សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា គង់ ក្រឹ​ង កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅក្នុង​ខេត្ត​ក្រចេះ អំពី​មុខ​ជំនួញ​ឈើ​ប្រណីត​ទៅ​ស្រុក​យួន ដោយ​គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​ប៉ះពាល់​

​ឧកញ៉ា គង់ ក្រឹ​ង កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅក្នុង​ខេត្ត​ក្រចេះ អំពី​មុខ​ជំនួញ​ឈើ​ប្រណីត​ទៅ​ស្រុក​យួន ដោយ​គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​ប៉ះពាល់​

​ក្រចេះ ៖ ពិតជា​ខ្លាំង​មែន​លោក​នាយទាហានជាន់ខ្ពស់ មាន​គោរមងារ​ជា​ឧកញ៉ា ឈ្មោះ គង់ ក្រឹ​ង ជា​ឈ្មួញ​ជួញដូរ ឈើ​ប្រណីត​ប្រចាំ​នៅ​ក្នុង​អាណាចក្រ​ស្រុក​ស្នួល ខេត្តក្រចេះ​ក្រោម ការគ្រប់គ្រង​របស់​លោក វ៉ា ថន ជា​ចៅហ្វាយខេត្ត​ក្រចេះ និង លោក គង់ គឺ​មនី ជា​ចៅហ្វាយស្រុក​ស្នួល សព្វថ្ងៃនេះ​បាន​នឹង​កំពុង​លេចធ្លោ​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​សង្គម​facebook អំពី ការ​ចាយប្រាក់​រាប់សែន​ដុល្លារ បង់​ជូន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​កុំអោយ​ប៉ះពាល់​មុខ​ជំនួញ​របស់ គាត់ ។

​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​មួយចំនួន​បាន​លើក ឡើង​ថា តើ​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​ប៉ះពាល់​ឬ​ចេញមុខ​បង្ក្រាប ឬ​ចាប់ខ្លួន​លោកនាយ​ទា​ហ៊ាន​ជាន់ខ្ពស់​មាន​គោរម​ងារ ជា​ឧកញ៉ា​ឈ្មោះ គង់ ក្រឹ​ង នោះ​? បើ​លោក ឧកញ៉ា គង់ ក្រឹង​ស្គាល់​និង ស្និត​ស្នាល​ជាមួយ​មេៗ​ដឹកនាំ​កំពូល​របស់​ប្រទេស កម្ពុជា​ឯណោះ មើល​ចុះ​តាម​រូបថត​ជាក់ស្តែង​ដូចជា​ថត​ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ថត​សែ​ល​ហ្វី​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក និង​ឥស្សរ ជន​ផ្សេងៗ​ជាច្រើន​នាក់​ទៀត ពេល​ខ្លះ​គេ​ឃើញ​វត្តមាន​លោក ឧកញ៉ា គង់ ក្រឹ​ង ចូលរួម​មង្គលការ​កូន​មេៗ​កងកម្លាំង​ប្រដាប់ អាវុធ​ហើយ​ជល់​កែវ​ផឹកស៊ី យ៉ាង​សប្បាយ​រីករាយ ដូច្នេះ​បើ​គិត ពី​មនោសញ្ចេតនា​វិញ គឺ​មេៗ​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ពិតជា​ស្គាល់ និង​ដឹង​យ៉ាង​ច្បាស់​ពី​មូលដ្ឋាន​ឈរជើង និង​មុខរបរ​រកស៊ី​របស់ លោក​ឧកញ៉ា គង់ ក្រឹ​ង ដូច្នេះ​កត្តា​នេះ​ហើយ​ដែល​លោក គង់ ក្រឹ​ង មិន​ខ្វល់ខ្វាយ​ឈឺ​ក្បាល​ហាលថ្ងៃ​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការជំរុញ​អោយ​ពលរដ្ឋ​កាប់​និង​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​គាត់​នៅ​ក្រោល​គោ​របៀប​សត្វ​កណ្តៀ​រពាំ​ដី​យក​មក​ពូន​ធ្វើ​ដំបូក ជា​រៀងរាល់ថ្ងៃ លុះ​ប្រមូលបាន​ច្រើន​ទើប​ដឹក​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ក្នុងស្រុល​ស្នួល ។

​ចាំ​មើល​តើ​គណៈកម្មាធិការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ដែល​មាន​លោកនាយ​ឧត្តមសេនិយ៍ សៅ សុខា ជា​ប្រធាន​ហ៊ាន​បង្ក្រាប​ដែរ​អត់ ? ៕

Filed in: ព័ត៌មានជាតិ