សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ទេព សារ៉េត អតីត​អនុប្រធាន​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ អ្នកជំងឺ​ប្តឹង​ពី​បទ​បៀតបៀន​កេរ្តិ៍ខ្មាស តុលាការ​មិន​ធើ​អី​!

​លោក​ទេព សារ៉េត អតីត​អនុប្រធាន​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ អ្នកជំងឺ​ប្តឹង​ពី​បទ​បៀតបៀន​កេរ្តិ៍ខ្មាស តុលាការ​មិន​ធើ​អី​!

បន្ទាយមានជ័យ ៖ លោក ទេព សារ៉េត អនុប្រធាន​មន្ទីរពេទ្យបង្អែក​មង្គល​បូរី បច្ចុប្បន្ន​ជា​អនុប្រធាន​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ចូលនិវត្តន៍ ត្រូវបាន​ប្រភព​ព័ត៌មាន​បែកធ្លាយ​ខ្ច​ខ្ចាយ​តាម​មាត់ចាបមាត់ព្រាប​ថា មាន​អ្អ្នក​ជម្ងឺ​ដែល​ទៅ​ពិនិត្យ​និង​សម្រាក​ព្យាបាល​នៅ​កន្លែង​របស់​គាត់ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ពី​បទ​បៀតបៀន​កេរ្តិ៍ខ្មាស រហូត​០៤​ថ្ងៃ​ជាប់ៗ​គ្នា​។

​យោងតាម​ប្រភព​បានឲ្យដឹង​ថា​លោក ទេព សារ៉េត ត្រូវបាន​តុលាការ​ដាក់​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​សម្រេច​មិន​ឃុំខ្លួន ព្រោះ​មាន​ការចចារ​បង់លុយ​ឲ្យ​ដើម​បណ្តឹងចំនួន​១០០០០$(​មួយ​មុឺន​ដុល្លារ​សហរដ្ឋអាមេរិ​ក​)​។​

​នៅក្នុង​ដីកា​សម្រេច​មិន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន របស់​លោក​ម៉ម ច័ន្ទ​វណ្ណះ​ចៅក្រ​ម​សុើបសួរ​នៃ​សាលាដំបូ​ង​ខេត្តបន្ទាយមានជ័យ និង​លោក តេង សា​ម៉ៃ តំណាង​អយ្យការ ក្នុង​សំនុំរឿង​ព្រហ្មទណ្ឌ​លេខ​១០២​ចុះ​ថ្ងៃ​ទី​១៨​ខែ​មករា​ឆ្នាំ​២០១៩ ដិ​កាសន្និដ្ឋាន​បញ្ជូន​ឲ្យ​សុើបសួរ​លេខ​៨៧​អយខ​ចុះ​ថ្ងៃ​សៅ​១៤​កើត​ខែបុស្ស​ឆ្នាំច​សំរិ​ទ្ធិស័ក ពស​២៥៦២
​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​មករា​ឆ្នាំ​២០១៩ ។​

​ដីកា​សម្រេច​មិន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​លើ​ឈ្មោះ​ទេព សារ៉េត ភេទ​ប្រុស​កើត​ឆ្នាំ​១៩៥៦​សញ្ជាតិ​ខ្មែរ​មុខរបរ វេជ្ជបណ្ឌិត​ផ្នែក​ជម្ងឺ​ទូទៅ ដែល​សព្វថ្ងៃ​បាន​បើក​កន្លែង ពិនិត្យមើល​អេកូ​
​សាស្ត្រ​និង​ព្យាបាល​ជម្ងឺ នៅ​ភូមិ​គោគ​ស្វាយ​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​ប្រភព​បែកធ្លាយ​បានឲ្យដឹងថា​អ្នកជំងឺ​បាន​ដាក់ពាក្យប​ណ្តឹ​ង​ទៅ​តុលាការ ថា​លោក​ទេព សារ៉េត បាន​បៀតបៀន​កេរ​ខ្មាស​ដល់​ទៅ​០៤​ថ្ងៃ​ជាប់ៗ​គ្នា ដោយ​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦​និង​១៧ ក្នុង​ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ខណះពេលដែល​អ្នកជម្ងឺ កំពុង​សម្រាក​នៅ​ផ្ទះ​របស់គាត់​។​

​សូមបញ្ជាក់​ថា នៅ​កន្លែង​បើក​ព្យាបាល​របស់លោក​ទេព សារ៉េត គឺមាន​តែ​ផ្លាក​យីហោ​ដាក់ថា​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ទូទៅ មនុស្ស​ចាស់​កុមារ មិនដឹង​ថា​កន្លែង​គាត់​មាន​ម៉ា​សុីន អេកូ​
​សាស្ត្រ ថត​ឆ្លុះ​ឬ​អត់ និង​មាន​ច្បាប់ មាន​សិទ្ធិ​មើល​ព្យាបាល​នៅ​ផ្ទះ​គាត់​ឬ​យ៉ាងនោះ​ទេ បុ​ន្តែ​ជាក់ស្តែង​នៅ​ផ្ទះ​របស់​គាត់ បាន​ទទួល​អ្នក​ជម្ងឺ​ឲ្យ​ដេក​ព្យាបាល ជាច្រើន​គ្រែ ដូច​កន្លែង​គ្លីនិក​ធំៗ​ដែរ​។​

​លោក​កែវ សុភ័​ត្រា ប្រធាន​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ មិន​បាន​បកស្រាយ​បញ្ជាក់​ពី​ទីកន្លែង​លោក ទេព សារ៉េត អាច​ទទួល​ព្យាបាល​បាន​ឬ​អត់​នោះ​ទេ គ្រាន់​តែ​លោក​បញ្ជាក់​
​ថា ពិតជា​មាន​អ្នក​ជម្ងឺ​ប្តឹង​មែន តែ​រឿង​នេះ​គាត់​បាន​ដោះស្រាយ​រួច​អស់ហើយ នេះ​ជា​ការចោទប្រកាន់​។​

​ចំណែក​លោក ទេព សារ៉េត មិន​បាន​និយាយ​បំភ្លឺ​ជាមួយ​អ្នកកាសែត​ទេ គឺ​អោយ​អ្នកផ្សេង​លើក​ទូរស័ព្ទ មិនដឹង​ជា​ប្រពន្ធ​ឬ​អ្ន្កណា ដោយ​បញ្ជាក់​ប្រាប់ថា មិនអាច​ផ្តល់​បទសម្ភាសន៍​បានទេ
​ព្រោះ​រឿង​នេះ​បាន​ដោះស្រាយ​ហើយ​?​។​

Filed in: ព័ត៌មានជាតិ