សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​គង់​មង្គល ប្រធាន​សមាគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ជិត​រលាយ​ហើយ​ដោយសារ​និយម​បក្ខ ពួក​

លោក​គង់​មង្គល ប្រធាន​សមាគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ជិត​រលាយ​ហើយ​ដោយសារ​និយម​បក្ខ ពួក​

សៀមរាប ៖ ព្រះអង្គ​សន​សារិទ្ធ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រិន្ទបាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី ២១​ខែ​មករា ២០១៩ ជម្រាប​មក លោក​ចៅសង្កាត់​ជ្រាវ និង​លោក​មេ​ប៉ុស្ដិ​នគ​បាល​រដ្ឋបាល​សង្កាត់ ជ្រាវ​ដោយ​ស្នើ​សុំ​យក​សំ​កប​កាណូត ៥​សំបក ( ១៧ ចំនួន ២​សំបក និង​ម៉ាស៊ីន​ថៃ ១៨​សេះ​២​គ្រឿង សំបក ៧២​ចំនួន​២​សំបក និង​ម៉ាស៊ីន​ចិន ១៨​សេះ​ចំនួន​១​គ្រឿង ) ដែល​ជា​សម្បត្តិ​របស់​វត្ត​ព្រិន្ទ​ចេញពី​បឹងរាំង សង្កាត់​ចុង​ឃ្នៀស​មក​រក្សាទុក ក្នុង​វត្ត​ព្រិន្ទ​វិញ ។

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កម្ភៈ ព្រះអង្គ​មាន​សង្ឃដីការ​ប្រាប់​អ្នកសារព័ត៌មាន​ថា (​ក្នុង​លក្ខខ័ណ្ឌ​មិន​អោយ​ថតសម្លេង​) ថា ៖ វត្ត​បាន​ទិញ​ទូក​កា​រណូត​ទាំង​ម៉ា​ស៊ី​៦​គ្រឿង អោយ​សហគមន៍​ជ្រាវ ។​ទូក​ម៉ាស៊ីន​មួយគ្រឿង អស់ប្រាក់​១២០០​ដុល្លារ​អាមេរិក ៦​គ្រឿង​អស់​ប្រាក់​ជាង​៧០០០​ដុល្លារ​អាមេរិក​។ តាំងពី​ឆ្នាំ​២០១៦​មក ដោយ​មាន​បំណង​ចង់​អោយ​ប្រជាពលរដ្ឋ​សង្កាត់​ជ្រាវ មានមុខ​របរ​រក​ចំណូល​ចិញ្ចឹមជីវិត​។ ព្រះអង្គ​ថា កាល​នៅ​ប្អូន​លោក​ក្អោប​រ៉ន ចៅសង្កាត់​ជ្រាវ​សហគមន៍​មាន​គ្នា​ជាង​១៧០​អ្នក សព្វថ្ងៃ​នៅ​សល់​មិន​ដល់​២០​អ្នកផង​ដោយសារ រក​ប្រាក់​បាន​តែ​បក្ខពួក ឫ​គ្នីគ្នា​លោក​គង់​មង្គល តែប៉ុណ្ណោះ​។​

​ព្រះអង្គ​មើលទៅ​ថា​បើ​ទុក​កា​រណូត​អោយប្រើ​ក៍​មិន​មាន​ប្រយោជន៍​អ្វី​ដល់​សហគមន៍​ដែរ ។ ដូច្នេះ​បានជា​លោក​សុំ​ដក​យក​ទូក​ម៉ាស៊ីន​មក​រក្សាទុក​វិញ​។
​តែ​ចៃដន្យ​ថ្ងៃទី​២៦​ខែ​មករា កូនចៅ​ញោម​មង្គល​វ៉ៃ​អ្នកការ​សែត និង​ព្រះអង្គ​អា​ពេទ្យ​ផង​ទើប​មិនទាន់​ដឹក​មកដល់​វត្ត ។​

​មិនអាច​សុំ​ការបកស្រាយ​ពី​លោក គង់ មង្គល ទេ ។ ចំណែក លោក​ក្អោប​រ៉ន ពេល​អ្នកសារព័ត៌មាន​សួរថា លោក​ដក​កា​រណូត​វិញ​ដោយ សា​មិន​រីកចំរើន​អី​? លោក រ៉​ន បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា «​មិន​ឆ្លើយ​ទេ ខ្ញុំ​ឈើ​ក្បាល​ណាស់ អ្នកកាសែត​ដើរ​សួរ​ខ្លួនឯង​ទៅ​!» ។ ឯ​លោក គង់ ប៉ិ​ប ចៅសង្កាត់រង​ទី​មួយ ពេល​សួរថា លោក​យល់​យ៉ាង​ណា​ទេ ៕

Filed in: ព័ត៌មានជាតិ