សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ប៉េអឹម​ដែល​អនុវត្ត​បទបញ្ជា​រឹបអូស​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ឲ្យ​ឧកញ៉ា​នៅ​ខេត្ត​ព្រះសីហនុ​ប្រឈម​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ័ឬ​អាច​ដាក់​គុក​ទៀត​?

​មន្ត្រី​ប៉េអឹម​ដែល​អនុវត្ត​បទបញ្ជា​រឹបអូស​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ឲ្យ​ឧកញ៉ា​នៅ​ខេត្ត​ព្រះសីហនុ​ប្រឈម​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ័ឬ​អាច​ដាក់​គុក​ទៀត​?

​ព្រះសីហនុ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ (​ប៉េអឹម​) ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ពេល​អនុវត្តន៍​សាលក្រម​រឹបអូស​យក​ដី ឲ្យ​ឧកញ៉ា ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ (​ខ្លះ​ថា​ឲ្យ​ចិន​)​នៅ​ខេត្ត​ព្រះ​សី​ហនា ត្រុវបាន​គណៈកម្មការ​ចំណពោះ​កិច្ច​របស់​ប៉េអឹម​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​ហើយ ។

​មន្ត្រី​អាវុធហត្ថ​ដែល​ធ្វើ​ការងារ​លើស​ផែនការ​នេះ​អាច​នឹង​ត្រូវ​គេ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ័​ជាជំ​ហ៊ាន​ដំបូង​។ នេះ​បើ​តាម​លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រាប់​សារព័ត៌មាន​នៅ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៩​។ លោក អេង​ហ៊ី​ថា រូបគេ នឹង​ត្រូវ​បញ្ជូន​ទៅឲ្យ​ក្រុមប្រឹក្សាវិ​ន័យនៃ​កងរា​ជអាវុធ ចាត់ការ​បន្ត​៖«​ក្រុមប្រឹក្សា​វិន័យ ដាក់ទោស​យ៉ាងណា គឺ​ទៅ​តាម​នុ៎ង​ទៅ​»​។​

​អ្នកនាំពាក្យ​កង​រាជ​អាវុធ បន្តថា មន្ត្រី​កង​រាជ​អាវុធ ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ គឺជា​អ្នក​ដែល​បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ គឺ​មិនមែន​ជា​អ្នក ដែល​ប្រើ​កាំភ្លើង​បាញ់​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោក បន្ថែមថា សមត្ថកិច្ច កំពុង​បន្ត​ស្វែងរក​អ្នក ដែល​ប្រើ​កាំភ្លើង​បាញ់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ ដើម្បីឲ្យ​ទៅ​ស៊ើបអង្កេត​ចំពោះ​ករណី​ហិង្សា រហូត​មាន​ការផ្ទុះអាវុធ​លើ​ប្រជាពលរដ្ឋ ដែល​នាំ​គ្នា​ទៅ​តវ៉ា​រឿង​នៅ​ដីធ្លី នៅ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រា​ង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ព្រះសីហនុ ធ្លាប់​បកស្រាយ​ថា គ្រាប់កាំភ្លើង​ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ គឺជា​គ្រាប់កាំភ្លើង​ប្រភេទ​ឡុក ដែល​មិនមែន​ជា​របស់​ប៉ូលិស និង ប៉េអឹម​នោះ​ទេ​។ លោក បានដាក់​ការសង្ស័យថា ប្រហែលជា​មាន​ជន​បាតដៃ​ទី​៣ ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ ពេល​ការប្រទាំងប្រទើស​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កើតឡើង ដើម្បី​ដាក់​កំហុស​ឲ្យ​សមត្ថកិច្ច​។​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា ក្រោយ​តុលាការ​កំពូល ចេញ​សាលដីកា​ស្ថាពរ ដោយ​សម្រេច​ឲ្យ​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ឈ្នះក្តី​លើ​ពួកគេ​ក្នុង​សំណុំ​សំណុំរឿង​ដីធ្លី​នៅ​ទីតាំង​ខាងលើ​។​

​សូម​បញ្ជាក់​ដែរ​ថា​ដោយសារ​តម្លែ​ដី​នៅ​ខេត្តព្រះសីហនុ​ឡើងថ្លៃ​កប់ព​ពក​បានថ្វើឲ្យ​កើតមាន​ទំនាស់​ដីធ្លី​រវាង​អ្នកមានអំណាច​និង​ម្ចាស់​ដី​។​ថ្មីៗ​នេះ​ដី​នៅ​តំបន់​កែវផុស​ក៏​កើត​រឿង​ក្តៅគគុក​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ