សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យូ​តា​រាវុ​ធ​អ្នកកាសែត​ក្រោយ​៧​មករា​ដែល​តស៊ូ​ក្នុង​អាជីព​តែ​បែ​ជា​អាយុ​ខ្លី​!

យូ​តា​រាវុ​ធ​អ្នកកាសែត​ក្រោយ​៧​មករា​ដែល​តស៊ូ​ក្នុង​អាជីព​តែ​បែ​ជា​អាយុ​ខ្លី​!

ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អតីត​និពន្ធ​នាយក​កាសែត​កងទ័ព បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ សរសេរ​សារ​ដ៏​រំជួលចិត្ត​មួយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មីនា រៀបរាប់​អំពី​មិត្ត​រួម​អាជីព​ក្នុង​កាសែត​កងទ័ព ដែល​ទើប​ទទួល​មរណភាព ដោយ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ ”​ម្សិលមិញ យូ តា​រាវុ​ធ ជា​សហការី និង​ជា​មិត្ត​ម្នាក់​នៅ​អតីត​អង្គភាព​កាសែត​កងទ័ព​បានទទួល​មរណៈភាព បន្ទាប់​ពី​ធ្លាក់ខ្លួន​ពិកា​ដោយសារ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​បី​ឆ្នាំ​កន្លង​ទៅ​”​។

​លោក​រដ្ឋមន្ត្រី​បានចាត់ទុក​តា​រាវុ​ធ ជា​នាយទាហាន ជា​អ្នកនិពន្ធ និង​ជា​អ្នក​ថតរូប​ដ៏​ចំណាន​ម្នាក់ ។ យើង​បាន​ធ្វើការ​ជាមួយ​គ្នា​រយៈពេល​ជាង​១០​ឆ្នាំ ។ កាលនោះ តា​រាវុ​ធ ជា​យុវជន​ពោរពេញ​ដោយ​កំលាំង ឋាម​ពល រួសរាយ ថែម​ទាំង​សង្ហា​ទៀតផង ។ ការផ្លាស់ប្តូរ​របស់​ប្រទេសជាតិ​បាន​នាំ​ឲ្យ​ផ្លូវជីវិត​របស់មិត្ត​រួម​អាវុធ​និង​ស្លាប​ប៉ាកកា​ក្នុង​អង្គភាព​នេះ បែក​គ្នា​តាម​វាសនា​រៀងៗ​ខ្លួន ប៉ុន្តែ​ខ្ញុំ​នៅចាំ​សំណើច​ក្អាកក្អាយ​របស់​មិត្ត​រូប​នេះ​ជាប់​ក្នុង​អា​រម្ម​ណ៏​របស់ខ្ញុំ ដូច​កាល​យើង​ទាំង​ពីរ​នាក់​នៅ​ប្រកៀក​ស្មា​គ្នា​យ៉ាង​ដូច្នោះ​។

​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​និង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ និង​សូម​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​រប​ស់ តា​រាវុ​ធ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​សូម​បញ្ជាក់​ដែរ​ថា​គេហទំព័រ​កាសែត​មាតុភូមិ​កាលពី​ខែ​សីហា​ឆ្នាំ​២០១៨​ធ្លាប់​បាន​រំលឹក​ពី​លោក​យូ​តារាវុធផ​ង​ដែរ​ក្រោម​ចំណងជើង​ថា​៖​លោ យូ តា​រាវុ​ធ អ្នកកាសែត ជំនាន់​ក្រោយ​ថ្ងៃ ៧​មករា​១៩៧៩ ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដង្ហោយ​រក​ការជួយ សង្គ្រោះ​ជីវិត​ចុងក្រោយ​!

​លោក យូ តា​រាវុ​ធ ជា​អ្នកកាសែត​ជំនាន់​ទី​១ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ នឹង​កំពុង​សំរាក​នៅ​លើ​កន្ទេល​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ហើយ ។ លោក​បាន​លាក់ខ្លួន​ពួន​សម្ងំ រស់នៅ​ក្នុង​ផ្ទះ​កូនស្រី​យ៉ាង​ស្ងៀមស្ងាត់​ជាមួយនឹង​ភរិយា ។ ឥឡូវនេះ​ជម្ងឺ​របស់​លោក​ហាក់​មិន​អាច​ថយក្រោយ​ដូច​ធម្មតា​បាន​ទេ មានតែ​ដំណក់ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់​ធ្លាក់​ទៅ​គុម​ត្រចៀក នៅ​ពេល​លោក​បាន​ឃើញ មិត្ត​ភក្ត​បងប្អូន ទៅសួរសុខទុក្ខ ដោយ​មិន​អាច​និយាយ​រួច ( និយាយ​លែង​កើត ) ។​

​អ្នកកាសែត​ជើងចាស់​ភាគច្រើន ច្បាស់​ជា​ស្គាល់ឈ្មោះ យូ តា​រាវុ​ធ ។ ព្រោះ​លោក​ជា​ធនធានមនុស្ស​ដែល​សេសសល់​ពី​ការកាប់សម្លាប់ នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ លោក​បាន​ចូល​មក​ទីក្រុង​ភ្នំពេញ ហើយ​លោក​ក៏​ចាប់​យក​អាជីព​ជា​អ្នកសារព័ត៌មាន​ជាមួយ​អ្នកសារព័ត៌មាន​ជើង ចាស់​មួយ​ចំនួន​ទៀត​នៅ​កាសែត​កង​ទព័ ហើយ​នៅក្នុង​ក្រប​ខណ្ឌ​កាសែត​ប្រជាជន ច្បាស់​ជា​គេ​ស្គាល់​លោក​យូ តា​រវុ​ធ ច្បាស់​ណាស់​។ សូម្បី​តែ​អង្គភាព​សារព័ត៌មាន មាតុភូមិ ក៏​លោក យូ តា​រាវុ​ធ ធ្លាប់​សរសេរ​បទ​អត្ថាធិប្បាយ ឬ វិចារណកថា​អោយ​កាសែត មាតុភូមិ ជាច្រើន​លេខ​ផងដែរ ។​

​ក្រៅពី​ឯ​.​ឧ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារិទ្ធ ដែល​ជា​អតីត​អ្នកកាសែត​ជើងចាស់ ស្គាល់​ច្បាស់​លោក យូ តារា​រុធ ក៏​ត្រូវបាន​លោក​ជំទាវ​ឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ស្គាល់​ច្បាស់​ផងដែរ ព្រោះ លោក យូ តា​រាវុ​ធ តែងតែ​ចុះ​ជាប់ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព ការងារ​បំរើ​សង្គម និង​ពលរដ្ឋ​របស់​លោកជំទាវ ម៉ែន សំអន សឹង​គ្រប់​ទីកន្លែង ។

-​លោក យូ តា​រាវុ​ធ បាន​ទៅ​សិក្សា អាជីព​សារព័ត៌មាន​ជំនាន់​ទី​១ នៅ​ប្រទេស​វៀតណាម នៅ​ចុងឆ្នាំ​១៩៧៩ ។​
-​ឆ្នាំ​១៩៨១ លោក យូ តា​រាវុ​ធ លោក​ចូល​បំរើ​ជា​អ្នកកាសែត និង​ទស្សនា​វ​ដ្តី កងទ័ព ចំណុះឲ្យ​អគ្គស្នងការ​នយោបាយ ក្រសួង​ការពារជាតិ ។ -​លោក យូ តា​រាវុ​ធ ជា​អ្នកនិពន្ធ​ប្រលោមលោក ( ល្ខោននិយាយ ) ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុង​ចំណោម​អ្នកនិពន្ធ​មួយចំនួនទៀត ។ អ្នក​និយម​ស្តាប់​ល្ខោននិយាយ នៅក្នុង​សម័យ​ក្រោយ​រំដោះ ប្រហែល​ជា​ចាំ​ច្បាស់ ព្រោះ​ស្នាដៃ​របស់​លោក ត្រូវបាន​គេ​ចាក់ផ្សាយ នៅ​វិទ្យុ​សម្លេង​ប្រជាជន​កម្ពុជា ( បច្ចុប្បន្ន វិទ្យុជាតិ​កម្ពុជា ) និង​វិទ្យុ ក្រុង​ភ្នំ ពេញ ( AM ) ។​
-​ឆ្នាំ​១៩៩២ លោក យូ តា​រាវុ​ធ បាន​ផ្ទេរ​ពី​កាសែត​កងទ័ព មក​ធ្វើជា​អ្នកនិពន្ធ​នៅ​កាសែត​ប្រជាជន ដោយ​ផ្តាច់ចេញ​ពី​ក្រប​ខណ្ឌ​កងទ័ព ។ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ លោក យូ តា​រាវុ​ធ ក៏​បាន​ត្រឡប់​ចូល​ក្របខណ្ឌ​កងយោធពល​ខេមរៈភូមិន្ទ​វិញ នៅ​ឆ្នាំ​២០០៤ រហូតមកដល់​បច្ចុប្បន្ន ក្នុង​ឋានន្ត​រស័ក វរសេនីយ៍ឯក ។​

​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គណៈប្រតិភូ​កាសែត​ប្រជាជន ដឹកនាំ ដោយ លោក អ៊ឹម សុន្ទ​រៈ ប្រធាន​ក្រុមប្រឹក្សា​និពន្ធ បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក យូ តា​រាវុ​ធ ដែល​បាន​ទទួលមរណៈភាព កាលពី វេលា​ម៉ោង ១២ និង​១៥ យប់ ថ្ងៃទិ​៣ ឆ្លង​ចូល​ថ្ងៃទី​៤ កុម្ភៈ ២០១៩ ដោយ​រោគាពាធ ក្នុង​ជន្នាយុ ៦១ ឆ្នាំ ។​

​សព​លោក យូ តា​រាវុ​ធ ត្រូវបាន​តម្កល់ទុក​នៅ​គេហដ្ឋាន លោក ឡាយ ចាន់​ផល ផ្ទះ​លេខ ៩២ ផ្លូវ​លេខ​១០ ក្នុង​បូរី ប៉េង​ហួត ឌឺ​ស្តា​នេត​ឆឺ​រ៉ល នៅ​ភូមិ​ព្រែក​តា​គង់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ទល់មុខ ផ្សារ ប៉េសេ ផ្លូវ ៣៧១ ។​

Filed in: ព័ត៌មានជាតិ