សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្នងការ​នគរបាល​ខេត្តព្រៃវែង​ថ្មី​ជា​កូនប្រុស​លោក​ព្រុំ​អតីត​សុខា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

ស្នងការ​នគរបាល​ខេត្តព្រៃវែង​ថ្មី​ជា​កូនប្រុស​លោក​ព្រុំ​អតីត​សុខា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

​ព្រៃវែង​ ៖ ​លោក​ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ត្រូវបាន​តែងតាំង​និង​ប្រកាស​ឲ្យចូល​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ជំនួស​លោក​ឧត្តមសេនីយ៍ទោ ស្រេង ជា ដែល​ត្រូវ​ចូលនិវត្តន៍​ហើយ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​មុន​ចូលឆ្នាំ​ចិន​៣​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការចូល​អបអរសាទរ​ពី​ឈ្មួញ​នៅ​ខេត្ត​ព្រៃវែង​។

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អ​ធីបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​នគរបាល​ខេត្តព្រៃវែង​ថ្មី​នេះ​។​

​សូមបញ្ជាក់​ថា​៖​លោក​ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ​ដែល​ជា​អតីត​ស្នងការរង​រាជធានី​ភ្នំពេញ ត្រូវជា​កូនប្រុស​របស់​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​(​អតីត​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​) ។​

​ថ្មីៗ​នេះ​មាន​ស្នងការ​នគរបាល​ខេត្ត​ចំនួន​០៣​រូប ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្ត​ន៍រួ​ម មាន​៖ ១. លោក​ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​។ ទី​២. លោក​ឧត្តមសេនីយ៍ទោ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន និង​ទី​៣. លោក​ឧត្តមសេនីយ៍ ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨៕

Filed in: ព័ត៌មានជាតិ