សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វត្តមាន​រាជវង្ស​ថៃ​ក្នុង​ឆាក​នយោបាយ​បង្ក​ការភ្ញាក់ផ្អើល​ប្រជាជន​ថៃ​និង​អ្នកវិភាគ​

​វត្តមាន​រាជវង្ស​ថៃ​ក្នុង​ឆាក​នយោបាយ​បង្ក​ការភ្ញាក់ផ្អើល​ប្រជាជន​ថៃ​និង​អ្នកវិភាគ​

ប្រទេស​ថៃ ៖ ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ត្រូវ​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស ថៃ​រក្សា​ជាតិ (Thai Raksa Chart) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​។​នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

​ការតែងតាំង​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ជា ព្រះរាម​របស់​ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា វ៉ា​ច្ចរ៉ា​ឡុងកន (Vajiralongkorn) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ត្រូវបានថ្វើ​ឡើង​ដោយ​គណបក្ស ថៃ​រក្សា​ជាតិ (Thai Raksa Chart) ។ បើតាម​គេហទំព័រ​កាសែត​ខាវ​សុ​ត​( Khaosod) ការប្រកាស​តែងតាំង​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គ​ណ​បក្ស Thai Raksa Chart ក៏​ត្រូវបាន​ទទួលស្គាល់​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រយុទ្ធ ចាន់​អូ​ចា ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ផ្សែង​ពុល​នៅក្នុង​ប្រទេស​ថៃ ។​

​គួរបញ្ជាក់​ថា ព្រះ​នាង​ម្ចាស់ Ubolratana Rajakanya គឺ​ជា​បុត្រី​ច្បង​នៃ​អតីត​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និង​ម្ចាស់​ក្សត្រី សិរី​គិត (Sirikit)​។ ប៉ុន្តែ​ព្រះ​នាង​បាន​បោះបង់​ចោល​តួនាទី​ជា​រាជ្យ​វង្ស​របស់ខ្លួន កាលពី​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ ភី​ធើ ឡេដ ហ្សិន​សិន (Peter Ladd Jensen) ដែល​វា​មានន័យថា ព្រះ​នាង​គ្មាន​សិទ្ធិ​នៅ​ក្នុង​ការទទួល​រាជសម្បត្តិ​នោះឡើយ​។

​វត្ត​មាន​ព្រះអង្គម្ចាស់​អ៊ូ​ប៊ុល​រ៉ា​ត​រតនា​រ៉ា​ចា​កាន់​យ៉ា ទទួល​នូវ Likes Comments និង ការចែករំលែក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ហ្វេ​សប៊ុក​ថៃ​ដោយ​សារ​ព្រះនាង​ព្រះនាងម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា​គោរព​ប្រណិបត្ត​ចំពោះ​ព្រះសង្ឃ​មួយ​អង្គ​នៅ​តាម​ផ្សារ​ដែល​ធ្វើឲ្យ​ប្រជាជន​ថៃ​ទាំងអ​ស់​ក្នុង​ប្រទេស​មាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​ទង្វើរ​ដែល​ព្រះ​នាង​ម្ចាស់​បាន​ធ្វើ​នៅ​ទី​សា​ធា​រណះ​ក្នុង​ផ្សារ​ប្រទេស​ថៃ​ក្នុង​ភាពសាមញ្ញ​។​

​ព្រះ​នាង​ម្ចាស់​បាន​ផុស​រូបភាព​ដែល​នាង​បាន​ក្រាប​សំពះ​ព្រះសង្ឃ​និង​បាន​ទទួល​ពរ​ជ័យ​មក​វិញ​នូវ​សេចក្តីសុខ​សេចក្តីចម្រើន និង​សុភមង្គល​ចូល​កើតមាន​ដល់​ព្រះ​នាង​ម្ចាស់​គ្រប់ពេលវេលា​។ តាម​របាយការណ៍ Twitter @armdhiravath បាន​សរសេរ​សារ​មួយ​បង្ហោះ​ក្នង​គណនី​ថា នៅពេលដែល​យើង​បាន​ធ្វើ​ទង្វើរ​ល្អ​ជា​ប្រចាំ​នោះ​ផល​តបស្នង​សងគុណ​វិញ​អ្វីដែល​ល្អ​ជាក់​ជាមិនខាន គាត់​បន្ត​ទៀត​ថា​ចំពោះ​ទង្វើរ​ល្អ​គឺ​ងាយស្រួល​ធ្វើ​ណាស់ ហើយ​បាន​រក្សា​តម្លៃ​យើង​ល្អ​ក្នុង​សង្គម​ថែមទៀត​ផង ហើយ​ចំពោះ​ភាព​យ៉ាង​ប្រពៃ​ដែល​ព្រះ​នាង​ម្ចាស់​បាន​ធ្វើ​នេះ​ពិត​ជា​ការគោរព​ដឹងគុណ​ពី​វ​ប្បធ​ម៍ នៃ​ព្រះពុទ្ធសាសនា​។

​វត្តមាន​ព្រះរាម​ស្តេច​ថៃ​ព្រះ​នាង Ubolratana ត្រុវបាន​គេ​វាយតម្លៃ​ថា​អាច​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​យោធា​ឌែ​លនឹង​ឈរ​ឈ្មោះ​ប្រកូត​ដែរ​។​អ្នកវិភាគ​ថៃ​បាន​វាយតម្លៃ​ថា​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ​លោក​ប្រា​យុទ្ធ​នឹង​ចាញ់​ដូច្នោះ​មុន​បោះឆ្នោត​ច្បាស់​ជា​មាន​ការចរចារ​ដោះស្រាយ​បញ្ហា​លោក​ប្រា​យុទ្ធ​ដែល​ជា​នាយករដ្ឋមន្ត្រី​ធ្វើ​កំហុស​ជាច្រើន​ជា​មុន​សិន​ប្រសិន​បើ​ចង់បាន​ប្រទេស​សុខ​សប្បាយ ។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​រង​សម្ពាធ​ពី​គណបក្ស​ប្រឆាំង រដ្ឋមន្ត្រី​៤​រូប នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់​អូ​ចារ្យ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា​បាន​ប្រកាស​លាលែង​ចេញពី​តំណែង ដើម្បី​ត្រៀម​បោះឆ្នោត​សភា និង​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុខ​ដែរ​។​
រដ្ឋ​មន្ត្រី​ទាំងនោះ​មាន​រដ្ឋមន្ត្រី​ក្រសួង ឧស្សាហកម្ម​លោក Uttama Savanayana​។ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម​លោក Sontirat Sontijirawong​។ រដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា លោក Suvit Maesincee និង​រដ្ឋមន្ត្រី ទទួលបន្ទុក ការិយាល័យ​រដ្ឋាភិបាល លោក Kobsak Pootrakook បាន ។​

​រដ្ឋមន្ត្រី​ទាំង​៤​រូប​ខាងលើ បានឲ្យដឹងថា ការសម្រេច​ដកខ្លួន​ចេញពី​គណៈរដ្ឋមន្ត្រី ដើម្បី​ត្រៀម​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ។ រដ្ឋមន្ត្រី​ទាំង​៤​រូប គឺជា​សមាជិក​គណបក្ស Palang Pracharat ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​ដល់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់​អូ​ចារ្យ ដើម្បី​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ ។​

​កន្លងមក​គណបក្ស​ប្រឆាំង​បានដាក់​គំនាប បង្ខំ​ឲ្យ​រដ្ឋាភិបាល រំសាយ ជាមួយគ្នា​នោះ ក៏​បាន​ស្នើ​ដល់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ្យ លាលែង​ផងដែរ ដោយ​គណបក្ស​ប្រឆាំង​ចាត់ទុកថា រដ្ឋាភិបាល​កំពុង​តែ កេងប្រវ័ញ្ច​អំណាច​ដើម្បី​ស្វែងរក​ការគាំទ្រ​ដល់​គណបក្ស​របស់​ខ្លួន ៕

Filed in: អន្តរជាតិ