សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​មាន​គម្រោង​ដាក់លក់​មូលបត្រ័​ដើម្បី​កាត់បន្ថយ លុយ​បំណុល​បរទេស​

​កម្ពុជា​មាន​គម្រោង​ដាក់លក់​មូលបត្រ័​ដើម្បី​កាត់បន្ថយ លុយ​បំណុល​បរទេស​

ភ្នំពេញ​៖ គិត​ត្រឹម​ខែ កញ្ញា ឆ្នាំ ២០១៨ កម្ពុជា​ជំពាក់​លុយ​បរទេស ចំនួន ៦៨២៥​លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​តាម​របាយការណ៍​របស់ នាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​បើ​តាម​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ បានឲ្យដឹងថា ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​បរទេស ក្នុង​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច ដែល​រួមមាន​វិស័យ​ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​ផ្សេង​ទៀត ដូចជា វិស័យ​កសិកម្ម សុខាភិបាល ហិរញ្ញវត្ថុ ផ្គត់ផ្គង់​ទឹកស្អាត អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។​

​បំណុល​បរទេស ដែល​កម្ពុជា​ជំពាក់​ច្រើនជាងគេ គឺ ៤៨.៣ ភាគរយ ជា​បំណុល​របស់​ចិន​, ២៩​ភាគរយ ជា​បំណុល​ទ្វេភាគី​ផ្សេងទៀត​, ៩.១​ភាគរយ ជា​បំណុល​ចាស់​ដែល​កំពុង​ចរចា​ដោះស្រាយ​, ៥.២​ភាគរយ ជំពាក់​កូរ៉េខាងត្បូង​, ៤.៤​ភាគរយ ជំពាក់​ជប៉ុន និង ៤​ភាគរយ ជា​បំណុល​ទ្វេភាគី​។ ដើម្បី​ដោះស្រាយ​បំណុល រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង បង្កើន​មូលធនជាតិ​តាមរយៈ​ការចេញលក់​មូល​បត្របំណុល​។ ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ បានឲ្យដឹងថា កម្ពុជា​កំពុង​អភិវឌ្ឍ​ទីផ្សារ​មូលប័ត្រ ដែល​នឹង​ដាក់​លក់​លើ​ទីផ្សារ នៅ​ត្រឹម​ឆ្នាំ ២០១៩ ដែល​ការចេញលក់​មូលប័ត្រ​បំណុល​នេះ មានន័យ​ថា ការខ្ចីប្រាក់​ក្នុង​មូលដ្ឋាន មាន​ហានិភ័យ​ទាប​ជាង​ការខ្ចី​ពី​បរទេស​។​

​គួរបញ្ជាក់​ថា បើ​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រាក់​កម្ចី​ពី​បរទេស ពិសេស ប្រទេស​ចិន បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ពោល ចិន​គឺ​ជា​ប្រភព​ផ្តល់​ប្រាក់​កម្ចី​ធំជាងគេ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ