សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាត​.​ក​៦​នាក់ រឿង​សម្លាប់​មនុស្ស ព្រោះ ទំនាស់​ដីធ្លី​នៅ​ស្រុក​ឈូក​

ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាត​.​ក​៦​នាក់ រឿង​សម្លាប់​មនុស្ស ព្រោះ ទំនាស់​ដីធ្លី​នៅ​ស្រុក​ឈូក​

ខេត្ត​កំពត​៖ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​កុម្ភះ ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​បង្ហាញ​មុខ ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោក អ៊ួ​ន វណ្ណា បាន​ចំនួន​០៦​នាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​នាក់ និង ក្រុមគ្រួសារ​សព​លោក អ៊ួ​ន វណ្ណា ដែល​ត្រូវបាន​ឃាត​.​ក​សម្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩​កន្លងមកនេះ ។

​សមត្ថកិច្ច​ឲ្យដឹងថា​៖ ជន​ទាំង​០៦​នាក់ បានធ្វើ​សកម្មភាព​ហឹង្សា​ជា​បន្តបន្ទាប់​នៅ​តំបន់​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ដែល​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក មិន​ក្រោម​ពី​១០​ករណី​នោះ​ទេ ដែល​មាន​ពាក្យបណ្តឹង​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ករណី​ឃាតកម្ម​ហើយ បក្ខពួក​ជនដៃដល់​ខាងលើ បាន​បន្ត ធ្វើ​សកម្មភាព​រារាំង​សាច់ញ្ញាតិ​ជនរងគ្រោះ​មិន​អោយ​ដឹក​សាកសព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ទៀត​។​

​ប្រជាពលរដ្ឋ​ទាំង​១០០​នាក់​ជា​ង​បាន មក​ពិនិត្យ​មើល​មុខសញ្ញា​ជន​សង្ស័យ​ទាំង​០៦​នាក់​នេះ ថា​តើ​ពិត​ជា​ជន​ដែល​ជាប់​ពាក់ព័ន្ធ​ប្រើ​អំពើហឹង្សា​កន្លង​មក​ដែរ​ឬ​អត់​?​។ ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ គឺ​ទី​១​ឈ្មោះ សឿន បុល ភេទ​ប្រុស ទី​២​ឈ្មោះ មឿន វាសនា​ហៅ​ខ្នា ភេទ​ប្រុស ទី​៣​ឈ្មោះ ព្រីង ប់​នួន ភេទ​ប្រុស ទី​៤​ឈ្មោះ ង៉ែត ផុន ភេទ​ប្រុស អ្នក​ទាំង​៤​រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​ទី​៥​ឈ្មោះ​ហៀន ចាន់ ហៅ​ចាន់​ស្រ​ម៉ូ​ម ភេទ​ប្រុស ទី​៦​ឈ្មោះ​តូច សា​រុំ ភេទ​ប្រុស ២​នាក់​នេះ​គឺ​រស់នៅ​ភូមិ​កំពុក​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​
​ចំពោះមុខ​សមត្ថកិច្ច​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​បាន​បញ្ជាក់ថា ជន​ដែល​ឃាត់ខ្លួន​ទាំង​០៦​នាក់​នេះ គឺជា​កម្មក​រលោក អាំង ផល្លី​ន និង​អ្នកស្រី ហ៊ាង សុគន្ធី ។​ក្នុងចំណោម​ជនដៃដល់ គឺ​នៅ​មាន​មេការ​ម្នាក់​ទៀត ឈ្មោះ ចេក ជា​បងប្អូន​អ្នកស្រី ហ៊ាង សុគន្ធី កន្លងមក​បាន​ធ្វើ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ មក​លើ​ពួក​គាត់ ព្រមទាំង​កាប់​បំផ្លាញ​ដំ​ពាំ ខ្ទម​ចំការ ផ្ទះសំបែង ដែល​ពួក​គាត់​រស់នៅ​អាស្រ័យ​ផល​នៅ​តំបន់ វាលវែង​. វាលស្តៅ​. ស្រែ​ព្រៃ​. ចំណោត​ផ្តាច់​ព្រលឹង​. ។​

​កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ធ្លាក់ខ្លួន​ពិការភាព គឺ​ដោយសារ​ជនបង្ក​ខាងលើ​ធ្វើ​សកម្មភាព​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ពួកគាត់​មិន​ព្រម​ប្រគល់​ដី​របស់​ខ្លួន​អោយ​ទៅ​ក្រុម​ឈ្មួញ​រៀបចំ​ដី​គឺ​លោក​អាំង ផល្លី​ន អ្នកស្រី​ហ៊ាង សុគន្ធី ដែល​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​សូម​រំលឹក​ថា ករណី​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា កន្លងមកនេះ ជនរងគ្រោះ​គឺ​មានឈ្មោះ អ៊ួ​ន វណ្ណា ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។​ការស្រាវជ្រាវ និង​ពិនិត្យ​កោសលវិច្ច័យ​ឃើញថា​៖ នៅលើ​សាកសព មាន​ស្នាមរបួស បែក​ក្បាល​ពីក្រោយ ជាច្រើន​កន្លែង និង រហែក​មាត់​ខាងឆ្វេង​យ៉ាង​អាណោច អាធ​ម ។​

​ករណី​ឃាតកម្ម​ខាងលើនេះ គឺ​ជនរងគ្រោះ​ស្នាក់នៅ​ក្នុង​ចំការ​ដី​របស់​ខ្លួន​នៅ​តំបន់​ស្រែ​ព្រៃ ដែល​ជា​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ​យូ​មកហើយ ដែល​កន្លង​មក​ពុំ​ទាន់​មាន​ដំណោះស្រាយ​ស្របច្បាប់​នៅ​ឡើយ​ទេ​ជា​តំបន់​ដី​ទំនាស់​ដាច់​ស្រ​យ៉ាល ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

 

Filed in: ព័ត៌មានជាតិ