សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នកកាសែត​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នកកាសែត​

ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នកកាសែត​ម្នាក់​កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែគុម្ភះ ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្លូវបំបែក​៨៨ ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែគុម្ភះ ឆ្នាំ​២០១៩ នៅ​ចំនុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​។​

​នគរបាល​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ន វិញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ក្រោយពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​បាន​សួរនាំ ជនសង្ស័យ​រូប​នោះ​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃកើតហេតុ​ខ្លួន និង​បក្ខពួក​ចំនួន ៣​នាក់​រួមមាន​÷ ទី​១​ឈ្មោះ លឹម សុខ​គង់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ​រស់នៅ​ភូមិ​ដង្កោ ឃុំ​ទ្រៀក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រត់គេចខ្លួន​បាត់ ទី​២​ឈ្មោះ រឹត សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រត់គេចខ្លួន រស់នៅ​ចំនុច​គីឡូម៉ែត្រ ៩០ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ទី​៣- រូប​ខ្លួន​ផ្ទាល់​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់​ក៏​ធ្វើ​សកម្មភាព​មក​ស្ទាក​វាយ​ជនរងគ្រោះ​ពេល​នោះ​ឈ្មោះ រិត សីហា និង​ឈ្មោះ លឹម សុខ​គង់ ជា​អ្នក​យក​ដុំថ្ម​គប់​ទៅលើ​ជនរងគ្រោះ បណ្ដាលឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​តែម្ដង​។​

​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ឈ្មោះ វ៉ន វិញ បាន​ទាក់ទង​មិត្តភក្តិ​ឈ្មោះ រដ្ឋា ភេទ​ប្រុស អាយុ​ប្រហែល​១៧​ឆ្នាំ មក​ឌុប​ឈ្មោះ រឹត សីហា ទៅ​បាត់​ចំណែក​ខ្លួន ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ លឹម សុខ​គង់ មក​ផ្ទះ​វិញ លុះ​ដល់​ស្អែក​ឡើង​ទើប​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ស៊ន សិទ្ធិ ស្លាប់​។​

​សូមបញ្ជាក់​ថា នៅវេលា​ម៉ោង​២២​និង​៣​នាទី​យប់​ថ្ងៃទី​៣ ខែគុម្ភះ ជនរងគ្រោះ​ឈ្មោះ ស៊ន សិទ្ធិ អា​យ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​អ្នកកាសែត ត្រូវ​ជនសង្ស័យ​ស្ទាក់ផ្លូវ​វាយ និង​គប់​នៅ​ចំនុច​ផ្លូវបំបែក​៨៨ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល បណ្ដាលឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្នួល ដើម្បី​សួរនាំ​កសាង​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​សួរនាំ​បន្ដ ៕
​ដោយ កិះ​ខន​

 

Filed in: ព័ត៌មានជាតិ