គណបក្ស “​ថៃ​រក្សា​ជាតិ​” អាច​នៅ​ជា​ប្រធានបទ​ក្តៅ​គុក​ដោយសារ​តែ​មាត្រា ៨៧-៨៩ នៃ រដ្ឋធម្មនុញ្ញ ថៃ មិន​អនុញ្ញាត​ឲ្យ​ដកហូត​បេក្ខភាព​បាន​បាន ។ ការដកហូត​អាច​ធ្វើទៅបាន ល្គឹក​ណា​បេក្ខភាព​ខ្វះ​គុណសម្បត្តិ និង ដកហូត​មុនពេល​បិទ​ការចុះឈ្មោះ​នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ ។ ប្រសិនបើ​ពួកយោធា​ចង់​ធ្វើ ការប្តឹង​ផ្តល់​គណក្ស ថៃ​រក្សា​ជាតិ​អាច​នឹង​ត្រូវ​ធ្វើឡើង និង អាច​ឈាន​ដល់​ការរំលាយ​បក្ស “​ថៃ​រក្សា​ឆាត​” តែម្តង ប្រសិនបើ​រក​ឃើញ​ថា​គ​ណ​បក្ស​នេះ​មាន​ចេតនា​យក​ព្រះ​កិត្តិ​ស័ព្ទ​របស់​ព្រះ​រាជវង្ស​ប្រើប្រាស់ ដើម្បី​កេង​យក​សម្លេង​ការគាំទ្រ ។ តែ​យ៉ាង​ណា​គណបក្ស​បាន​អះអាង​ថា​ធ្វើ​តាម​ព្រះរាជតម្រិះ​មហាក្រ​ត្រ​ហើយ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​។​

​ប្រភព​ពី​អ្នកវិភាគ​ថៃ​ឲ្យដឹងថា​៖ តាំងតែ​ពី​បាន​គ្រង​រាជ​មក​(​ទោះ​ជា​មិន​ទាន់​ទទួល​បាន​ការ​អភិសេក​)​តែ ព្រះ​ចៅ​វិជ្ជ​រ៉ា​ឡុងកន បាន​ព្យាយាម​ធ្វើកំណែទម្រង់​ច្រើន នៅក្នុង​ស្ថាប័ន​ព្រះបរមរាជវាំង ប្រឆាំង​នឹង​ការជំទាស់ របស់​ពួកយោធា និង​ក្រុម​អា​ម៉ា​ត​គ្រាក់ៗ ដែល​ល្បី​ថា​មាន​អំណាច មាន​ឥទ្ធិពល និង​ពុករលួយ​ជា​អ្នក​ស្និទ​នឹង​ក្រុម​យោធា របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ។ ពួក​អា​ម៉ា​ត​គ្រា​ក់ៗ​ទាំងនោះ​ហើយ ដែល​ស្អប់​ក្រុម​លោក​ថាក់ស៊ីន​ដល់​ឆ្អឹង​។​

​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ត្រូវ​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស ថៃ​រក្សា​ជាតិ (Thai Raksa Chart) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​។​នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​គួរបញ្ជាក់​ថា ព្រះ​នាង​ម្ចាស់ Ubolratana Rajakanya គឺ​ជា​បុត្រី​ច្បង​នៃ​អតីត​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និង​ម្ចាស់​ក្សត្រី សិរី​គិត (Sirikit)​។ ប៉ុន្តែ​ព្រះ​នាង​បាន​បោះបង់​ចោល​តួនាទី​ជា​រាជ្យ​វង្ស​របស់ខ្លួន កាលពី​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ ភី​ធើ ឡេដ ហ្សិន​សិន (Peter Ladd Jensen) ដែល​វា​មានន័យថា ព្រះ​នាង​គ្មាន​សិទ្ធិ​នៅ​ក្នុង​ការទទួល​រាជសម្បត្តិ​នោះឡើយ​។ អា​ឡូ​វ​ចប់​ហើយ !​។​

 

Filed in: អន្តរជាតិ