សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកកាសែត​ម្នាក់ ត្រូវ​ជន​១​ក្រុម​ស្ទាក់​វាយ​ស្លាប់ នៅ​កន្លែងកើតហេតុ​

អ្នកកាសែត​ម្នាក់ ត្រូវ​ជន​១​ក្រុម​ស្ទាក់​វាយ​ស្លាប់ នៅ​កន្លែងកើតហេតុ​

ស្នួល​ក្រចេះ ៖ យុវជន​កាន់​កាត កាសែត ម្នាក់​ត្រូវបាន​ក្រុម​ជនដៃដល់​ស្ទាក់​វាយ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​។​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវកែង​៨៨ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង​០០,១០​នាទី​ឈានចូល​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

​ជនរងគ្រោះ​ឈ្មោះ សន ឬ​ទ្ធី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្ត​ក្រចេះ កាន់​កាតវេ​បសាយ​(​បាត់ដំបង​ប៉ុស្តិ៍​)​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​និយាយថា នៅ​មុនពេល​កើតហេតុ ។ ជនរងគ្រោះ​មាន​គ្នា​បី​នាក់​នាំគ្នា​ជិៈ​ម៉ូតូ​ទៅ​រាំ​លេង​ធុងបាស់ នៅ​ចំណុច​គី​ឡូ​៩០ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ។ លុះដល់​ម៉ោង​កើតហេតុ ពួកគេ​បាន​ឡើងជិៈ​ម៉ូតូ បំណង​វិលត្រឡប់​មក​ផ្ទះ​វិញ​។​ដោយ​ឈ្មោះ នី ធី​រ៉ា ជា​អ្នក​ឌុប និង​ឈ្មោះ ប៉ែ នៅ​កណ្ដាល ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សន ឬ​ទ្ធី ជិៈ​ពី​ក្រោយ​។ លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​លេចមុខ​ក្រុម​ជនដៃដល់ ស្ទាក់​ចាំ​វ៉ៃ​និង​យក​ដុំថ្ម​មក​គុប​លើ​ពួកគេ បណ្ដាលឲ្យ​ជនរងគ្រោះ​ដែល​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​នាំគ្នា​ព្រួត​វ៉ៃ​រហូតដល់​ស្លាប់​នៅ​កន្លែង​តែម្ដង​។

​ក្រោយ​កើតហេតុ​ក្រុម​ជនដៃដល់​បាន​រត់គេច​បាត់ ចំណែក​ជនរងគ្រោះ​ស្លាប់​នៅ​ចិញ្ចើមផ្លូវ​ជាប់​ព្រៃ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕
​ដោយ កិះ ខន​

 

Filed in: សន្តិសុខសង្គម