សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ក្រសួង​សិប្បកម្ម​៖​លិខិតអញ្ជើញ​សែន​ចូល​ឆ្នាំ​ចិន​ក្រោម​អធិបតីភាព​លោក​ចម​ប្រសិទ្ធ​ខុស​សុំ​កែ​វិញ​

​មន្ត្រី​ក្រសួង​សិប្បកម្ម​៖​លិខិតអញ្ជើញ​សែន​ចូល​ឆ្នាំ​ចិន​ក្រោម​អធិបតីភាព​លោក​ចម​ប្រសិទ្ធ​ខុស​សុំ​កែ​វិញ​

ភ្នំពេញ ៖ មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អះ​អា​ប្រាប់​កាសែត​ថា ពុំ​មាន​ការរៀបចំ​ពិធី​សែន​ចូល​ឆ្នាំ​ចិន​នៅ​ស្តីការ​ក្រសួង​នោះ​ទេ​គឺមាន​តែ​អុច​ធូប​ចំ​ថ្ងៃសីល​តែប៉ុណ្ណោះ​!​។

​ប្រតិក​កម្ម​បែបនេះ​បាន​កើតឡើង​ក្រោយ​ពេល​បែកធ្លាយ​តាម​បណ្តាញ​សង្គម​នូវ​លិខិត​អញ្ជើញ​ផ្លូវការ​របស់​ក្រសួង មួយ​ចុះ​ថ្ងៃទី​៣០ ខែ​មករា​ដែល​បាន​តម្រូវឲ្យ មន្ត្រី​ក្រសួង​ទាំងអស់​ស្លៀកពាក់​សមរម្យ​ចូលរួម​ពិធី​សែន​ចូល​ឆ្នាំ​ចិន​នៅ​ទីស្តីការក្រសួង​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សប្ប​កម្ម លោក ចម ប្រសិទ្ធ​ធ្វើឲ្យ​មាន​ការរិះគន់​ដូច​ព្យុះ​។​

​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សប្ប​កម្ម លោក អ៊ុំ សុថា បាន​បដិសេធ​នេះ ថា ពុំ​មាន​ការ​សែន​អ្វី​ធំដុំ​នោះទេ​។ លោក​អ៊ុំ សុថា អះអាង​ថា​ការចេញលិខិត​វិញ គឺ​រដ្ឋបាល​ធ្វើ​លើស​ពី​អ្វី​ដែល​ក្រសួង​ណែនាំ ហើយ​ថា​ក្រសួង​នឹង​ធ្វើ​ការងារ​កែតម្រូវ​ករណី​នេះ​វិញ​?៖ «​យើង​អត់​មាន​ទៅ​ធ្វើ​អី ពិធី​សែន​ចិន​អី​នៅក្នុង​ក្រសួង​ទេ​។ យើង​គ្រាន់តែ​នាំគ្នា​អុច​ធូប​នៅពេល​ថ្ងៃសីល​ធម្មតា​ទេ ហើយ​ដោយសារ​ថ្ងៃ​ហ្នឹង​មន្ត្រីរាជការ​គាត់​មក​ធ្វើការ​ទាំងអស់​គ្នា​ទៅ យើង​ក៏​ប្រាប់​តៗ​គ្នា ប៉ុន្តែ ខាង​រដ្ឋា​បាល​គាត់​ទៅ​ធ្វើ​លិខិត​ផ្លូវការ​អញ្ចឹង វា​ខុស យើង​កំពុង​កែតម្រូវ​វិញ​»​។​

​បើ​តាម​ប្រតិទិន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​តាម​ប្រពៃណី​ចិន​ក្នុង​ឆ្នាំ​២០១៩​នេះ ត្រូវ​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៥​ដល់ ថ្ងៃទី​៧ ខែ​កុម្ភៈ ហើយ​ពិធី​បុណ្យ​មួយ​នេះ​ត្រូវបាន​ពលរដ្ឋ​កម្ពុជា​ខ្សែស្រឡាយ​ចិន​យួន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កាលពី​ជំនាន់​អតីត​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ពេល​មាន​វត្តមាន​ជំនាញការ​វៀតណាម​គ្រប់​គ្រង​លោក​ចម​ប្រសិទ្ធ​ដែល​មានឈ្មោះ​ជា​កូនចៅ​ចិន​(​ត្រកូល​អ៊ឹង​)​ត្រូវបាន​គេ​ចាត់ទុក​ជា​ក្រុម​៣៥១​ចឹងគេ​មិនយក​ចូល​ធ្វើការ​ឡើយ​។​ក្រោយមក​លោក​ត្រូវបាន​សម​មិត្ត​ហ៊ុនសែន​កាល​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហៅ​ឲ្យមក​ធ្វើ​ការ​ជាមួយ​ក្នុងតួនាទី​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​!​។​សម័យ​រាជាណាចក្រ​ទី​២​នេះ​លោក​ចម​ប្រសិទ្ធ​គឺជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​ត្រ​ចិន​កូល​អ៊ឹង​នៃ​កម្ពុជា​!​។​

Filed in: ព័ត៌មានជាតិ