សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧ​ត្ត​ម​សេនី​យ៍​ឯ​កន​ន្ទ​សុខារង​ការ​ចោទ​ពី​ប្រពន្ធ​ថា​មាន​សហាយ​ទើប​ប្តឹង​លែង​គ្នា​

ឧ​ត្ត​ម​សេនី​យ៍​ឯ​កន​ន្ទ​សុខារង​ការ​ចោទ​ពី​ប្រពន្ធ​ថា​មាន​សហាយ​ទើប​ប្តឹង​លែង​គ្នា​

ភ្នំពេញ ៖​លោក​ឧត្តមសេនីយ៍ឯ​កអាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ​ន​ន្ទ​សុខា​អាយុ​៥៤​ឆ្នាំ​ត្រូវបាន​ភរិយា​បើ​កកាយ​រៀង​អាស្រូវ​មាន​សា​ហាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កាលពី​វេលា​ម៉ោង​៨​និង​៣៦​នាទី​យប់ ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ ។

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​អះអាង​ថា​ជា ភាគី​ប្រពន្ធ ដែល​ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​ប្តី​ប្តឹង​លែងលះ​ព្រោះ​មាន​សា​ហាយ​នោះ មាន​ឈ្មោះ​ហុក បុរី អាយុ ៥៤​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​១ ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហុក បុរី បាន​បង្ហោះ​សារ​រៀបរាប់​ពី​ទុក្ខសោក​របស់​ខ្លួន​ថា “​ពុទ្ធោ​អើយ មើលចុះ​! ប្តី​ប្រពន្ធ​នឹង គ្នា​ជិត​៤០​ឆ្នាំ នៅ​ជាមួយគ្នា​តាំង​ពី​បាតដៃ​ទទេ តាំង​ពី​អត់​មាន​ផ្កាយ​ពាក់​នៅ​លើ​ស្មា​។ ដល់ពេលនេះ វ័យចាស់​ហើយ បែរ​ជា​លោកប្តី​ផ្កាយ​បី ហ៊ាន​លើក​ដៃ​ប្តឹង​លែងលះ​ប្រពន្ធ​ទៅ​រួច​។ បើ​ថា អស់​និស្ស័យ​ហើយ ក៏​អស់​ចុះ ហេតុ​អី​ក៏​ចោទ​ខ្ញុំ ថា​ខ្ញុំ​បង្ក​ជម្លោះ​? ទេវតា​អើយ​ទេវតា ជាង​២០​ឆ្នាំ​មកនេះ លោក​ប្តី​ធ្វើ​អ្វី​ដាក់​ប្រពន្ធ​កូន​ខ្លះ​? ។​

​លោក​ប្តី​លួច​មាន​សហាយស្មន់ បូឡែន កូនស្រី​យើង​តាម​ទាន់ លោកប្តី​ស្អប់​កូនស្រី​យើង​រហូតមក លួច​ចងគំនុំ​នៅ​ក្នុង​ចិត្ត មក​ផ្ទះ​ម្តងៗ ជេរ​កូន ជេរ​ប្រពន្ធ​គំរាម​សម្លាប់​ផ្សេងៗ​៘ ខ្ញុំ​ទ្រាំ​បាន​រឿង​លោក​ប្តី​លួច​មាន​សហាយស្មន់ តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ លោក​ប្តី​ធ្វើ​អ្វីខ្លះ តើ​លោក​ប្តី​ដឹង​ទេ​? លោកប្តី​យក​ទ្រព្យ​ដែល​រក​បាន​មក យក​ទៅ​ឱ្យ​សហាយស្មន់ លក់​ដីធ្លី លក់​ផ្ទះ លួច​លុយ​យក​ទៅ​ឱ្យ​សហាយស្មន់ ហើយ​លួងលោម​ខ្ញុំ ខ្ញុំ​ស្មានថា លោកប្តី​ចង់​រក​ស៊ីមែន ខំ​យកឈ្មោះ​ខ្ញុំ ទៅ​ខ្ចី​លុយ​ធនាគារ ទៅ​ខ្ចី​លុយ​អ្នក​ក្រៅ យក​ឱ្យ​លោក​ប្តី ឱ្យ​ប្តី​រកស៊ី បែរ​ជា​លោក​ប្តី​ថា រកស៊ី​ខាត​អស់​ដើម អស់​ចុង​។​

​ទីបំផុត សហាយស្មន់​របស់​លោក​ប្តី ស្គាល់​បង​ពីដំបូង ជា​ស្រី​ម៉ាស្សា បាន​ព្រឹក​ខ្វះ​ល្ងាច តែ​វេលា​នេះ គេ​មាន​អ្វីៗ​សព្វ​យ៉ាង​ទាំងអស់​។ លោកប្តី​បំផ្លាញ​ខ្ញុំ សម្លាប់​ខ្ញុំ​ទាំង​រស់​។ ខ្ញុំ​មាន​កូន​បីនាក់ កូន​ទី​១-​ឈ្មោះ​ន​ន្ទ កុសល ជា​កូន​អភ័ព្វ កើត​មក​ពិការ​។ កូន​ទី​២-​ឈ្មោះ​ន​ន្ទ បូឡែន ជា​ស្រី​ម៉េ​ម៉ា​យ រស់​ទទួលរង​បញ្ហា​សព្វ​យ៉ាង សុខភាព​ម្តង​ឈឺ​ម្តង​ជា​។ កូន​ទី​៣-​ឈ្មោះ​ន​ន្ទ សំណាង មាន​គ្រួសារ​រស់​ជាមួយនឹង​គ្រួសារ មិនចេះ​ខ្វល់​ពី​ខ្ញុំ​ទេ ឮ​ថា​ប្តី​ខ្ញុំ​ប្តឹង​លែងលះ​ខ្ញុំ កូន​ម្នាក់​នេះ គេ​សើច​សប្បាយ​ទៅវិញ​។ ពេលនេះ ខ្ញុំ​រស់​ឈឺចាប់​ជាមួយ​កូនស្រី​ទាំង​ពីរ​នាក់​របស់​ខ្ញុំ​។​

​លោក​ប្តី​ខ្ញុំ​បំផ្លាញ​ខ្ញុំ​ឆ្អែត​ហើយ នៅ​ប្តឹង​ទាមទារ​ចែកទ្រព្យ​ពី​ខ្ញុំ​ទៀត ចុះ​កូនស្រី​ទាំងពីរ​របស់​ខ្ញុំ ម្នាក់​ពិការ ម្នាក់​ឈឺ​មិន​ឈប់ ចំណែក​ខ្ញុំ​វិញ ជំងឺ​ពេញ​ខ្លួន ឱ្យ​ខ្ញុំ​រស់​យ៉ាងម៉េច​? ហើយ​លោកប្តី​ចេញទៅ បាន​ប្រមូល​ប្លង់ដី​១៨​ហិកតារ ភូមិ​ព្រៃ​ហ្លួង និង​ព្រៃ​ឈើទាល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ដី​១៦​ហិកតារ ស្ថិតនៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ក្រោម​ឈ្មោះ​កូនស្រី ន​ន្ទ បូឡែន យក​ទៅ​អស់ហើយ នៅសល់​តែ​ដី​កៀនស្វាយ​ក្នុង បែរ​ជា​ទាមទារ​ចែក​ទៀត​។​

​ឋានៈ​ផ្កាយ​បី គាត់​មាន​អំណាច​ណាស់ ប្រព័ន្ធតុលាការ គាត់​ស្គាល់​ទាំងអស់ តើ​ឱ្យ​ម្តាយ​កូន​ខ្ញុំ​ពឹង​នរណា​ទៅ​? សូម​ម៉ែ ប៊ុន រ៉ានី អើយ ជួយ​ខ្ញុំ​និង​កូនស្រី ខ្ញុំ​ផង​។ ខ្ញុំ​សូម​ថ្វាយបង្គំ​អ្នក​ម៉ែ ប៊ុន រ៉ានី ពី​ចម្ងាយ​ផង​”​។​

​អ្នកស្រី​ហុក បុរី បាន​សរសេរ​ក្នុង​គណនី​ហ្វេ​សប៊ុក​ខាងលើ​បន្ត​ថា “​ជួយ share ខ្ញុំ​ផង ខ្ញុំ​គ្មាន​អំណាច​អី​ទេ ដី​នៅ​សល់​ប៉ុន្មាន​កន្លែង​ច្រើន​ឆ្នាំ​មកនេះ គាត់​លួច​រត់​ការសម្ងាត់​យក​ទៅ​អស់ហើយ នៅសល់​តែ​ដី​កៀនស្វាយ​ក្នុង បណ្តោយ​៨៥​ម៉ែត្រ ទទឹង​៣៨​ម៉ែត្រ​ប៉ុណ្ណោះ ឥឡូវ​លោក​ប្តី​ខ្ញុំ គាត់​ប្តឹង​ទាមទារ​ទៀត​។ សូម​ទោស​ផង រូបថត​ទាំងនេះ ខ្ញុំ​បាន​មក​ប៉ុនណា ខ្ញុំ​បង្ហោះ​ប៉ុណ្ណោះ ខ្ញុំ​អត់​ចេះ​កាត់ចេញ​ទេ ដូច្នេះ រូបថត​ខ្លះ ថត​ដោយ​រូប​អ្នកដទៃ ដូច្នេះ​សូម​កុំ​ប្រកាន់​អី​។ ខ្ញុំ​មាន​តែ​ម្រាមដៃ​ទាំង​១០ សូម​អង្វរ​ដល់​បងប្អូន ក្នុង​ហ្វេ​សប៊ុក​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង​…”​។​

​ស្ត្រី​ដដែល​បាន​សរសេរ​បន្ថែមថា “​មុននេះ ខ្ញុំ​បាន​លុប​សារ​បង្ហោះ​ចំនួន​បួន​ចោល ដោយសារ​សារ​បង្ហោះ​នោះ ថត​ដោយ​រូប​ក្មួយប្រុស ខាង​សហាយស្មន់​នោះ ក្មួយប្រុស​របស់​គេ​នោះ គេ​ឆាត​មកសុំ​លុបចោល ទើប​ខ្ញុំ​លុបចោល​។ ការពិត ខ្ញុំ​បង្ហោះ​រូបថត​ទាំងនោះ គឺ​ចង់ឱ្យ​ពិភពលោក​បាន​ដឹងថា លោក​ប្តី​ខ្ញុំ គាត់​នៅ​ជុំ​នឹង​ញាតិ ខាង​សហាយស្មន់ គឺ​គាត់​សប្បាយ​ខ្លាំងណាស់ ដើរ​លេង​ច្រើន​ប្រទេស ដើរ​លេង​ច្រើន​ខេត្ត ទុក​ឱ្យ​ខ្ញុំ​ជា​ប្រពន្ធដើម និង​កូនស្រី​ឡែន ខ្ញុំរ​ស់នឹង​ទឹកភ្នែក រស់​នឹង​រែក​បំណុល​គេ​…”​។​

​សូមបញ្ជាក់​ថា​៖​យោងតាម​ពាក្យបណ្តឹង​លែងលះ ដែល​មាន​ស្នាម​មេដៃ​របស់​លោ​កន​ន្ទ សុខា ចុះ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ បាន​ដាក់​ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នោះ ឲ្យដឹងថា ៖
​ដើមបណ្តឹង ឈ្មោះ​ន​ន្ទ សុខា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ដែល​មាន​អាស័យដ្ឋាន បច្ចុប្បន្ន​ផ្ទះ​លេខ​៦ ស្ថិតនៅ​ផ្លូវ​លេខ​១ ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ចុង​ចម្លើយ ឈ្មោះ​ហុក បុរី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ដែល​មាន​អាស័យដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ​៦ ស្ថិតនៅ​ផ្លូវ​លេខ​១ ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សូម​គោរព​ចូលមក ឯកឧត្តម​ប្រធាន​សាលា ដំបូង​រាជធានី​ភ្នំពេញ​
​ទី I ទាមទារ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ ៖
១-​សូម​ផ្តាច់​ចំណងអាពាហ៍ពិពាហ៍​ពី​ប្រពន្ធ​ឈ្មោះ​ហុក បុរី ដែល​បាន​រួមរស់​ជាមួយគ្នា តាំងពី​ឆ្នាំ​១៩៨១ កន្លងមក​។​
២-​ទាមទារ​បែងចែក​ទ្រព្យ​សម្បត្តិ​រួម​ជា​ពីរ​ចំណែក​ស្មើគ្នា នៅពេល​លក់ ចំពោះ​ដី និង ផ្ទះ​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ លេខ ៖ ក​.​ណ ០១៦២០៥ ចុះ​ថ្ងៃ​ទី​១៥ ខែ តុលា ឆ្នាំ​២០០៨ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​បច្ចុប្បន្ននេះ ទីតាំង​ដី​នេះ បាន​កាត់​ចូលមកក្នុង​ដែន​រដ្ឋបាល​រាជធានី​ភ្នំពេញ រួចហើយ​)​។​

៣-​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ចែក​គ្នា​ជា​ពីរ​ចំណែក​ស្មើគ្នា​។​៤-​បំណុល​ជំពាក់​ធនាគារ ខ្ញុំបាទ​ឈ្មោះ ន​ន្ទ សុខា ជា​អ្នកទទួល​បន្ទុក​ទាំងស្រុង​។ ចំណែក​បំណុល​ផ្សេងៗ ក្រៅ​ពី​ធនាគារ គឺ​ឈ្មោះ​ហុក បុរី ជា​អ្នកទទួលបន្ទុក​។​

​ទី II ការបញ្ជាក់​ការទាមទារ​
​ខ្ញុំបាទ​ឈ្មោះ​ន​ន្ទ សុខា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ឈ្មោះ​ហុក បុរី កាលពី​ឆ្នាំ​១៩៨១ ក្រោយ​ពី​រៀបការ​រួចមក យើងខ្ញុំ​ទាំង​២​នាក់ ប្តី​ប្រពន្ធ មានកូន និង​មាន​ទ្រព្យសម្បត្តិ​រួម ដូចខាងក្រោម​នេះ ៖
១-​អំពី​កូន​មាន​ចំនួន​៣​នាក់ គឺ​
(​ក​)-​កូន​ទី​១ ឈ្មោះ​ន​ន្ទ កុសល ភេទ​ស្រី ថ្ងៃ​ខែ​ឆ្នាំ​កំណើត ០៦-០៧-១៩៨២ ជា​នីតិភាព​
(​ខ​)-​កូន​ទី​២ ឈ្មោះ​ន​ន្ទ បូឡែន ភេទ​ស្រី ថ្ងៃ​ខែ​ឆ្នាំ​កំណើត ១០-០៩-១៩៨៤ ជា​នីតិភាព​
(​គ​)-​កូន​ទី​៣ ឈ្មោះ​ន​ន្ទ សំណាង ភេទ​ប្រុស ថ្ងៃ​ខែ​ឆ្នាំ​កំណើត ១៧-១២-១៩៨៨ ជា​នីតិភាព

២-​អំពី​ទ្រព្យសម្បត្តិ​មាន​ដូចខាងក្រោម​នេះ គឺ ៖
-​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ក​.​ណ ០១៦២០៥ ចុះ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០០៨ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ​។​
៣-​អំពី​បំណុល​ជំពាក់​តតិយជន​
(​ក​)-​អំពី​បំណុល​ធនា​ការ ខាង​ខ្ញុំបាទ​ឈ្មោះ ន​ន្ទ សុខា សូម​ទទួលស្គាល់ ដោយសារ​ការខ្ចី​ពី​ធនាគារ​នេះ ខ្ញុំបាទ​បាន​ដឹងឮ ហេតុ​នេះ​ខ្ញុំបាទ​សូម​ទទួលបន្ទុក​ទាំងស្រុង​ក្នុងការ​សង​ទៅ​ធនាគារ​វិញ ដោយ​មិន​ឱ្យ​ឈ្មោះ​ហុក បូរី ជា​អ្នក​សង​ធនាគារ​ទេ​។​
(​ខ​)-​ដោយឡែក​សម្រាប់​បំណុល​ផ្សេងៗ ក្រៅ​ពី​ធនាគារ ខ្ញុំបាទ​ឈ្មោះ​ន​ន្ទ សុខា មិន​ទទួលខុសត្រូវ​ទេ ពីព្រោះ​ខ្ញុំបាទ​ពុំ​បាន​ខ្ចី​ទេ​។ ដូច្នេះ ស្នើសុំ​ឱ្យ​ឈ្មោះ​ហុក បុរី ជា​អ្នកទទួល​បន្ទុក​សង​តែម្នាក់ឯង​។​

​ទី III អង្គហេតុ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​អង្គ ហេតុ​ដែល​ជា​មូលហេតុ​នៃ​ការទាមទារ យើងខ្ញុំ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បច្ចុប្បន្ន​មាន​ការរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​ភាគី​ខាង​ប្រពន្ធ​ឈ្មោះ ហុក បុរី ចេះ​តែ​បង្ក​ទំនាស់ ធ្វើ​ឱ្យ​អស់​មនោ​សញ្ចោ​ត​នា ក្នុង​ការរួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយ​គ្នា​តទៅទៀត​…​។​

​អង្គភាព​យើងខ្ញុំ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយឯក ន​ន្ទ សុខា ក៏​ដូច​ជា​ស្ត្រី​ដែល​អះអាង​ថា ជា​ប្រពន្ធដើម​តាម ហ្វេ​សប៊ុក បាន​នៅឡើយ​។ យើង​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ