សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រៃឈើ​នៅ​តំបន់​ការពារ​ភ្នំ​សំ​កុស​កំពុង​រង​ការកាប់​ធ្វើ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ដី​សម្បទាន​រតនៈ​ស​ម្ប​តិ្ត​!

ព្រៃឈើ​នៅ​តំបន់​ការពារ​ភ្នំ​សំ​កុស​កំពុង​រង​ការកាប់​ធ្វើ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ដី​សម្បទាន​រតនៈ​ស​ម្ប​តិ្ត​!

បាត់ដំបង ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស កំពុង​រង​ការកាប់​ដឹកជញ្ជូន​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​សមត្តកិច្ច​ជំនាញ​ពិសេស​មន្ត្រី​បរិស្ថាន​អើពើ​ឡើយ ។

​បើ​តាម​ប្រជាពលរដ្ឋ ក្រុមហ៊ុន​រតនៈសម្បត្តិ ក្នុង​ខេត្ត​បាត់ដំបង គឺ​ជាង្ន​កនៅ​ពី​ក្រោយ​ការប្រព្រឹត្ត​បទ​ល្មសើ​ព្រៃឈើ​នៅ​តំបន់​ខាងលើ​។​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​រតនសម្បត្តិ បាន​កៀងគរ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​មាន​ទាំង​ជនជាតិ​យួន​ផង​ដែរ​ឲ្យចូល​ទៅ​លួច​កាប់​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស ស្រុក​វាលវែង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​សំឡូត ចេញ​ទៅ​ខេត្ត​បាត់ដំបង យ៉ាង​រលូន​។​

​បើតាម​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សំឡូត ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស បានឲ្យដឹងថា​៖​ក្រុមហ៊ុន​រតនៈសម្បត្តិ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​សំឡូត កំពុង​ប្រើ​អាជ្ញាប័ណ្ណ​ដី​សម្បទាន​បំពាន​កាប់​ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស នោះ​តែម្តង​។ ប្រភព​បានឲ្យដឹង​ទៀតថា ព្រៃ​ការពារ​ភ្នំ​សំ​កុស នៅ​ជាប់​ព្រំប្រទល់​រវាង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​អី​ក្រុមហ៊ុន​រតនសម្បត្តិ បាន​ប្រមូល​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​យួន​ប្រមាណ​២០០​នាក់​ឲ្យទៅ​កាប់​ឈើ​ក្នុង​តំបន់​នោះ​យ៉ាង​មហន្តរាយ​។ ចំណែក​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​សំឡូត​ស្ងាត់ឈឹង​ដែល​គេ​ជឿ​ថា​ប្រាកដជា សម្ងំ​ទទួល​លាភសក្ការៈ​ចែកគ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​ជាមិនខាន​បានជា​មិន​ខ្វល់​ពី​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់​ខ្លួន​នោះទេ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​សំឡូត ក៏​បានឲ្យ​ដឹង​ដែរថា​ក្រុមហ៊ុន​រតនសម្បត្តិ កំពុង​ធ្វើ​សកម្មភាព​ជួល​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​យួន​ឲ្យចូល​កាប់​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស យកមក​លក់​ឲ្យ​ខ្លួន​ក្នុង​តម្លៃ​ដែល​ទាប ។ រថយន្ត​របស់​ក្រុមហ៊ុន​រតនៈសម្បត្តិ ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ចូលទៅ​ក្នុង​ទីតាំង​ស្តុក​ឈើ​របស់​ខ្លួន​នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត ។

​ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សំឡូត លោក ឆាយ ណា​រ៉េត និង​មន្ត្រី​បរិស្ថាន​ក្នុង​ស្រុក​សំឡូត ធើ​មិនដឹង ។ មិនដឹងថា​តើ​លោក ងួន រតនៈ ចៅហ្វាយខេត្ត​បាត់ដំបង​ខេត្ត​បាត់ដំបង​ជ្រាប​ឬ​សើម​ដែរ​ឬ​អត់​នោះ​ទេ​រឿងនេះ ?​ទើ​បណ្ដោយឲ្យ​ក្រុមហ៊ុន​រតនសម្បត្តិ បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំ​សំ​កុស យ៉ាង​គ​គ្រឹងគ្រេង​ចឹង​នោះ​៕

Filed in: ព័ត៌មានជាតិ