សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​ខ្ទើយ​ចំប៉ី​ខ្មៅ​ជា​ការអនុវត្ត​ល្បិច​ចិន​អា​រករ​មាន់​បន្លាច​ស្វា​?

​ចាប់​ខ្ទើយ​ចំប៉ី​ខ្មៅ​ជា​ការអនុវត្ត​ល្បិច​ចិន​អា​រករ​មាន់​បន្លាច​ស្វា​?

​ភ្នំពេញ​ ៖ ​ខ្ទើយ​កូនកាត់​យួន​ឈ្មោះ​ពិត យិន ហេង ហៅ​ចំប៉ី​ខ្មៅ ដែល​ប្រមាថ​ពូជខ្មែរ​ថា​ជា​ពូជ​តិរច្ឆាន ត្រូវបាន​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​និង​ខណ្ឌ​ដូនពេញ​ចាប់​ខ្លួន​ហើយ នៅ​យប់​ថ្ងៃទី​៥ ខែ​កុម្ភៈ នេះ​នៅក្នុង​ហាង​មួយ​នា​ដី​ខណ្ឌដូនពេញ ។

​មិនដឹង​ថា​ការចាប់ខ្លួន​ខ្ទើយ​ដែល​ចូលចិត្ត​លេង​ហ្វេ​សប៊ុក​ឌឺដង​មានដីការ​តុលាការ​ដែរ​ឬ​អត់​នោះ​តែ​លោក​ឧត្តមសេនីយ៍ឯកប្រ​ធា​ននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រ​សួងថា​ធើ​តាម​បញ្ជារ​ផ្ទាល់​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តម សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​?​។​

​សូមបញ្ជាក់​ថា​មុន​ចូល​ឆ្នាំ​ចិន​ម្សៀ​យិន ហេង ហៅ​ចំប៉ី​ខ្មៅ​បានចេញ​ឃ្លិប​វិដេអូ​បង្ហើតាម​ហ្វេស​ប៊ុក​បង្ហាញ​ពី​កំហឹង​ចំពោះ​ជនអនាមិក​៣​នាក់​ដែល​ជិះ​ម៉ូតូ​មក​វ៉ៃ​ក្បាល​ខ្លួន​ដែល​ក្នុងនោះ​ចំប៉ី​ខ្មៅ​បាន​ដៀល​អ្នក​វ៉ៃ​ខ្លួន​ថា​ជា​ពូជ​កុន​ខ្មែរ​តិរិច្ឆាន​ធ្វ​ឲ្យមាន​មហាជន​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​តារា​ហ្វេ​ស​ប៊ុកល្បីៗ​អ្នកដឹកនាំ​រឿង​ផង បាននាំគ្នា​ប្រតិកម្ម​ខ្លាំងៗ និង​អ្នកខ្លះ​សម្តែង​អារម្មណ៍​ខឹងសម្បារ​ចំពោះ​ចំប៉ី​ខ្មៅ និង​ស្នើឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​តាម​ផ្លូវច្បាប់​។​

​ក្នុងនោះ​មាន​លោក ហ៊ាង គឹម​ស្រឿន អ្នកវិភាគ​នយោបាយ​និង​ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម នៅ​ល្ងាច​ថ្ងៃទី​៥ ខែ​កុម្ភៈ នេះ បាន​ដាក់ពាក្យ​ប្តឹង​លោក យិន ហេង ហៅ​ចំប៊ី​ខ្មៅ ចូល​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ប្រមាថ​ពូជខ្មែរ​ជា​ពូជ​តិរច្ឆាន ។​

​លោក ហ៊ាង គឹម​ស្រឿន ចាត់ទុក សម្តី​របស់​លោក យិន ហេង បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ ព្រោះ​ថា​ព្រះអង្គ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ផង​ដែរ​និង​ស្នើ​តុលាការ​ផ្តន្ទាទោស​លោក យិន ហេង តាមច្បាប់ ។​

​ក្រោយ​ពី​ល្បិច​ចង់​ល្បី​របស់ខ្លួន​ត្រូវបាន​គេ​ថ្កោលទោស​ចំប៉ី​ខ្មៅ​បានចេញ​វីដេអូ​សុំទោស​វិញ​។​ចំប៉ី​ខ្មៅ និយាយ​ទាំង​សោកស្តាយ​ចំពោះ​កំហុស​របស់​ខ្លួន យ៉ាង​ដូច្នេះ​ថា​៖«[…..] យើង អ្នកធ្វើ យើង ជា​អ្នកទទួលខុសត្រូវ​។ យើង​មិនមែន​ប្រកែក​ថា យើង​អត់​បាន​ធ្វើ​ទេ ពេលខ្លះ​យើង​ព្យាយាម​ដែរ តែ​ធ្វើ​ម៉េច បើ​គេ​វាយ​យើង​ហើយ យើង​ទប់​អត់​បាន វា​ទៅ​តាម​ហ្នឹង​ទៅ​។ […..] តែ​ខ្ញុំ​សង្ឃឹមថា ខ្មែរ​យើង​ជា​ពូជសាសន៍​មួយ ដែល​យោគយល់​គ្នា និង​អធ្យាស្រ័យ​ឲ្យ​គ្នា​….»​។​

​ចំប៉ី​ខ្មៅ ក៏​សង្ឃឹម​ផងដែរ​ថា អ្នក​ដែល​ប្រកាស​ដាក់ពាក្យ​ប្តឹង និង​អ្នក​ដែល​បាន​ដាក់ពាក្យ​ប្តឹង​លើ​ខ្លួន​រួច​ហើយ​នោះ នឹង​ដក​ពាក្យ​ប្តឹង​ទាំងនោះ​ចេញ​វិញ​។​ចំប៉ី​ខ្មៅ សង្ឃឹងថា ប្រជាពលរដ្ឋ នឹង​គ្រាន់តែ​ជេរ​ឬ​វាយប្រហារ​តាម​ពាក្យសម្តី​ប៉ុណ្ណោះ តែ​នឹង​មិន​ប្រើ​អំពើហិង្សា​លើ​ខ្លួន ពេល​ធ្វើ​ដំណើរ​នោះ​ទេ ពីព្រោះ​កម្ពុជា ជា​ប្រទេស​មាន​នីតិរដ្ឋ​។ ហើយ​ម្យ៉ាងទៀត ចំប៉ី​ខ្មៅ សង្ឃឹមថា ប្រជាពលរដ្ឋ នឹង​លើកលែង​ទោស​ឲ្យ​ខ្លួន​ចំពោះ​កំហុស​អ​ចេន​នានេះ​។​

​សូមបញ្ជាក់​ថា ចំប៉ី​ខ្មៅ ដែល​គេ​ដឹងថា​ជា​ភេទ​ទី​៣ បាន​ប្រាប់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ត្រង់ៗ​តែ​ម្តង​ថា ខ្លួន ជា​កូនកាត់​វៀតណាម ដោយ​ឪពុក ជា​ជនជាតិ​វៀតណាម ហើយ​ម្តាយ​ជា​ជនជាតិ​ខ្មែរ​។ ក៏ប៉ុន្តែ ចំប៉ី​ខ្មៅ បកស្រាយ​ថា កំហុស​របស់​ខ្លួន​នា​ពេល​នេះ គឺ​កើតឡើង​ដោយ​អ​ចេតនា ព្រោះតែ​មិន​អាច​ទប់​កំហឹង​នឹង​អ្នក​ដែល​ជិះ​ម៉ូតូ​ទៅ​ខោក​ក្បាល​។ ចំប៉ី​ខ្មៅ ការពារ​ខ្លួន​ថា មិនមែន​ដោយសារ​តែ​ខ្លួន​ជា​កូនកាត់​វៀតណាម ហើយក៏​មាន​ចេតនា​ចង់​ប្រមាថ​ឬ​ដៀល​ពូជសាសន៍​ខ្មែរ​នោះ​ទេ​។​

​ចំប៉ី​ខ្មៅ ឲ្យដឹងថា ខ្លួន មាន​អាយុ​២២​ឆ្នាំ និង​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ជា​និស្សិត​ផ្នែក​ច្បាប់​។ ចំប៉ី​ខ្មៅ ក៏​ធ្លាប់​រៀន​រាំ​របាំ​ផងដែរ ដោយ​អះអាង​ថា ខ្លួន​ស្រឡាញ់​សិល្បៈ​។​សូមបញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៨​មាន​ណា​ង​រាស្ត្រ​អូ​ស្ត្រលី​ម្នាក់​សញ្ជាតិ​ខ្មែរ​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ហៅ​ខ្មែរ​ថា​តិរច្ឆាន​ចឹងដែរ​តែ​គ្មាន​អ្នកណា​ធើ​អី​កើត​!​។​អាឡុវ​ការចាប់​ខ្ទើយ​ឈ្មោះ​ចំប៉ី​ខ្មៅ​អាច​ជា​ល្បែង​គម្រាម​មួយ​ថា​ក្រោយៗ​កុំ​ចេះតែ​ហ៊ាន​ចឹង​?​។​

Filed in: ព័ត៌មានជាតិ