សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុសា​ស​ន៏​នាយ​ឧត្តមសេនីយ៏ វង្ស ពិសេស អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ចាក់​ចំ​បេះដូង​អង្គភាព​បក្ខពួក​គ្រួសារនិយម​តែ​មន្ត្រីក្រោមឱវាទ​សាទរ​

​អនុសា​ស​ន៏​នាយ​ឧត្តមសេនីយ៏ វង្ស ពិសេស អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ចាក់​ចំ​បេះដូង​អង្គភាព​បក្ខពួក​គ្រួសារនិយម​តែ​មន្ត្រីក្រោមឱវាទ​សាទរ​

បន្ទាយមានជ័យ​៖ ថ្មីៗ​នេះ​លោក​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គបញ្ជាការ កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​ផ្តល់​ជា​អនុសា​ស​ន៏ ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យបាន​ជ្រាប​ពី​មាគារ៍​កែទម្រង់​ផ្ទៃក្នុង រចនា​សម្ពន្ធ័កង​ទព័ នា​យុគ្គសម័យ​ថ្មី​នេះ​ក្រោម​ការដឹកនាំ​របស់​លោក គឺ មិន​អនុញាត​ឲ្យមាន​ប្រពន្ធ័​ប្រមូលផ្តុំ​រវាង​បង​និង​ប្អូន​បក្ខពួក​នៅក្នុង​អង្គភាព​តែមួយ ជាដាច់ខាត ។

​អនុសាសន៍​ដែល​មាន​តម្លៃ​ជា​បទបញ្ជារ​នេះ​គេ​ជឿ​ថា​ប៉ះពាល់​បុគ្គល​មួយ ក្តាប់​តូច​ហើ​ច្បាស់​ជាយគេ​ខឹងសម្បារ​ព្រោះ​វា​ប៉ះពាល់​ផលប្រយោជន៍​គេ ពោល​គឺ​ពួក​ខ្លាច​ឯក ឧត្តម​វង្ស​ពិសេន​មេ​ទព័​ថ្មី​បំផ្លាញ​រចនាសម្ពន្ធ័​បែប​គ្រួសារនិយម​ចោល ។​តែ​សម្រាប់​មន្ត្រី​យោធា​គ្មាន​បក្ខពួក​ខ្សែ​បរ​ឡៅ​និង​គេ​ច្បាស់​ជា​គាំទ្រ​។ ដូច​ច្នោះ​វា​ជា​បញ្ហា​ដ៏​ស្មុគស្មាញ តើ​ក្រសួងការពារជាតិ​ដឹកនាំ​ដោយ​សម្តេច​ពិ​ជ៍យ​ទៀ​បាញ់​គាំទ្រ លោកនាយ​ឧត្តមសេនីយ៍វង្ស​ពិសេន​កាប់ឆ្កា​អង្គភាព​ណា​ដែល​មាន​ការដឹកនាំ​ចងក្រង​រចនា​សម្ពន្ធ័​បែប​គ្រួសារនិយម បាន​ដែរឬទេ ។​

​ជាក់ស្តែង​អង្គភាព​យោធា​មួយ​នៃ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ដែល​ដឹកនាំ​ដោយ លោក​ឧត្តម សេ​នីយ៏ទោ ពេជ្រ វណ្ណា ជា​ប្រធាន​ការិយាល័យ​មាន​បញ្ហា​បក្ខពួក​គ្រួសា​និយម​ពេញ​ប៊ឹប​ហ្ម៉ង​។​នៅ​ទីនោះ​ប្អូន​បង្កើត របស់​លោក​ឧត្តម សេ​នីយ៏ទោ ពេជ្រ វណ្ណា គឺ​លោក​ឧត្តមសេនីយ៏ត្រី ពេជ្រ សារឿន​ជា​អនុប្រធាន​ទទួល​គ្រប់គ្រង​ហិរញវត្ថុ​(​ខុស​គោល​ការ​ច្បាប់​ហិរញ្ញវត្ថុ​) ។ បងថ្លៃ របស់លោក ពេជ្រ វណ្ណា គឺ​លោក វរៈ​សេ​នីយ៏ឯក ផាន​យុ​ត្ថាន ធើ្វ​ជា​ប្រធាន​ក្រុមការងារ​ព្រុំដែន​ប្រចាំ ច្រក​តំបន់​អូរ​អន្លក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

​ចំណែកឯ ឳ​ពុក​មារ របស់លោក ពេជ្រ វណ្ណា គឺ​លោក វរ​សេ​នីយ៏ឯក ឈុន លុន ធើ្វ​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ ច្រក​តំបន់ភ្នំ​ដី (​គី​ឡូ​១៣) ស្ថិតក្នុង​ស្រុក​សំពៅ​លួ​ន ខេត្ត​បាត់ដំបង​។ ចំណែក​កូនបង្កើត​របស់លោក វរ​សេ​នីយ៏ឯក ឈុន លុន ឈ្មោះ​លុន សុជា មាន​ឋានន្តរសក្តិ​ជា​វរៈ​សេ​នីយ៏ឯក ក៏​ធើ្វ​ជា​ប្រធាន​ក្រ​ច​តំបន់​បឹង​ត្រកួន ស្ថិតក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​ការរៀបចំ​ការងារ​និង​រចនា​សម្ពន្ធ័​បែប​ក្រឡាសំណាញ់ របស់​លោក​ផ្កាយ​២ ពេជ្រ វណ្ណា បែបនេះ​ក្នុង​ជួ​កង​ទព័ ដូចនេះ​មិនសូវ​ធ្លាប់​ឃើញ​ទេ គឺមាន​តែ​លោក​ផ្កាយ​២​ពេជ្រ វណ្ណា តែ​មួយ​នាក់​ប៉ុណ្ណោះ ដែល​ធើ្វ​ឡើង ផ្ទុយ​និង​រចនា​សម្ពន្ធ័ របស់​កង​ទព័ជា​តិ ។​

​គេ​សង្ឃឹមថា ថ្នាក់លើ ជាពិសេស សម្តេច ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នឹង​ពិនិត្យ​ឡើងវិញ​នូវ​រាល់​រូបភាព អវិជ្ជមាន ក្នុង​ជួរ​កងកម្លាំង ដើម្បី​កុំឲ្យ​អនុសាសន៏ របស់​នាយ​ឧត្តមសេនីយ៏ វង្ស ពិ​សេន សាប​អសា​របង់​គ្មាន​តម្លៃ​ទៅ​ថ្ងៃ​ខាងមុខ​ទៀត ។​

​លោក ពេជ្រ វណ្ណា ដែល​រង​ការ​ចោទថា បាន​យក​សាច់​សែ​លោហឹត​មក​ផ្តុំគ្នា ដើម្បី​ធើ្វ​ធំ​នោះ មិនអាច​ទាក់ទង​សុំឲ្យ​លោក បកស្រាយ​បានទេ តែ​យ៉ាងណា​រឿង​ពិត​នឹង​បានដឹង​ប្រសិន​សាមីក្រសួង​ពិសេស​អគ្គបញ្ជាកា​រកង​ទព័​ស៊ើបអង្គេត​នោះ ៕

Filed in: ព័ត៌មានជាតិ