សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កសិករ​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​គាស់ក្រឡ​លែង​ព្រួយ​រឿង​អត់​ទឹក​ប្រើ​

​កសិករ​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​គាស់ក្រឡ​លែង​ព្រួយ​រឿង​អត់​ទឹក​ប្រើ​

ខេត្ត​បាត់ដំបង ៖ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​គាស់ក្រឡ​នឹង​លែង​ព្រួយ​ពី​រឿង​អត់​ទឹក​ដូច​សម័យមុនៗ​ព្រោះ​លោក​លឹម​គានហោ​បាន​បញ្ជូន​ទឹក​តាំង​មកពី​ស្រុក​រតនមណ្ឌល បាន​ចូលមក​ដល់​ទីប្រជុំជន​ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង​ដែល​មាន​ចម្ងាយ​ប្រមាណ ១០០ គម ហើយ នៅ​ព្រឹក​ថ្ងៃទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០១៩ នេះ ។

​ចៅហ្វាយខេត្ត​បាត់ដំបង លោក ងួន រ​តន​: អភិបាល បាន​ថ្លែងអំណរគុណ​ចំពោះ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ចាត់តាំង​ក្រុមការងារ ចុះ​អន្តរាគមន៍ បង្វែរ​ទឹក​មក​កាន់​ស្រុក​មោង​ឬ​ស្សី ។ លោក​អភិបាលខេត្ត​វា​តម្លៃ​ថា ប្រសិនបើ​គ្មាន​កិច្ច​អន្តរាគមន៍​នេះ​ទេ នោះ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​មោង​ឬ​ស្សី​ប្រមាណ ១៥.០០០ គ្រួសារ និង​ស្រុក​គាស់ក្រឡ​ប្រមាណ ១៣.០០០ គ្រួសារ នឹង​មិន​មាន​ទឹក​សម្រាប់​ប្រើប្រាស់​ទេ ព្រោះ​ប្រភពទឹក​នានា​នៅក្នុង​ស្រុក​មោង​ឬ​ស្សី បាន​រីងស្ងួត​អស់​ទៅហើយ នោះ​។​

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​ក្រុមការងារ​អន្តរាគមន៍ ក្នុង​ការនាំ​ទឹក​នេះ បាន​សំណូមពរ​ចំពោះ​លោក​អភិបាលខេត្ត សូម​ជួយ​តាមដាន និង​ការពារ​ទំនប់​បង្វែរ​ទឹក​ដែល​ក្រុម​ការងារ​បាន​រៀប​ចំ​កន្លងមក កុំឲ្យ​មាន​ការបំផ្លាញ និង​បង្វែរ​ទឹក​ទៅ​កន្លែង​ផ្សេង និង​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេង ព្រោះថា ទឹក​ដែល​ក្រុម​ការងារ​បញ្ជូន​មក​ពេលនេះ គឺ​សម្រាប់​តែ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​គាស់ក្រឡ ប៉ុណ្ណោះ ៕

Filed in: ព័ត៌មានជាតិ