សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​មេបញ្ជាការ​ប៉េអឹម​ខេត្តរតនៈគិរី​ប្រកាស​ចែក​លុយ​ទ្រព្យសម្បត្តិ​ឲ្យ​កូន​ដោយ​អួត​ថា​សម័យ​ហ៊ុន​សែន​ចឹង​!

លោក​មេបញ្ជាការ​ប៉េអឹម​ខេត្តរតនៈគិរី​ប្រកាស​ចែក​លុយ​ទ្រព្យសម្បត្តិ​ឲ្យ​កូន​ដោយ​អួត​ថា​សម័យ​ហ៊ុន​សែន​ចឹង​!

ភ្នំពេញ​៖ លោក គឹម រស្មី មេ​ប៉េអឹម​ខេត្ត​រតនៈគិរី​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដោយ​សារ​ប្រកាសជា​សាធារណៈ​ចែក​លុយ​ឲ្យ​កូនៗ របស់​ខ្លួន​ក្នុង​ម្នាក់ៗ​១០​ម៉ឺន​ដុល្លារ ចំនួន​៥​នាក់ សរុប​ទាំងអស់ ៥០​ម៉ឺន​ដុល្លារ​និង​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​នៅ​នៅ​ចំពោះ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​កាល​ពី​យប់មិញ ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។

​នៅក្នុង​បណ្តា​ទំនាក់ទំនង សង្គម​ហ្វេ​សប៊ុក​ដែល​ត្រុវបាន​ចែក​ចាយយ៉ាង​ទូលំទូលាយ បានឲ្យដឹង​ថា​ការចែក​លុយ​រាប់សឹប​ម៉ឺន​ត្រូវបានធ្វើ ពិធី​ខួបកំណើត​របស់លោក គឹម រស្មី​ដែល​រង​ការចោទប្រកាន់​ថា​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​មន្ត្រី​ប៉េអឹម​ឈ្មោះ​ហូ​ជី​វ៉ៃ​និង​ឈ្មោះ​ណា​ក់​ហៅ​ណាក់​ក្បាល​ធំ ដើម្បី​ឲ្យ​កូន​ចៅលោក​ជា​ទុន​ក្នុង​ការរកស៊ី និង​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស ផងដែរ​។​លោក​គឹម​រស្មី​អួត​ថា​សម័យ​ហ៊ុន​សែន​ចឹង​!​។​

​ក្នុង​វិដេអូ​ឃ្លី​បប្រមាណ​ជា​ជិត​៥​នាទី បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​កូនៗ ដោយ​ចែក​សែក​ឲ្យ​ម្នាក់​មួយ​សន្លឹក ក្នុង​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ នៅ​ចំពោះមុខ អ្នកចូលរួម​ក្នុង​ថ្ងៃកំណើត​។ ក្រៅ​ពី​ការ​ចែក​លុយ លោក​ក៏​បាន​លើកឡើង​ពី​ការ​ចែកទ្រព្យ​មួយចំនួន​ទៅ​ឲ្យ​កូនៗ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ