សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ប៉េអឹម​ជាប់​ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ចុងភៅ​ខ្មែរ​រដូវ​កាល​ទី​១​របស់​ទូរ​ទ្សន៍​ស៊ី​ធីអឹន​

​មន្ត្រី​ប៉េអឹម​ជាប់​ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ចុងភៅ​ខ្មែរ​រដូវ​កាល​ទី​១​របស់​ទូរ​ទ្សន៍​ស៊ី​ធីអឹន​

​ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃអាទិត្យ ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កម្មវិធី​ចុងភៅ​ឯក​ខ្មែរ MasterChef Khmer រដូវ​កាល​ទី​១ របស់​ស្ថានីយទូរទស្សន៍ CTN បាន​រកឃើញ​
​កំពូល​ចុងភៅ​ឯក​Master Chef Khmer ជាមួយនឹង​រង្វាន់​ជា​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​។

​មាន​បេក្ខជន កំពូល​ចំនួន​៣​រូប បានធ្វើការ ប្រកួតប្រជែង​គ្នា នៅ​ទីបំផុត​ក្នុងចំណោម​បេក្ខជន​ទាំងបី បេក្ខជន​ដា​រ៉ា​ដែល​ជា​មន្ត្រី​ប៉េអឹម បាន​យក​ឈ្នះ​បេក្ខជន​ឆ្មោះ ហុក និង​ឈ្មោះ ផានី​ន ។ សូមជម្រាបថា ដា​រ៉ា ជា​បេក្ខជន​ម្នាក់​ដែល​យើង​សង្កេតឃើញថា មាន​បេក្ខជន​ជាច្រើន​តែង​តែ​ចង់​ប្រកួតប្រជែង​ជាមួយ​គាត់​យ៉ាង​ខ្លាំង ដោយសារតែ​គាត់ ជា​បេក្ខជន​ម្នាក់​ដែល​មាន​ស្នាដៃ​លេចធ្លោ​ក្នុង​ការច្នៃ​មុខម្ហូប​ដ៏​ល្អ ដែល​អាច​ទាក់ទាញ​ចិត្ត​គណៈកម្មការ​ទាំង ៣ ។ កន្លងមក ដា​រ៉ា ក៏​ធា្ល​ប់ជា​មេ​ក្រុម ដែល​បាន​ដឹកនាំ​ក្រុម អោយ​ទទួលបាន​ជ័យជំនះ ក្នុងការ​ប្រកួត​ជា​ក្រុម​ទៀត​ផង​។​

​ឯ បេក្ខជន​២​នាក់​ទៀត គឺ ហុក ជា​បេក្ខជន​ម្នាក់ ដែល​មាន​ស្នាដៃ​ចំអិនម្ហូប​មិនសូវ​ល្អ ។​ចាប់ផ្តើម​កម្ម​ពី​កម្មវិធី​ដំបូង គាត់​សឹងតែ​ដើរចេញ​ពី​កម្មវិធី​ជាច្រើន​សប្តាហ៍​បន្តបន្ទាប់​គ្នា ។ ប៉ុន្តែ ដោយ​ភាព​ខិតខំ​ប្រឹងប្រែង​របស់​គាត់ បាន​ធ្វើអោយ​គាត់ មាន​ការរីកចម្រើន​គួរ​កត់សម្គាល់​ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍ ។​

​លោក ហុក ក៏​ធ្លាប់​ជា​ប្រធាន​ក្រុម​ម្នាក់ ដែល​បាន​លះបង់​នូវ​សិទ្ធិ​ទទួលបាន​សុ​វត្ថ​ភាព អោយទៅ​កូនក្រុម ជំនួស នៅពេល​ដែល​គាត់​មិន​បាន​ដឹង​នាំ​ក្រុម​អោយ​ទទួលបាន​ជ័យជំនះ ក្នុង​វគ្គ​ប្រកួត​ជា​ក្រុម ។​

​ឈ្មោះ​ផានី​ន ជា​បេក្ខជន​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​បេក្ខជន​ទាំង ២៥​រូប ដោយសារតែ​គាត់ ធ្លាប់​ទទួលបាន​ជ័យលាភី​ល្អ ក្នុង​វិញ្ញាសារ​ប្រអប់​អាថ៌កំបាំង ហើយ​អាច​ចូលទៅ​ក្នុង​បន្ទប់​ដាក់​គ្រឿងផ្សំ ដើម្បី​ជ្រើសរើស​វិញ្ញាសារ​អោយ​បេក្ខជន​ដទៃ ។ ទោះបីជា​ពេល​ខ្លះ ពេល​ធ្វើ​ជា​ប្រធាន​ក្រុម មិន​ទទួលបាន​ជ័យជំនះ​ញឹកញាប់​ក៏ដោយ ក៏​គាត់ នៅតែ​ជា​បេក្ខជន​មួយ​រូប ដែល​មាន​ភាពប៉ិនប្រសព្វ ក្នុង​ការច្នៃ​ម្ហូប​ខ្មែរ អាស៊ី និង អឺរ៉ុប យ៉ាង​ស្ទាត់ជំនាញ​។​គេ​មិនដឹងថា​តើ​បេក្ខជន​លេខ​២​និង​លេខ​៣​នឹង​ទទួលបាន​អ្វី​ជា​ការលើកទឹកចិត្ត​នោះទេ​!​។​

Filed in: ព័ត៌មានជាតិ