សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពេល​បុណ្យចូលឆ្នាំថ្មី ចិន វៀតណាម​ក្រសួង​សុខាភិបាល​ឌឺ​ក្រសួង​ពាណិជ្ជកម្ម​រឿង​ផ្តាសាយ​បក្សី និង​ពុល​ស្រា​

​ពេល​បុណ្យចូលឆ្នាំថ្មី ចិន វៀតណាម​ក្រសួង​សុខាភិបាល​ឌឺ​ក្រសួង​ពាណិជ្ជកម្ម​រឿង​ផ្តាសាយ​បក្សី និង​ពុល​ស្រា​

​ភ្នំពេញ ៖​ថ្ងៃទី​៤​កុម្ភៈ​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ពិធី​ចូល​ឆ្នាំ​ចិន​វៀតណា​មចឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​៨០​ភាគ​ដែល​ស្ទើ​ក្លាយ​ជា​ប្រជាជន​ចិន​អស់​ទៅ​ហើយ​នោះ​បាន​នាំគ្នា​ត្រៀម​ម្ហូបអាហារ​ស្រា​ដើម្បី​ទទួល​ដូនតា​ម៉ាកុង​និង​ជួបចុំ​បងប្អូន​។​តែ​អ្វី​ដែល​គួឲ្យភ្ញា់ក់ផ្អើល​នោះ​គឺ​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រសួង​សុខា​បាន​ចេញ​សេ​ក្តីព្រមាន​មួយឌឺ​ក្រសួង​ពាណិជកម្ម​ដេល​មាន​ភារកិច្ច​ទទួ​ល​ខុស​ត្រូវ​រឿង​សុវត្ថិភាព​ចំណីអាហារ​ដោយ​ឲ្យ​ប្រយត្ន័ ឆ្លង​ជម្ងឺផ្តាសាយបក្សី​ឬ​ពុល​ស្រា​ដោយសា​ការហូបចុក ។

​សេចក្តីណែនាំ​ប្រកាសថា​៖​សម្រាប់​ការពារ​ការពុល​ចំណីអាហារ ឬ​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ក្រសួង​សុខាភិបាល សូម​ជម្រាប់​សា​ជា​ថ្មី​ថា​ករណី​ពុល​ស្រា គឺ​បង្កឡើង​ដោយសារ​ជ​ចាតិ​មេតា​ណុល ដែល​មាន​នៅក្នុង​ស្រា​លើស​ពី​កម្រិត​ធម្មតា (០,១៥​ភាគរយ​) ដែល​មាន​កើតឡើង​នៅ​ច្រើន​កន្លែង​នៅ​ទូទាំង​ពិភពលោក ដោយសារ​ស្រា​ដែល​ផលិត​ឬ​បិត នៅតាម​មូលដ្ឋាន​សហគមន៍​មិន​បាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត​បច្ចេកទេស​។​

​ការពុល​ស្រា បណ្តាល​ឲ្យ​ស្រវាំង ឬ​ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​វិវត្តន៍​ទៅ​ស្លាប់​បាន​។ រីឯ​ការពុល​ចំណី​អាហារ​វិញ គឺ​បង្កឡើង​ដោយសារ​ចំណីអាហារ​ចម្អិត​មិនបាន​ល្អ មិន​ស្អាត​ជូរ​ផ្អូម ឬ​មាន​សារធាតុ​គីមី ដែល​បណ្តាលឲ្យមាន​បញ្ហា​សុខភាព​ដូចជា ឈឺ​ពោះ រាក​រូស និង​ក្អូត ជាដើម​។

​សេចក្តីណែនាំ​ចុះហត្ថលេខា​ដោយ​លោក​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សូម​ណែនាំ​និង​លើកទឹកចិត្ត​គ្រប់ៗ​គ្នា ឲ្យចូល​រួម​អនុវត្តន៍​នូវ​វិធានការ​ប្រុងប្រយ័ត្ន រួម​ទាំង​ការការពារ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់​ខ្លួន ដើម្បី​ជៀសផុត​ពី​បញ្ហា​ពុល​ចំណីអាហារ និង​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ដោយ​រួម​គ្នា​អនុវត្តន៍​វិធានការ​សាមញ្ញ ។​
​សូម​អាន​សេចក្តីប្រកាស​ពត៍​មាន ដែល​មាន​ភ្ជាប់​មក​ជាមួយ​នេះ ៖

Filed in: ព័ត៌មានជាតិ