សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ងាត់ៗ​បែកធ្លាយ​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​នៅ​ខេត្ត​កំពង់ឆ្នាំង​យក​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី ពុះ​ឡូត៍​លក់​អោយ​ឈ្មួញ​ប្រាប់​ថា​ដោះដូរ​!

ស្ងាត់ៗ​បែកធ្លាយ​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​នៅ​ខេត្ត​កំពង់ឆ្នាំង​យក​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី ពុះ​ឡូត៍​លក់​អោយ​ឈ្មួញ​ប្រាប់​ថា​ដោះដូរ​!

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​តំណាងអោយ ៦១ គ្រួសារ​ដែល​ធ្លាប់​រង​ការបណ្ដេញចេញ​ពី​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី ក្នុង​អំឡុង​ឆ្នាំ​១៩៩០- ១៩៩១ បាន​ចេញ​មុខ​តវ៉ា បន្ទាប់​ពី​លេច​ធ្លាយ​ព័ត៌មាន​ថា​៖​ទីតាំង​ដី​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី ត្រូវបាន​គេ​ពុះ​ឡូត៍​លក់ ទៅ​ឱ្យ​អ្នកដទៃ និង​អ្នកមាន​លុយ ដោយ​មិន​បាន​គិតគូ​ពួកគាត់​ដែល​ធ្លាប់​រស់នៅ​លើ​ដី​នោះ​តាំង ពី​ឆ្នាំ​១៩៧៩ មក​នោះ​ឡើយ ។

​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើកឡើង​ថា​៖ ពួកគាត់​បាន​ចូលមក​រស់នៅ​ក្នុង​ទីតាំង​ដី​ខាងលើ នោះ តាំងពី​ឆ្នាំ​១៩៧៩ មក​ម្លេះ​គឺ​មិន​ទាន់​មាន​អង្គភាព​អធិការដ្ឋាន​នគរបាល តាំង​នៅ​ទីនោះ​ឡើយ ។ ប៉ុន្តែ​ក្រោយមក​ក៏​បាន​បង្កើតឲ្យមាន​អធិការរដ្ឋាន​នគរ​បាល​ស្រុក​ជល​គិរី នៅ​ទីនោះ ហើយ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​អោយ​ទៅ​តាម​ជើងភ្នំ​ដែល​ជា​ទី​កប់ខ្មោច​ដូចជា​ទៅ​នៅ​ចំណុច​វត្ត​លោកតា​ពេជ្រ ខាងលិច​ភ្នំ​ស្ដេច​ស៊ី​ដោះ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​គេ​ជម្លៀស​អោយទៅ​នៅ​ចំណុច​អ្នកតា​ច្រក​ខាងកើត​ភ្នំ​ស្ដេច​ស៊ី​ដោះ​ជាដើម​។​

​ក្រោយ​ពី​រៀបចំ​អោយ​កើតមាន​ជា​អគារ​អធិការដ្ឋាន​គរ ស្រុក​ជល​គី​រី​ហើយ ពួកគាត់​ត្រូវ​បាន​បណ្តេញចេញ​នៅ​អំឡុង​ឆ្នាំ​១៩៩០ និង​១៩៩១ ក្នុងសម័យ​រដ្ឋ​កម្ពុជា ។​ការបណ្តេញចេញ​ពី​ក្នុង​ទីតាំង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី នា​សម័យ​នោះ មិនមែន​ដេញ​ដោយ​សន្តិវិធី​នោះទេ គឺ​ប្រើ​អំពើហឹង្សា​រុះរើ និង​សែង​ផ្ទះ​ពួកគាត់​ចេញ​ទៀត​ផង​។ ប្រជាពលរដ្ឋ​ក៏​ព្រម​ចាកចេញ ដោយ​ខ្លះ​បាន​ទៅ​រស់នៅ​តាម​ជើងភ្នំ​និង​ខ្លះ​ក៏​ទៅ​កាយ​ដី​ក្បែរ​ផ្នូរ​សព​ដើម្បី​យក​ទីតាំង​ធ្វើ​ផ្ទះ​រស់នៅ រហូត​ដល់​សព្វថ្ងៃ ។​

​ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៨ ក្រោយ​ពី​ទីតាំង​អធិការដ្ឋាន​នគរបាល​ត្រូវបាន​ព័ទ្ធរបង​ជុំវិញរ​រួចហើយ ក៍​បាន​លេច​ធ្លាយ​ព័ត៌មាន​ឮថា​៖​ដី​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី នោះ​ត្រូវបាន​គេ​ពុះ​ឡូត៍​លក់​អស់​ហើយ ដោយ​ក្នុង​មួយ​ឡូ ត៍​មាន​ទំហំ​៥​ម​គុណ​និង​២០​ម៉ែត្រ​ក្នុង​តម្លៃ ចាប់ពី​៨៥០០​ដុល្លារ ទៅ​ជាង​១​ម៉ឺន​៥​ពាន់​ដុល្លា​ឯណោះ​។​

​ការលក់​ទីតាំង​អធិការដ្ឋាន នេះ​គឺ​លក់​ជា​សម្ងាត់​នោះ​គេ​មិន​បើកទូលាយ​នោះទេ បើ​អ្នកណា​ចង់​ទិញ​ដី​នៅក្នុង​បរិវេណ​អធិការ​ស្រុក​ជល​គី​រី​នោះ​ត្រូវ​ទៅ​បង់លុយ អោយ​ទៅ​ក្នុង​កុង ធ​នា គារ​អេស៊ីលីដា ដែល​គេ​បើក​លេខ​គណនី ក្នុង ធនាគារ​នោះ​ស្រាប់ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ពួកគាត់​បាន​លើកឡើង​ថា​៖​បើ​គេ​យក​ទីតាំង​នេះ បន្តធ្វើ​អធិការដ្ឋាន​នគរបាល​បន្តទៀត ពួកគាត់​នឹង​មិន​តវ៉ា​នោះ​ទេ​។
​ប៉ុន្តែ​បើសិនជា​យក​ទីតាំង​នេះ​ពុះ​ឡូត៍ លក់​ពិតមែន ពួកគាត់​នឹង​មិន​សុខចិត្ត​ឡើយ ។ ពួកគាត់​សូម​សំណូមពរ​សុំ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ពិសេស សម្ដេច ហ៊ុន​សែន សូមមេត្តា​ជួយ​អន្តរាគមន៍​យក​ដី​នោះ​មក​ឱ្យ ពួកគាត់​វិញ​ផង ។​ឬ​បើ​គេ​លក់​ដី​របស់​ពួក​គាត់​ហើយ​គួរ​យក​លុយ​មក​អោយ​គាត់​វិញ​ក្នុង​តម្លៃ​សមស្រប​ណាមួយ ។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ លោក ហ៊ឹម យ៉ង់​នាយ​អធិការដ្ឋាន​នគ​បាល​ស្រុក​ជល​គី​រី​បាន​ប្រាប់អោយដឹង​ថា​លោក​មិន​បានដឹង​អ្វី​នោះទេ​។ ចំពោះ​លោក​គឺ​ដូចជា​ទី​មោង​ដែល​គេ​អោយ​ចាំ​ដី​អញ្ចឹង បើ​ចង់ដឹង​សូម​សួរ​ទៅ​លោក​មេ​មេៗ​ទៅ​គឺ​អោយ​សួរ​ទៅ​លោក​ហៃ មនោ​រម្យ អភិបាលស្រុ​ជល​គីរី និ​សួរ​ទៅ​លោក​ឡុច វណ្ណ​រា​ស្នងការ​នគ​បាល​ខេត្ត​ទៅ​។​ប៉ុន្តែ​លោក​ហៃ មនោ​រម្យ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​

​ចំណែក​លោក​ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថា​៖​គ្មាន​ការលក់ដូរ ដី​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ជល​គី​រី​នោះទេ ប្រយ័ត្ន​ចាញ់បោក​គេ ។ ព្រោះ​ការទិញ​លក់​ដរាបណា​មាន​លិខិត​ទិញ​លក់ និង​លិខិត ទទួល​ប្រាក់​ត្រឹមត្រូវ រឿង​អី​ត្រូវ​យកលុយ​ទៅ​បង់​នៅ​ធនាគារ ដោយ គ្មាន​ឯកសារ​អ្នក​ប្រគល់ អ្នកទទួល​បែបនេះ ប្រយ័ត្ន​ចាញ់បោក​គេ​។​

​បី​ទោះ​យ៉ាងនេះក្តី លោក ហៃ មនោ​រម្យ អភិបាល​ស្រុក​ជល​គី​រី បាន​និយាយ​ខុសពី​ស្នងការ​នគរបាល​ខេត្ត ដោយ​លោក​បាន​បញ្ជាក់ថា​៖ អាគារ​ដែល​កំពុង​សាងសង់​នៅ​មុខ​គណបក្ស​ប្រជាជន​ស្រុក​ជល​គី​រី គឺជា​អាគារ អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​ថ្មី ពិតណាស់​មិន​មាន​ការលក់ដូរ ទីតាំង​អធិការដ្ឋាន នគរបាល​ចាស់​នោះទេ ប៉ុន្តែ ធ្វើ​នេះ​ដូច​នៅ​ស្នងការដ្ឋាន​នគរបាល​ចាស់​យ៉ាង​ដូច្នេះ​ដែរ គឺ​កិច្ចការ​នេះ​ឯកឧត្តម​អភិបាលខេត្ត អោយ​បង្កើត​គណៈកម្មការ វាយ តម្លៃ មាន​ការចូលរួម​ពី​ថ្នាក់ជាតិ ។​

​ចំណែក​រឿង អោយ​ប្រជាពលរដ្ឋ ចេញពី​កន្លែង​ធ្វើការ​រដ្ឋ កាលពី​ជំនាន់​សម័យ​សាធារណៈរដ្ឋ ប្រជាមានិត​កម្ពុជា គឺ​បាន​ដោះស្រាយ​គោល​នយោបាយ​អស់​ហើយ ដោយ​ពួកគាត់​មាន​ដី និង​សង់ផ្ទះ​បាន​សមរម្យ​អស់ហើយ ។​

​សូម​បញ្ជាក់​ដែរ​ថា ជា​ការពិត​ណាស់​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ទិញ​ដី​ក្នុង​អធិការដ្ឋាន​នគរបាល ហើយ​បាន​យកលុយ​ទៅ​បង់​នៅ​អេស៊ីលីដា​បានបញ្ជាក់​ថា​៖​ពួកគាត់​បាន​បង់​តាម​លេខ​កូដ​គណនី​បញ្ញើរ​សន្សំសំចៃ ដែល​ឈ្មោះ ហឹម យ៉ុង អធិការនគរបាល​ស្រុក​ជល​គី​រី​នោះ អោយ​នោះ​មែន ប៉ុន្តែ​មក​ដល់ពេលនេះ ពួកគាត់​ទៅ​ជា​ព្រួយ​បារ​ម្មណ៍ ទៅវិញ ព្រោះ​លុយ​អោយ​គេ​អស់​ហើយ តែ​មិន​ទាន់​បាន​ដី​នៅ​ឡើយ ។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែល​មាន​ដី​ផ្ទះ ជាប់​របង​ពី​ខាងត្បូង​អធិការដ្ឋាន​នគរបាល មាន​១១​គ្រួសារ បានបញ្ជាក់​ថាៈ កាល​ពី​របង​អធិការដ្ឋាន​មិនទាន់​ធ្វើ លោក​អធិការ​បាន​មក​ប្រាប់​ប្រជាពលរដ្ឋ​ថាៈ បើ​ចង់​សល់​ដី​ក្រោយ​ផ្ទះ​បន្ថែមទៀត ត្រូវ​អោយ​លុយ ដោយ​ខ្លះ​២​ពាន់​ទៅ​៣​ពាន់​ដុល្លា ទើប​គេ​ធ្វើ​របង​អធិការ​បង្រួម​ចូលក្នុង ដើម្បី​អោយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ សល់​ដី​ក្រោយ​ផ្ទះ​ចាប់ពី​៣​ទៅ​៤​ម៉ែត្រ ។​

​ជុំវិញ​ករណី​ដី​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​នេះដែរ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​មហាផ្ទៃ​សូម​ចុះ​មក​ធ្វើ​អធិការកិច្ច នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ជល​គី​រី​នេះ​ផង ថា​តើ​ការដោះដូរ​បែប​នេះ​ជា​រឿង​ត្រឹមត្រូវ​ដែរឬទេ​? ៕

Filed in: ព័ត៌មានជាតិ