សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​រាជរដ្ឋាភិបាល​ព្រួត​គ្នា​សំពង​និង​បន្សាប​ឥទ្ធិពល​លោក​សម​រង្ស៊ី​ដែល​ប្រកាស​ដាក់​ជីវិត​ចូល​ស្រុក​ខ្មែរ​វិញ​!

​មន្ត្រី​រាជរដ្ឋាភិបាល​ព្រួត​គ្នា​សំពង​និង​បន្សាប​ឥទ្ធិពល​លោក​សម​រង្ស៊ី​ដែល​ប្រកាស​ដាក់​ជីវិត​ចូល​ស្រុក​ខ្មែរ​វិញ​!

​ភ្នំពេញ ៖ ថ្លែង​ក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​រាជ​បណ្ឌឹត្យសភា​កម្ពុជា​លោក​ផៃស៊ីផាន​រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​និង​ជា​អ្នកនាំពា្យ​រាជរដ្ឋាភិបាលបាន​អះអាង ថា “​ជារួម លោក សម រង្ស៊ី គឺ​មិន​មាន​លទ្ធភាព​ត្រឡប់មកវិញ​ទេ គ្រាន់តែ​យុទ្ធនាការ​ប្រមូល​លុយ និង​រក្សា​កម្លាំង​គាំទ្រ​តែប៉ុណ្ណោះ ដែល​ការ​រៃ​អង្គាស​លុយ​នេះ គឺ​ខុសច្បាប់​នៅ​សហរដ្ឋអាមេរិក​” ។

​ឧបសគ្គ​ដែល​លោក សម រង្ស៊ី មិន​មាន​លទ្ធភាព​ត្រឡប់​មក​វិញ​នោះ ត្រូវបាន​លោក​ផៃ​ស៊ីផា​ន​បង្ហើប​ប្រាប់ថា រួមមាន ៖ ១.​ប្រឈម​នឹង​ផ្លូវច្បាប់ ,២.​គោលការណ៍​នៃ​ការ ប្រើប្រាស់​ធ្វើ​ដំណើរ​តាម​យន្តហោះ ជាមួយនឹង​ទិដ្ឋាការ , ៣. កិច្ច​ប្រឆាំង លោក សម រង្ស៊ី ពី​សំណាក់​ក្រុម លោក កឹម សុខា , ៤. ឆន្ទៈ​ប្រជាពលរដ្ឋ​៨៣% ចេញ​ទៅ​បោះឆ្នោត មិន​ស្ដាប់​បង្គាប់​លោក សម រង្ស៊ី , ៥. ឯកភាព សាមគ្គីភាព​កង​ប្រដាប់អាវុធ គ្រប់​អង្គភាព​ប្ដេជ្ញា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ​និង​ស្ថិត​ក្រោម បញ្ជា​សម្តេច​តេជោ និង​ការពារ​នាយករដ្ឋមន្ត្រី​ពេញ​ច្បាប់​របស់​មហាជន , ៦. មានតែ​នាយករដ្ឋមន្ត្រី មួយគត់ ដែល​មាន​បុព្វ​សិទ្ធ ក្នុង​កិច្ច​ស្នើ​សុំ​ព្រះរាជ​ប្រោស​ប្រទាន​ទោស បន្ទាប់​ពី​សាលក្រម​សា្ថ​ពរ ហេតុនេះ លោក សម រង្ស៊ី មិន​យក​អន្ទាក់​ពាក់​នឹង​ក​ខ្លួន​នោះ​ទេ​។

​ឯ​អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា​(​ប្រ​.​ជ​) សុខ ឥសាន​វិញ បាន​ថ្លែង​តាមរយៈ បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​ថា​៖ លោក សម រង្ស៊ី និយាយ​ញុះញង់ ប្រៀប​សភាពការណ៍​នៅ​កម្ពុជា ទៅ​នឹង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា គឺជា​ទាល់ច្រក​និង​អស់សង្ឃឹម​ជាខ្លាំង ចំពោះ​ជោគវាសនា​អនាគត​របស់​ខ្លួន ។ “

​ការសរសេរ​ជា​ភាសារ​ខ្មែរ និង​ជា​ភាសារ​អង់គ្លេស​ខុស​គ្នា​យ៉ាង​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា ទណ្ឌិត​រូបនេះ មានក្តី​អស់សង្ឃឹម​ខ្លាំងណាស់ ចំពោះ​ជោគវាសនា​អនាគត​របស់​ខ្លួន ដែល​កំពុង​ស្ថិត​នៅក្នុង​វាល​វដ្ត​សង្សារ គ្មាន​ទិសដៅ ប្រៀប​បាន​និង​កំពុង នៅ​កណ្តោចកណ្តែង កណ្តាល​មហាសាគរ ដ៏​ធំ​ល្វឹងល្វើយ​គ្មាន​កោះ​ត្រើយ​” ។​

​លោក​បន្ថែមថា ចំណែក​ការ​ញុះញង់ ពី​ក្រៅ​ប្រទេស​ឲ្យ​ប្រជាជន និង​កងទ័ព​បះបោរ​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា ក៏​គ្មាន​អ្នក​ណា​ឈឺ​ក្បាល​វិលមុខ​ជាមួយ​ដែរ កាន់តែ​ធ្វើ​ឲ្យ​ទណ្ឌិត ធ្លាក់​ទឹកចិត្ត​កាន់តែ​ខ្លាំង​ឡើងៗ ចំពោះ​ជោគវាសនា​អនាគត​របស់​ខ្លួន ដែល​សង្ឃឹម​ថា នឹង​ចងក​ធ្វើអត្តឃាដ នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន ។​

​នៅឯ​ព្រៃវែង​ឯ​នុះ​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ក្នុង​ពិធី​ផ្ទេរតំណែង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើង​ថា ករណី​លោក សម រង្ស៊ី លោក មាន​សំណុំរឿង​៣​ស្ថិតនៅក្នុង​ដៃ ដែល​តុលាការ​បាន​បញ្ជូន​មក ដើម្បី​ចាត់វិធានកា​រណ៍​លើ​អតីត​មេ​បក្ស​ប្រឆាំង​រូបនេះ នៅ​ពេល​ត្រឡប់​ចូល​ស្រុក​វិញ​។​

​លោក នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន​ថ្លែងថា ពលរដ្ឋ​ដែល​មាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស ក៏ដូចជា​ក្រៅ​ប្រទេស​កំពុង​តែ​បំពុល​ព័ត៌មាន​ជាខ្លាំង ដោយ​ពួកគេ​បាន​ធ្វើ​សង្គ្រាមចិត្តសាស្ត្រ​មក​លើ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា​។ ជាក់ស្តែង​ការបំពុល​ព័ត៌មាន​ករណី​លោក សម រង្ស៊ី​វិល​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​។​

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ​ចាត់ទុក​ពត៍​មាន លោក សម រង្ស៊ី​វិល​ចូល​ស្រុក​វិញ​នេះ គឺជា​ព័ត៌មាន​បំពុល​មួយ​ខ្លាំង តែ​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើ​ទៅ​តាម​ច្បាប់​ជា​កំណត់ ព្រោះ​លោក​មាន​បណ្តឹង​៣ ស្ថិតនៅក្នុង​ដៃ​នគរបាល មិន​រាប់​ទាំង​បទល្មើស​ផ្សេង​ទេ​។ “​ចឹង​ខ្ញុំ​យល់​ថា សភាពការណ៍​ទាំងអស់នេះ យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ជាពិសេស​ស្នងការ​ដែល​តួនាទី​ជា​បញ្ជាការ​ឯកភាព ត្រូវមាន​ផែនការ​លំអិត​ជូន​បញ្ជាការ​ឯកភាព ដើម្បី​ប្រើ​កំលាំង​រួម​ដោះស្រាយ​បញ្ហា​ការពារ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​”​។

​សូម​បញ្ជាក់​ដែរ​ថា​៖​តាមរយៈ​អត្ថបទ​បញ្ចេញ​មតិ​មួយ​ចុះផ្សាយ​នៅ​លើ​ទំព័រ​សារព័ត៌មាន​បារាំង Libération កាលពី​ថ្ងៃ​ទី ៣១ មករា​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​លោក ប្រឆាំង​នឹង​រដ្ឋ​អំណាច​លោក ហ៊ុន សែន ដូចដែល​ពួក​គេ​កំពុង​ប្រឆាំង​នឹង​របប​លោក​នី​កូឡាស់​ម៉ា​ឌូ​រ៉ូ​( Nicolas Maduro )​នៅ​Venezuela អីចឹង​ដែរ​។

​លោក សម រង្ស៊ី បាន​ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រកាសថា របប ហ៊ុន សែន មិន​មាន​ភាព​ស្របច្បាប់​នោះ​ទេ ពី​ព្រោះ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​ក៏​មិន​មាន​ភាពស្របច្បាប់​ដែរ​។​

​មិន​ស្របច្បាប់ ព្រោះ​គណបក្ស​ប្រឆាំង​មិន​មាន​វត្តមាន​ក្នុង​ការបោះឆ្នោត គឺ​ដូច​ករណី នៅ​វ៉េណេស៊ុយ​អេ​ឡា (Venezuela) ដែល​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​ដក​ភាពស្របច្បាប់​ពី​របប លោក នី​កូឡា ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ដែល​បាន​រារាំង​មិន​ឲ្យ​គណបក្សប្រឆាំង ចូលរួម​ក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០១​។ ។ លើស​ពី​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា (Venezuela) ទៅទៀត គឺ​ប្រទេស​កម្ពុជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ ដែល​តម្រូវឲ្យមាន​ការបោះឆ្នោ​តត្រឹមត្រូវ ដោយ​សេរី និង​យុត្តិធម៌ ហើយ​ឲ្យមាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​មិនមែន​ដូច​របប​ផ្តាច់ការ​បក្ស​តែ​មួយ ដែល​មាន​សព្វថ្ងៃនេះ​ទេ​។ នេះ​បើ​តាម​សំណេរ​បន្ថែម​របស់​លោក សម រង្ស៊ី នៅលើ​ទំព័រ​ហ្វេ​សបុ​ក​របស់​លោក នៅ​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ​នេះ​។​

​សូម​បញ្ជាក់​ដែរ​ថា ពី​ប្រទេស​អាមេរិក​លោក សម រង្ស៊ី​បាន​ប្រកាស​ដាក់​ជីវិត​ដើម្បី​ចូល​ស្រុក​ខ្មែរ​វិញ​នា​ឆ្នាំ​២០១៩​នេះ​តែ​មិន​ប្រាកដ​ថា​នៅ​ថ្ងៃ​ណា​នោះ​ទេ ។​

​តែ​បើ​តាម​ការប៉ានស្មាន​ក្រៅពី​ការ​បញ្ចុះបញ្ចូល​បរទេស​ឲ្យ​ដាក់​គំនាប​ឲ្យ​ដោះលែង​លោក​កឹម​សុខា​លោក​សម​រង្ស៊ី​ដែល​ប្រកាស​ថា​ជា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​សង្ឃឹម​លើ​ការគាំទ្រ​ពី​សហគមន៍​អន្តរ​ជាំតិ​ដើម្បី​គាត់​អាច​ចូល​ស្រុក​ខ្មែរ​ធ្វើ​នយោបាយ​វិញ​ដែរ​។​សូមបញ្ជាក់​ថា​លោក​សម​រង្ស៊ី​បាន​ប្រកាស​ដាក់​ជីវិត​ដើម្បី​ចូល​ស្រុក​ខ្មែរ​វិញ​តែ​សម្តេច​ហ៊ុន​សែន​បាន​ប្រកាស​កាត់​ដៃ​ចោល​បើ​លោក​ស៊ីញ៉េ​សុំ​លើកលែង​ទោស​ឲ្យ​លោក​សម​រង្ស៊ី​ម្តងទៀត​!​។​បើ​ដាច់ខា​តចឹង​គិត​ម៉េច​វិញ​ទៅ​?​។​

​ទាក់ទង​សភាពការណ៍ វិបត្តិ​នយោបាយ​នៅ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​បច្ចុប្បន្ន​កំពុងប​ន្ត​ពុះ​ចែក​សហគមន៍​អន្តរជាតិ​ជា​ពីរ ។ ម្ខាង​មាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល និង​ប្រទេស​មួយចំនួន​ទៀត​នៅ​អាមេរិក​ឡាទីន​គាំ​ត្រ លោក ហ័ន ហ្កាយ​ដូ​អាយុ​៣៦​ឆ្នាំ ប្រធាន​គណបក្សប្រឆាំង ជា​ប្រធានាធិបតី​ស្តីទី​។ ចំណែក​នៅ​ម្ខាង​ទៀត មាន​រុស្ស៊ី ចិន ឬ​តួ​ក​គី​គុយបា ជាដើម បាន​បន្ត​គាំទ្រ​លោក នី​កូឡា ម៉ា​ឌូ​រ៉ូ ខណៈ​ដែល​ប្រទេស​បារាំង អេ​ស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ និង​បែ​ល​ហ្សិក​ជាដើម បាន​ប្រកាស​ជំហ​រដាក់​ឱ​ស្សា​នុ​វាទទៅ​រដ្ឋាភិបាលលោក នី​កូឡា ម៉ា​ឌូ​រ៉ូ ត្រូវតែ​ប្រកាស​រៀបចំ​ការបោះឆ្នោត​ជាថ្មី ក្នុង​រវាង​៨​ថ្ងៃ​ទៀត បើ​ពុំ​ដូច្នោះ​ទេ ប្រទេស​ទាំងនេះ នឹង​ប្រកាស​ទទួលស្គាល់​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​លោក ហ័ន ហ្កាយ​ដូ ថែម​ទៀត​។​

Filed in: ព័ត៌មានជាតិ